ភាគទី ២៣: មិនចង់បានបែបនេះ

689 33 7
                                    

មន្ទីរពេទ្យ ...

"ចៅហ្វាយ !!! អូ អ្នកនាង ហានអុី ! ចៅហ្វាយយ៉ាងម៉េចហើយអ្នកនាង ហានអុី ?"។ ពេលនេះនាយ ហ្វេម ក៏រត់មកដោយត្រហេបត្រហបមកមន្ទីរពេទ្យពេលដែលដឹងថានាយកម្លោះ ជុងហ្គុក ត្រូវរថយន្តមួយគករឿងបុកពេលដែលនាយបានបែរក្រោយហើយបម្រុងថានឹងចាកចេញទៅក៏មានរថយន្តមួយគ្រឿងស្ទុះមកបុករាងកាយក្រាស់នេះនាំឲ្យខ្ទាតតែម្តងហើយនោះក៏ជាហេតុផលដែលហានអុី ត្រូវអង្គុយក្នុងមន្ទីរពេទ្យដោយទឹកមុខស្លេកហើយនាងក៏ងើបមុខមើល ហ្វេម ដោយទឹកភ្នែករលីងរលោង។

"ហុឹក...ហុឹក...ខ្ញុំសុំទោសណា៎លោក ហ្វេម ...ហុឹក...ខ្ញុំសុំទោសណា៎! ហុឹក...មកពីខ្ញុំទើបគេទៅបែបនេះ...ហុឹក...ខ្ញុំ...ខ្ញុំ!"។ ពេលនេះ ហានអុី និយាយដោយទឹកមុខឈឺចាប់បំផុតព្រោះតែនាងនឹកស្មានមិនដល់ទេថាគេបែរជាជួបរឿងបែបនេះហើយពេលនេះ ហ្វេម ក៏ក្រវីក្បាលហើយមើល ហានអុី ដែលដៃនាងក៏ប្រលាក់សុទ្ធតែឈាមជាមួយសម្លៀកបំពាក់នាងក៏មានជាប់ឈាមពេញដោយតែនាងរត់ទៅទ្ររាងកាយ ជុងហ្គុក នោះហើយហៅឡានពេទ្យ។

"អ្នកនាង ហានអុី ! សម្រួលអារម្មណ៍ណា៎! អ្នកនាងកុំបារម្ភអីហើយចៅហ្វាយក៏ច្បាស់ជាមិនអីឡើយ! អ្នកនាងធ្វើបានល្អហើយ! ចៅហ្វាយគាត់មិនអីទេ! គាត់អាយុថ្លៃណាស់! គាត់ធ្លាប់ជួបគ្រោះថ្នាក់ខ្លាំងជាងនេះរាប់រយដងឯណោះអ្នកនាងដឹងទេ! កុំធ្វើចឹងអី! អ្នកនាងទៅលាងដៃហើយប្តូរឈុតចេញសិនទៅណា៎! នេះចាំខ្ញុំឲ្យគេទៅរកឈុតមកប្តូរឲ្យអ្នកនាងបានទេ?'។ ហ្វេម ក៏តបដោយដលរតួនាទីជាអ្នកលួងលោមនាងពេលដែល ហានអុី ពេលនេះក៏គិតតែពីយំហើយនាងក៏ភាំងគិតអ្វីមិនចេញទាំងអស់។

"ហុឹក....បើគេយ៉ាងម៉េចនោះតើឲ្យខ្ញុំគិតយ៉ាងម៉េចទៅ....ហុឹក...លោក ហ្វេម ...ខ្ញុំភ័យហើយខ្លាច! ហុឹក...ខ្ញុំពិតជាមិនចង់ឲ្យ ជុងហ្គុក គេជួបរឿងបែបនេះទេ! អ្ហឹក...អត់ទេ!"។ ហានអុី កាន់តែខ្សឹបខ្សួលជាងមុនហើយនាងលើកដៃមានឈាមមកជូតទឹកភ្នែកធ្វើឲ្យប្រឡាកឈាមរបស់ ជុងហ្គុក ពេញមុខនាងធ្វើឲ្យ ហ្វេម មិនអាចមើលនាងចឹងបានក៏សម្រេចចិត្តទាញទូរស័ព្ទមកហើយទាក់ទៅរកមនុស្សម្នាក់ដែលគេគិតថាអាចជួយមើល ហានអុី ទើបគេក៏ដាក់ទូរស័ព្ទចូលវិញហើយងាកមកនិយាយជាមួយនាង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now