ភាគទី ១៣ : ទីបំផុតក៏ជួបគ្នា

765 36 10
                                    

<ផាំងៗ>"អឹក...អាក៎..!!"។ សម្រែកស្រែកដោយការឈឹព្រោះតែរបួសត្រូវគ្រាប់ចំជើងគ្នារបស់ប្រុសរាងខ្ពស់ដែលត្រូវ ជុងហ្គុក បាញ់ស្មាហើយម្នាក់ទៀតក៏ត្រូវដៃម្ខាងក៏ស្រែកគេទ់បគ្នាវាម្នាក់ទៀតក៏ស្លន់ហើយក៏ស្ទុះវារទៅមកខាងតែត្រូវ ជុងហ្គុក លើកជើងទាត់មួយជើងឲ្យខ្ទាតទើបនាងក៏សម្លឹងមើលពួកវាហើយក៏ងាកមកមើល ហានអុី ដែលអង្គុយយំហើយឪបខ្លួនជាមួយអាវរហែកនោះនាំឲ្យគេកាន់តែខឹងហើយក្តាប់ដៃហើយបោះជំហានមករកពួកគេ។

"ពួកឯងច្បាស់ជាងាប់ហើយថ្ងៃនេះ! ហឹស!"។<ផាំងៗ>គ្រាប់កាំភ្លើងពីរគ្រាប់កីហោះចេញពីកាណុងតែពេលនេះក៏មិនបានត្រូវពួកគេឡើយដោយព្រោះមានបុរសម្នាក់ក៏រត់មកពីក្រោយចាប់ឪប ជុងហ្គុក ហើយទាញដៃគេឲ្យបាញ់ទៅលើដំបូលវិញ។

"ចៅហ្វាយបានហើយ! ចៅហ្វាយកុំបាញ់គេទៀតអី! ចៅហ្វាយស្តាប់ខ្ញុំ-"។<ព្រុស!> ជុងហ្គុក ក៏មិនបានស្តាប់តាមការឃាត់បុរស ហ្វេម ដែលចូលមកទេមុននោះរលាស់ខ្ញុំចេញពីមួយទំហឹងហើយគេនៅតែដើរចូលទៅទៀតមុនកេះកៃកាំភ្លើងជាថ្មី។

<ក្រឺងៗ>កាំភ្លើងអស់់គ្រប់ហើយ ជុងហ្គុក ក៏ខាំមាត់មុននឹងគេក៏ចងចិញចើមហើយមើលកាំភ្លើងក្នុងដៃគេមុនបោះវាទៅម្ខាងហើយក៏ស្ទុះទៅរកបុរសដែលរបួសដៃនោះហើយអូសគេចេញមកហើយក៏ក្របួចកអាវគេ។

"ឯងមែនទេដែលចង់រំលោភនាងនោះហា៎? និយាយមក!"។<ឌឹក ឌឹក>មួយដៃហើយមួយដៃទៀតដែល ជុងហ្គុក ដាល់ទៅលើគេដល់ថ្នាក់ប្រុសនោះក្អួតឈាមហើយគ្នីគ្នាពួកវាពេលឃើញថា ជុងហ្គុក ម៉ាលេនតូ សាហាវដូច សាតាន បែបនេះក៏អូសជើងហើយរត់ប្រះអាយុទើប ហ្វេម ពេលនេះក៏នឹកថាបើទុកឲ្យ ជិងហ្គុក នៅខឹងចឹងច្បាស់ជាស្លាប់មនុស្សអត់អំពើទើបគេរត់ទៅរក ហានអុី ។

"អ្នកនាង ហានអុី ! សុំអង្វរឃាត់ចៅហ្វាយទៅ! សូមអង្វរអ្នកនាង! នេះមិនចឹងគេនោះនឹងស្លាប់ហើយចៅហ្វាយច្បាស់ជាមានទោសជាមិមខានទេ! គាត់មិនស្តាប់អ្នកណាទេពេលដែលខឹងតែអ្នកនាងគឺប្រហែលជាអាច! ឃាត់គាត់ផងទៅអ្នកនាង! ចាប់គាត់ពីក្រោយឲ្យជាប់បើមិនចឹងទេគាត់ច្បាស់ជាវាយគេស្លាប់ហើយ! អ្នកនាងសុំអង្វរ!"។ ហ្វេម និយាយរឹកពារស្លក់ហើយទឹកមុខគេពេលនេះមិនមែនជារឿងលែងសើចព្រោះ ជុងហ្គុក ដូចជាបិសាចម្នាក់ដែលទៅដាល់ប្រុសម្នាក់ថែលលែងតដៃគេកើតទៅហើយឡើងបែកឈាមរហាមពេញមុខហើយនឹងច្រមុះដោយ ជុងហ្គុក ដាល់គេមួយដៃៗដោយកំហឹងនោះឯង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now