ភាគទី ៦៤ : មនុស្សគ្មានប្រយោជន៍

472 27 6
                                    

វីឡាត្រកូល ម៉ាលេនតូ ...

"នេះកិច្ចការដំណើរការដែររឺទេ ម៉ីលី ដែលឯងបានជួយបញ្ចុះបញ្ចូលឲ្យ ជុងហ្គុក មកជួយពួកយើងបានហើយឬនៅ?"។ ពេលនេះ មីងសុឺ បានទូរស័ព្ទទៅកាន់កូនស្រីគាត់ហើយអង្គុយក្បែរភរិយារបស់គាត់ដែលកំពុងរង់ចាំដំណឹងល្អ។

( ថាដំណើរការមិនល្អយ៉ាងម៉េចទៅលោកប៉ា?! រឿងនេះគឺល្អហួសពីការស្មានរបស់យើងទៅទៀត! បង ជុង មិនត្រឹមតែជួយយើងទេតែបង ជិង ថែមទាំងជួយហើយផ្កើនខ្ញុំខ្លាំងជាងនេះទៀតផង! ខ្ញុំគិតថារឿងវាមិនពិបាកចាត់ការបំបែកនាង ហានអុី ចេញអោយឆ្ងាយនោះទេ! ហើយក៏មិនមែនជារឿងដែលត្រូវឈឺក្បាលនោះឡើយ! គ្រប់យ៉ាងទេវតាគឺឈរខាងយើង! ពេលហ្នឹងខ្ញុំគិតថាខ្ញុំជាមនុស្សដែលមានអំណាចជាងគេហើយប៉ាៗ! មិនថារឿងអ្វីដែលខ្ញុំក៏អាចធ្វើបាន! ដូច្នេះគ្មានអ្វីដែលជារឿងធ្វើឲ្យយើងត្រូវខ្វល់ខ្វាយទៀតមែនទេ?! ត្រៀមខ្លួនទទួលទ្រព្យសម្បត្តិឡើងវិញ! ក្រុមហ៊ុនក៏នឹងត្រូវបានស្ដារឡើងវិញដែរ! គ្មានការបារម្ភនោះទេ!)។ ពេលនេះ ម៉ីលី តបសម្ដីមកវិញដោយទឹកមុខញញឹមពេញចិត្តជាខ្លាំងពី មីងសុឺ ហើយនឹង ហ៊ែររី ទើបស្ត្រីចំណាស់នោះទាញទូរស័ព្ទដៃមកនិយាយវិញ។

"អញ្ចឹងបានន័យថា ជុង គេព្រមជួយយើងមែនទេ? មុីលី បញ្ចុះបញ្ចូលគេបែបណាទើបបានប្រុស ជុង គេពិតជាព្រមជួយពួកយើងមែន? ហើយនេះប្រាកដមែនទេថាប្រុស ជុង គេមិនលេងល្បិចកលតែនេះគឺជាការជួយចេញពីចិត្ត?"។ ទោះបីរីករាយតែ ហ៊ែរី នៅតែមានចម្ងល់ខ្លះដោយសារតែយ៉ាងណាគាត់ក៏ជាម្ដាយម្នាក់ដែលយល់ពីចិត្តរបស់កូនច្បាស់គិតថា ជុងហ្គុក មិនមែនជាមនុស្សដែលធ្វើអ្វីស្រាលៗឬក៏ងាយស្ដាប់សំដីបញ្ចុះបញ្ចូលអ្នកដទៃតែលើកនេះហាក់ដូចជាខុសផ្លែទើបគាត់ចង់សូមបញ្ជាក់ដើម្បីបានចម្លើយមួយយ៉ាងត្រជាក់ចិត្ត។

"អ្នកម៉ាក់! នេះបានន័យថាអ្នកម៉ាក់មិនជឿលើសមត្ថភាពខ្ញុំហើយ! ចឹងអ្នកម៉ាក់ក៏ប្រើសមត្ថភាពខ្លួនឯងទៅយកក្រុមហ៊ុនមកវិញទៅអញ្ចឹង! ខ្ញុំនិយាយហើយតើថាខ្ញុំបានជួយអោយក្រុមហ៊ុនមានមុខមាត់ឡើងវិញ! បើមិនជឿដើរមកមើលខ្លួនឯងទៅថាពេលនេះមានអ្នកប្រតិកម្មនៅមុខក្រុមហ៊ុនដូចរាល់ដងដែរឬអត់? បើម៉ាក់មើលងាយសមត្ថភាពខ្លួនឯងខ្ញុំមិនថាទេព្រោះម៉ាក់ធ្វើអ្វីមិនបាន! តែកុំមើលសមត្ថភាពរបស់ខ្ញុំឲ្យសោះនោះ! ខ្ញុំទៅតែប៉ុន្មានថ្ងៃខ្ញុំក៏ជួយស្ដារមុខមាត់ក្រុហ៊ុនឱ្យបានផ្កើនទៅហើយ! ចុះអ្នកម៉ាក់ទៅកាន់ក្រុមហ៊ុនរាប់ខែនោះបានសាច់ការមកវិញទេក្រៅពីក្រុមហ៊ុនត្រូវក្ស័យធននោះ? ដូច្នេះហើយកុំឲ្យខ្ញុំនិយាយច្រើនឱ្យសោះ! ពេលនេះមនុស្សដែលជួយសង្គ្រោះក្រុមហ៊ុនហើយជាមនុស្សដែលមានគុណធំក៏គួរតែជាខ្ញុំដែរ! ខ្ញុំនិយាយអីអ្នកទាំងអស់គ្នាត្រូវស្ដាប់ខ្ញុំតែប៉ុណ្ណឹងទៅបានហើយ!"។ អត្តចរិកនិងសម្ដីរបស់ ម៉ីលី ប្ដូរ 180 ដឺក្រេបន្ទាប់ពីគេក្លាយជាមនុស្សដែលមានឈ្មោះថាមានគុណស្រ័យជួយទៅលើមនុស្សពីរនាក់នេះធ្វើឱ្យពេលនេះ ហ៊ែររី ស្រគាំងកាំងខ្លាំងជាជាមួយនឹងកូនស្រីរបស់ មីងស៊ឺ ហើយ មីងស៊ឺ ក៏យកទូរសព្ទមកចុចហើយបិទទុកធ្វើជាមិនដឹងទៅវិញខណៈ ហ៊ែររី ក៏សម្លឹងមើលមុខស្វាមីរបស់គាត់។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now