ភាគទី ២៨ : ធ្វើជាមនុស្សរបស់ខ្ញុំទៅ 🔞

1.6K 33 5
                                    

កែវភ្នែកស្រស់ស្អាតទាំងពីរគូនោះក៏សម្លឹងរកគ្នាមិនដកសោះឡើយហើយទាំងក្លិនកាយរបស់ ហានអុី ក្រអូនឆ្ងុយពេញច្រមុះរបស់ ជុងហ្គុក ធ្វើឲ្យនាយមិនអាចហាមឃាត់ខ្លួនឯងមិនឲ្យខ្វល់ខ្វាយនឹងនាងបានឡើយ។

"ជុង-អ៊ុប!"។ បបូរមាត់ស្អាតបង្ហើបមកតបតែក៏ត្រូវនាយកម្លោះប្រែមកជាចាប់ខ្ទប់បបូររមាត់មានរាងរបស់នាងនោះយ៉ាងស្រទន់ជាមួយមាត់របស់គេ។

នាយសង្ហាក៏បានប្រើជំនាញរបស់ខ្លួនថែថើបបបូរមាត់តូចរបស់នាងក្រមុំតាមចិត្តរបស់គេធ្វើឲ្យគេទទួលបានរសជាតិផ្អែមចេញពីបបូរមាត់ដែលស្រស់នោះមិនទាន់អស់ចិត្តនឹងប្រើជំនាញមកបង្ហើបក្រអូមមាត់របស់នាងនាំឲ្យគេបានឪកាសរុញអណ្តាតក្តៅងំចូលហើយ ហានអុី ក៏ប្រឹងចងចិញ្ចើមនៅពេលដំបូងក៏រុញគេចេញតែពេលនេះនាងក៏មានអារម្មណ៍ថាទន់ខ្លួនរមូតដូចជាក្រមួនរលាយលើដៃគេចឹងក៏ស្រាប់តែលើកដៃមកក្តាប់អាវអ្នកជម្ងឺរបស់ ជុងហ្គុក មុននឹងនាងក៏តបតនឹងគេដោយមិនដឹងអីព្រោះនាងមិនមានបទពិសោធន៍បែបនេះជាមួយនរណាម្នាក់ទេកន្លងមកនេះគឺទើបមានតែកម្លោះសង្ហានេះដែលជាប្រុសជំនាញដែលដឹកនាំនាងគ្រប់ជំហាន។

" ហានអុី ....នាងធ្វើឲ្យខ្ញុំស្រវឹងហើយ!"។ បបូរមាត់នាយក៏ស្រូបថាមពលពីនាងហើយដកចេញទើបនិយាយបែបនេះទាំងផ្ទៃមុខរបស់នាងក្រមុំក៏ក្រហមព្រឿងៗហើយសម្លឹងមើលនាយដោយចងចិញ្ចើមនឹងដកដង្ហើមញាប់ៗ។

"ស្រ-ស្រវឹង?! ហេតុអីទៅ? នេះលោកមានផឹកស្រាពីពេលណា?!"។ ហានធុី សួរដោយភាពមិនយល់ន័យទើប ជុងហ្គុករ សើចហើយក៏ចាប់ទាញនាងមកទម្លាក់ផ្តួលទៅគ្រែហើយនាំឲ្យនាងស្ថិតក្រោមរាងកាយក្រាស់របស់គេភ្លាមៗ។

"បើស្រវឹងស្រាខ្ញុំអាចប្រើភេសជ្ជៈផ្សេងមកបន្សាបបាន! តែបើស្រវឹងស្នេហាគឺមានតែយក ហានអុី មកបន្សាបហើយ...អឹម!!"។ មិនត្រឹមនិយាយនោះទេគឺ ជុងហ្គុក ក៏អោនចុះមកស្រង់ក្លិនកាយក្រអូបនោះពីកញ្ជឹងកនាងក្រមុំធ្វើឲ្យ ហានអុី ហាក់មានអារម្មណ៍ប្លែកៗទាំងរសើបផងនឹងអៀនផងក៏លើកដៃមកច្រានដើមទ្រូងគេហើយ ជុងហ្គុក ក៏ចាប់ដៃនាងជាប់ទើបសម្លឹងមុខនាងដែលកំពុងតែអៀននោះហើយគេក៏ថើបបាតដៃនាងហើយក៏រាលមកថើបដល់ខ្នងដៃនាងមុននឹងគេក៏ញញឹមដាក់នាងដោយទឹកមុខមានមន្តស្នេហ៍។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now