ភាគទី ១២ : ជាមនុស្សដែលតាមស្វែងរកយូរមកហើយ

780 37 12
                                    

ក្រុមហ៊ុនពាណិជ្ជកម្មត្រកូល ម៉ាលេនតូ ...
បន្ទប់អគ្គនាយក ...

"ចៅហ្វាយនេះឆាប់ត្រលប់មកវិញម្លេះ?"។ ពេលលព្រឹកព្រលឹមក៏ឃើញកាយសង្ហាមកអង្គុយស៊ីញ៉េឯកសារជាច្រើនរួចអស់ជិតពាក់កណ្តាលទៅហើយបានបង្ហាញមកសថាគេក៏មិនដឹងមកនៅទីនេះតាំងពីណាដែរ។

"បើនៅយូរយើងច្បាស់ជាអាចជាប់ទោសឧក្រិដ្ឋពីបទសម្លាប់មនុស្សហើយដុតវិមានជាមិនខានទេ!"។ ទឹកមុខមិនល្អបង្ហាញមកថាអារម្មណ៍គេមិនស្រួលហើយ ហ្វេម ក៏ដកដង្ហើមធំមុននឹងនាងកម្លោះ ជុងហ្គុក ក៏ងើបមុខសួរគេ។

" ហានអុី យ៉ាងម៉េចទៅហើយ?"។ ជុងហ្គុក ក៏មិនបានភ្លេចពីមនុស្សស្រីដែលទាក់ចិត្តគេនោះឡើយហើយ ហ្វេម ក៏អោនក្បាលដាក់គេ។

"មិនមានអីទេចៅហ្វាយ! លក់ដាច់ធម្មតា!"។ ហ្វេម តបបែបនេះតាមការស៊ើបរបស់គេហើយ ជុងហ្គុក ក៏ចងចិញ្ចើមមុននឹងយកដៃទ្រចុងចង្ការ។

"មិនបានសួររឿងលក់ដូរទេ! យើងចង់ដឹងថាមានឃើញអាមួយមុខ ចិន នោះវាមកតាប៉ែជាមួយនាងទេ?"។ ជុងហ្គុក ក៏សួរបញ្ជាក់ចំំៗទៀតទើប ហ្វេម ក៏ចំហរមាត់យល់ការ។

"ចឹងទេហីចៅហ្វាយ! នេះស្មានសួររឿងគេលក់ដូរ! គឺអត់ទេបាទ! បាត់មុខឈឹងតែម្តង! មានតែអ្នកនាងម្នាក់ឯងនោះយប់ឡើងនៅលក់ដូរដល់ព្រលប់ដែរនឹងណា៎ទាន! ពេលថ្ងៃមាន លីលី ជួយតែពេលយប់ក៏លក់ដូរតែឯងឃើញថាដូចជាហត់នឿយណាស់តែមិនព្រមឈបើសម្រាកទេទាន!"។ ហ្វេម ក៏រៀបរាប់តាមអ្វីដែលគេដឹងហើយ ជុងហ្គុក ក៏សម្លឹងគេហើយងក់ក្បាលមុននឹងគេយកដៃមកឈ្លឺថ្ងាសតិចៗ។

"អឺម! ចៅហ្វាយនេះខ្ញុំមានដំណឹងខ្លះចង់ជម្រាបជូន! ទាក់ទងនឹងការដេញថ្លៃយកភាគហ៊ុនពីក្រុមហ៊ុនមួយចុំនួនណា៎ទាន! គេបើកកម្មវិធីនៅល្ងាចនេះ! មានតាំងពីក្រុមហ៊ុនអចលនាទ្រព្យ ក្រុមហ៊ុនគ្រឿងឧបរិក្ខារកប៉ាល់ កាណូត ក្រុមហ៊ុនប្រេងកាតជាមួយនឹងមួតទៀគឺក្រុមហ៊ុនផ្សារទំនើបបាទ! គេដាក់លក់ភាគហ៊ុនដេញថ្លៃយកភាគហ៊ុនទាំងនោះតាមសមត្ថភាព! ចង់ចូលរួមទេទាន?"។ ហ្វេម សួរនាំ ជុងហ្គុក ដែលជាកម្លោះដែលជំនាញខាងកការរកសុីទិញភាគហ៊ុននេះទើបគេក៏ដកដង្ហើមធំហើយងាកមកមើល ហ្វេម ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now