ភាគទី ២៧ : មិនឲ្យនាងឯកោរ

873 32 3
                                    

"អូយឈឺណាស់!! លោកលេងដៃខ្ញុំមើល!"។ ហានអុី ពេលនេះដែលត្រូវបាននាយកំលោះរូបសង្ហាដែលស្ថិតនៅក្នុងឈុតអ្នកជំងឺរាងខ្ពស់នាងអូសនាងមកតាមគេវិញយ៉ាងទីណាត់ទីណែងទើបនាងក្រមុំត្រូវចងចិញ្ចើមហើយក៏ធ្វើការរលាស់ដៃចេញពីគេដោយភាពឈឺចាប់។

"និយាយមក! នាងទៅធ្វើយ៉ាងម៉េចបានជាទៅជាមួយជួបអាមួយហ្នឹង?"។ ជុងហ្គុក ងាកមកមើលនាងដោយចងចិញ្ចើមមុននឹងគេបញ្ឈប់ការចាប់ដៃនាងហើយមកសម្លឹងនាងវិញខណៈ ហានអុី ក៏ឈរអង្អែលកដៃដោយការឈឺចាប់មុននឹងសម្លឹងគេដោយមិនយល់រឿង។

"និយាយបែបហ្នឹងបានន័យថាម៉េច? ខ្ញុំមិនស្គាល់មិនដែលស្គាល់គេទេ! គ្រាន់តែហើយប៉ះនឹងបុកគ្នា! ខ្ញុំគ្មានចេតនាទៅជួបគេទេហើយខ្ញុំក៏មិនដឹងដែរថាគេត្រូវជាប្អូនប្រុសរបស់លោក! ហើយរួចចុះវាកើតអីដែរបើគ្រាន់តែចឹង?!"។ ហានអុី ក៏តបវិញដោយភាពវិលវល់រីឯ ជុងហ្គុក ក៏សម្លឹងមើលនាងដោយទឹកមុខពេញដោយសម្ពាធ។

"ខ្ញុំប្រាប់នាងណា៎ ហានអុី! នាងត្រូវតែនៅឱ្យឆ្ងាយពីគេ! ឃើញមុខអាម្នាក់នឹងកន្លែងណាត្រូវតែគេច! ជាពិសេស ហានអុី កុំនៅក្បែរគេ កុំនិយាយរកគេរឺក៏មានទាក់ទងជាមួយវាព្រោះវានោះមិនមែនជាមនុស្សល្អទេ!"។ ជុងហ្គុក ក៏បញ្ជានាងបែបនេះដោយរៀបរាប់យ៉ាងទឹកមុខមាំហើយ ហានអុី ក៏សម្លឹងមកគេដោយងឿងឆ្ងល់។

"ចុះក្រែងលោកហើយនឹងគេជាបងប្អូននឹងគ្នាហើយហេតុអីធ្វើមើលតែគេនោះដូចជាសត្រូវស្លាប់រស់នឹងលោកម្លេះ?"។ ហានអុី មិនយល់ពីភាពរកាំរកូសនៃបងប្អូនរបស់គេឡើយទើប ជុងហ្គុក ក៏ញញឹមចុងមាត់ហាក់ដូចជាចំអកនិងសម្ដីដែលគេបានឮអម្បាញ់មិញ។

"ប្អូនអញ្ចឹងហ៎?! បើប្រាប់ថាវាជាមនុស្សដែលចាំអូសខ្ញុំទៅនរកនោះវាត្រូវច្រើនជាងក៏វាត្រូវតែមនុស្សដូចវាដេក ដើរ អង្គុយ ឈររឺក៏សូម្បីពេលស៊ីបាយឬក៏ដេកណា៎ក៏វាដាក់ទំនាយខ្ញុំឲ្យបាត់មុខពីពិភពលោកនេះដែរ! តាមពិតទៅពិភពលោកនេះកើតមកមានខ្ញុំហើយនឹងគេគឺវាមិនសមនោះទេ! ដូច្នេះហើយបើមានវាត្រូវអស់ខ្ញុំហើយបើមានខ្ញុំត្រូវអត់វា! នេះជាអ្វីដែលយើងកំពុងតែជួបរាល់ថ្ងៃ! ដូច្នេះហើយខ្ញុំនឹងវាគឺប្រឆាំងគ្នា! នេះនាងមិនដឹងទេថាជីវិតរបស់ខ្ញុំជួបតែភាពគ្រោះថ្នាក់ដោយសារតែវានោះឯង! ចឹងហើយទើបខ្ញុំប្រាប់នាងថាវានោះមិនសមជាមនុស្សទេព្រោះវាគ្មានសភាពជាមនុស្សបែបនេះ! វាមិនត្រឹមតែសាហាវទេគឺវាម្នាក់នឹងគ្មានមនសិកាទៀតផង!"។ ជុងហ្គុក រៀបរាប់ដោយទឹកមុខមាំហើយគេក៏ញញឹមចុងមាត់ជានិច្ចជាមួយនឹងភាពកំណាចដែលបង្ហាញឱ្យ ហានអុី បានឃើញថាគេដូចជាមានសម្ពាធនៅក្នុងជីវិតច្រើនពិតមែនទើបពេលនេះនាងក្រមុំក៏សំដៅទៅកាន់ដៃរបស់ ជុងហ្គុក មុននិងអូសគេទៅហើយនាយកំលោះក៏ងើបមើលមុខនាងដោយរសាប់រសល់។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now