ភាគទី ៤ : កលិយុគនៃជំនួបលើកទី 2

1K 45 8
                                    

ហាងលក់បាយ ....

ពេលថ្ងៃត្រង់ដល់មមាញឹកនៅហាងបាយក្បែរផ្សារគុជខ្យងក៏កំពុងតែឃើញមាននារីចំនួនពីរនាក់រវល់រត់ខ្វែងដៃខ្វែងជើងគ្នាដើម្បីដាក់ម្ហូបកម្មង់ហើយនារីម្នាក់ទៀតក៏បានរៀបចំធ្វើម្ហូបយ៉ាងឈ្ងួយចេញមកពីក្នុងផ្ទះបាយដែលរសជាតិម្ហូបរបស់នាងគឺមានភាពឈ្ងុយឆ្ងាញ់ហើយនិងមានតម្លៃសមរម្យដែលនាំឱ្យភ្ញៀវជាច្រើនពេញចិត្តនឹងមកញ៉ាំហាងបាយរបស់នាងមិនចេះដាច់ថែមទាំងជាម៉ូយចាស់ៗទៀតផង។

"បាយឆាម្រះព្រៅពីរចានមកអា ជេ អើយ!"។ ក្រដាសប៉ុងកម្មង់អាហារត្រូវបានដាក់គរគ្នាជាបន្តបន្ទាប់ធ្វើឲ្យស្រីស្អាតជនជាតិ ចិន ហានអុី នេះឈរឆាបាយឡើងបែកញើសសសា្រក់ហើយដៃនាងក៏ឆាបាយរហ័សដូចអ្នកហាត់វិជ្ជាគុនទៅហើយ។

"ចេញទៅហើយអូន!! មានអីបន្ទាបទៀត? អូយ ! ស៊ុបឆ្អឹងជំនីរជ្រូក 3 ចានទៀត!! ហូយ!! មិនកើតតទេ! ត្រូវរហ័សដៃជាងនឹងតិច!"។ ហានអុី ក៏រហ័សធ្វើតួនាទីរបស់នាងខណះ លីលី នោះរត់ឡើងក្រពុលមុខពីតុនេាតៅតុនោះព្រោះតែគ្នាមានតិចហើយមនុស្សច្រើនពេញទាំងនេះហាងទាំងនាងក៏អាចដាក់តុនោះទេមានត្រឹមតែ 4 5 តុផងបើច្រើនតុទៀតច្បាស់ណាស់ថានាងក្រមុំសន្លប់ដាច់ខ្យល់ទាំងពីរនាក់ហើយ។

<គ្រឺង គ្រឺង>"សួស្តីលោក! សូមអញ្ជើញចូល..អង្គុយ!"។ ខណះដែលកំពុងតែរៀបចំរត់តុទៅមកនោះស្រាប់កណ្តឹងដាក់ជាប់ទ្វារដែលសម្រាប់ធ្វើសញ្ញាប្រាប់មកថាមានភ្ញៀវចូលមកទើប លីលី រាក់ទាក់តាមទម្លាប់តែនាងក៏ភ្លឹកហើយទាក់សម្តីពេលដែលឃើញមុខអ្នកដែលចូលមកជានរណា។

"អូយ!!! នេះលោក ជុងហ្កុគ មែនទេនឹងឯង?! អាយ៎! នេះលោក ជុងហ្គុក ពិតទេចា៎?!!"។ ភ្លាមនោះស្រីដែលនៅតុជិតទ្វារក៏កករោកឈរហើយសម្លឹងកម្លោះដែលឈរជ្រែងហោប៉ៅដែលញញឹមចុងមាត់។

"បាទគឺខ្ញុំ! អ្នកនាងមានអ្វីរឺ?"។ ជុងហ្គុក ក៏សួរនាំហើយ ហ្វេម ក៏ចាប់ផ្តើមមកឈរគៀកនឹងចៅហ្វាយចាំការពារសុវត្ថិភាពហើយស្រាប់តែមនុស្សម្នាដែលកំពុងតែហូបចុកនោះក៏នាំគ្នាមកឈរដណ្តើមគ្នាមើល ជុងហ្គុក អស់ទៅវិញ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now