ភាគទី ៣៨ : វិវាទគ្រួសារ

538 30 6
                                    

ក្រុមហ៊ុនពាណិជ្ជកម្ម ម៉ាលេនតូ ...

ពេលនេះនៅឯក្រុមហ៊ុនដែលមានរូបរាងធំបំផុតស្ថិតនៅកណ្ដាលទីក្រុង សៀងហៃ កំពុងតែត្រូវបានបុគ្គលិកជាច្រើនឈរតម្រៀបជួលខណៈមានបុរសដែលមានឥទ្ធិពល មានរូបរាងសង្ហារបូករួមជាមួយនឹង ស្តាយ៍ តុបតែងខ្លួនបែបពេញនិយមកំពុងដើរមកដោយមុខមាត់មាំជាខ្លាំងបញ្ជាក់ច្បាស់ថាគេមិនមានអារម្មណ៍ស្រស់ស្រាយឬក៏មានអារម្មណ៍ថារីករាយនោះឡើយតែប្រាប់មកថាគេមានតែភាពមុឺងម៉ាត់ កំណាចហើយនឹងមិនសមប្រកបក្នុងចិត្តជាច្រើនមិនដឹងថានឹងមានអ្វីកើតឡើងឡើយហើយបុគ្គលិកទីនេះគ្មាននរណាម្នាក់ហ៊ានងើបមុខឡើងសម្លឹងគេឡើងនៅពេលនេះគ្រប់គ្នាគឺឱនក្បាលចុះមើលទៅអំណាចរបស់បុរសម្នាក់នេះដែលកំពុងសាយភាយពេញដោយភាពខ្មៅងងឹតជាមួយនឹងអង្គរក្សដែលដើរតាមគេពីក្រោយមើលទៅហាក់មានឥទ្ធិពលខ្លាំងក្លាតែម្ដង។

បន្ទប់អគ្គនាយក ...

"មកពេលនេះចង់បានន័យថាម៉េច? ហើយនរណាអនុញ្ញាតឲ្យពួកគេមកអង្គុយនៅក្នុងបន្ទប់របស់ខ្ញុំ?"។ ខណៈបើកទ្វារបន្ទប់ឡើងមកពេលនេះ ជុងហ្គុក ក៏បានឃើញនារីចំណាស់ម្នាក់អង្គុយនៅលើសាឡុងក្បែរបុរសចំណាស់មាននារីវ័យក្មេងម្នាក់ដែលក្រោកឈរញញឹមដាក់គេមុនគេបង្អស់ពេលដែលឃើញរាងកាយសង្ហារនេះចូលមកតែក៏ត្រូវទម្លាក់ទឹកមុខពេលដែលឃើញ ជុងហ្គុក ប្រើសំដីបែបនេះជាមួយនឹងអាកប្បកិរិយាហាក់មិនពេញចិត្តជាខ្លាំងចំពោះពួកគេ។

"នែប្រុស ជុង ! ឯងដូចជាជ្រុលហួសហេតុពេកហើយ! និយាយសំដីម្នាក់នេះម្នាក់នោះធ្វើមើលតែអ្នកនៅទីនេះសុទ្ធតែជាអ្នកដទៃចឹង! ពួកយើងគឺសុទ្ធតែជាក្រុមគ្រួសារនិងគ្នានោះទេ! ហេតុអី្វក៏ឯងហ៊ានប្រើសំដីបែបនេះ? មិនមានពាក្យស្វាគមន៍ម្ដាយឪពុកខ្លះទេឬ?"។ លោកស្រី ហ៊ែររី ក៏បានធ្វើការតបតសម្ដីទៅលើ ជុងហ្គុក វិញដោយការមិនពេញចិត្តតែ ជុងហ្គុក ក៏ញញឹមចុងមាត់ដោយអស់សំណើចនឹងសំដីរបស់គាត់ហើយគេក៏ជ្រែងដៃចូលក្នុងហោប៉ៅយ៉ាងសង្ហាតែម្ដង។

"ស្អីគេឪពុក? នេះម៉ាក់ច្រលំទេឬ? ខ្ញុំដែលមានឪពុកដូចជាគេពីអង្កាល់ណាមក? ហើយអ្នកណាគេដែលទៅនិយាយថាខ្ញុំទទួលស្គាល់គេជាឪពុករបស់ខ្ញុំ?! មានតែម៉ាក់ខ្លួនឯងតែប៉ុណ្ណោះដែលទទួលស្គាល់ប្រុសម្នាក់ដែលដាក់មិនដឹងមកពីណាមកធ្វើជាស្វាមីហើយលើកមកទូលហើយបង្កើតមុខឲ្យគេ! ខ្ញុំពិតជាកោតដែលអ្នកម៉ាក់ហ៊ានប្រើពាក្យបែបនេះមកលើខ្ញុំ! នេះ ជុងហ្គុក ម៉ាលេនតូ ខ្ញុំគ្មានឪឯណាទៀតនោះទេក្រៅពីលោកម្ចាស់ ជុងហ៊ី ម៉ាលេនតូ ដែលបានចែកឋានជាង 20 ឆ្នាំមុននោះ! នេះឲ្យខ្ញុំទទួលស្គាល់មនុស្សដែលថោកតោងស៊ីទ្រព្យគេមកធ្វើជាឪពុក! រឿងកំប្លែងស្អីទៅនៀក? ហើយចុះនាំគ្នាលើកទ័ពមករកខ្ញុំដល់ទីនេះមានការអីដែរទៅ?"។ ជុងហ្គុក ក៏សួរនាំដោយទឹកមុខមិនពេញចិត្តហើយហាក់មានអារម្មណ៍ទើសទាល់ជាខ្លាំងរីឯម្ដាយរបស់គេក៏ក្តាប់ដៃខាំមាត់មុននិងក្រោកឈរហើយសម្លឹងទៅ ជុងហ្គុក ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now