ភាគទី ៦៧ : ខុសប្លែក

495 23 7
                                    

ផេនហោសន៍របស់ ជុងប្គុក ....

ពេលព្រឹកក៏ឈានមកដល់ហើយអ្វីគ្រប់យ៉ាងក៏មានភាពខុសប្លែកសព្វដងទាំងពេលនេះនាយសង្ហាក៏បានងើបឡើងដោយគ្មានស្រមោលរបស់នាងក្រមុំដែលនៅក្បែរគេទើបនាយក៏ងើបឡើងដោយចងចិញ្ចើមទើបស្រាយចម្ងល់ពេលលឺសម្លេងទ្វារបន្ទប់ទឹកមាមមនុស្សចេញ។

"អឺម...អ៎ បងក្រោកហើយមែនទេ?"។ ហានអុី ដើរចេញពីបន្ទប់ទឹកហើយលើកដៃជូតមាត់សភាពទឹកមុខហាក់ស្លេកស្លាំងធ្វើឲ្យ ជុងហ្គុក ក៏មានអារម្មណ៍ចម្លែកនឹងបារម្ភពីនាងមុននឹងក្រោកទៅកាន់ដៃមាងហើយក៏ដឹងថាដៃនាងត្រជាក់ដូចទឹកកកចឹង។

"នេះអូនកើត ហានអុី ? ប៉ុន្មានថ្ងៃនេះបងឃើញអូនដូចជាមិនស្រស់បស់សោះ! អូនមិនស្រួលខ្លួនរឺក៏យ៉ាងណាប្រាប់បងមើល?"។ ជុងហ្គុក ក៏សួរនាងតែ ហានអុី ក៏លើកដៃមកចាប់ដើមដៃធំរបស់គេហើយញញញឹមស្ងួតមុននឹងក្រវីក្បាល។

"អូនអត់មានកើតអីទែ! បងចេះតែគិតខ្លួនឯងនឹង! បងប្រញាប់ងូតទឹកទៅណា៎! ប្រញាប់រៀបចំខ្លួនទៅធ្វើការចុះ ជុង ! នេះកុំឲ្យបងយឺតពេលណា៎!"។ ហានអុី ក៏និយាយជាមួយគេបែបនេះមុននឹងនាងក៏បោះជំហានចង់ចេញទៅតែ ជុងហ្គុក មិនអាចមិនខ្វល់ពីនាងឡើយក៏ទាញនាងឲ្យបែរមកហើយឪបនាងជាប់។

"អឺ... ជុង បងកើតអីនឹង?"។ ហានអុី ក៏ស្រឡាំងកាំងសួរគេហើយ ជុងហ្គុក ក៏នៅតែឪបនាងយ៉ាងណែន។

"បងចេះតែមានអារម្មណ៍ថាអូនហាក់ដូចជាមិនសប្បាយចិត្ត! ហានអុី អូននិយាយជាមួយបងមើលថាអូនមិនសប្បាយចិត្តនឹងបងរឿងអីទៅ? បងបកស្រាយបានណា៎!"។ ជុងហ្គុក ក៏ហាក់ពិបាកទ្រាំមើល ហានអុី ពេលនេះតែនាងក្រមមក៏ញញឹមដដែលហើយក៏ទាញគេចេញមុននឹងលើកដៃស្ទាបមុខគេ។

"ទៀតហើយ ជុង ! បងគិតច្រើនតែរហូត! ប្រាប់ហើយថាអូនពិតជាមិនអីទេ! អូនមានអីដែលថាមិនសប្បាយចិត្តនោះ! រាល់ថ្ងៃមានបងនៅក្បែរហើយបារម្ភពីអូនបែបនេះអូនក៏គ្របគ្រាន់ហើយ! មានអ្វីដែលត្រូវពិបាកចិត្តនោះ!"។ ហានអុី តបដោយញញឹមស្ងួតហើយ ជុងហ្គុក ក៏ដាក់ដៃលើដៃនាងមុននឹងថើបខ្នងដៃនាងដោយក្តីស្រលាញ់។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now