ហាងលក់បាយអា អុី ....
ពេលនេះនៅហាងលក់បាយដ៏តូចមួយមាននារីរូបស្រស់ដែលពេលនេះក៏រៀបចំម្ហូបអាហារសម្រាប់លក់ដូរតែហាងបែបជាមិនទាន់បែរផ្លាកថាបើកព្រោះតែចិត្តនាងបែបជាខ្វល់ខ្វាយដល់ទឹកមុខប្រុសម្នាក់ដែលបង្ហាញច្បាស់ៗចំពោះមុខនាងថាគេប្រាកដជាមានរឿងមិនសមចិត្តណាមួយកើតឡើងហើយក៏ធ្វើឲ្យនាងបារម្ភផងដែរបើទោះបីជា ជុងហ្គុក នោះខំធ្វើជាញញឹមស្រស់ស្រាយដាក់នាងយ៉ាងណាក្តី។
<ក្រឺងៗ>ពេលនេះសម្លេងបើកទ្វារហាងក៏បន្លឺឡើងទើបនាងក្រមុំក៏ងាកមកសម្លឹងហើយឃើញរាងកាយស្តើងរបស់នារីម្នាក់ទៀតដើរមកទើបបនាងប្រញាប់ញញឹមហើយនាងតូចក៏ញញឹមដាក់នាងវិញ។
"អាវ៎ លីលី នេះអូនឯងមិនស្រួលខ្លួនមែនទេនឹង?!"។ ពេលនេះចាប់អារម្មណ៍នឹងបន្ទះបិទបញ្ចុះកម្តៅលលើក្បាលនាងក្រមុំដែលបានបិទមកនេះទើប ហានអុី ដឹងថានាងច្បាស់ជាមិនស្រួលខ្លួនហើយ លីលី ក៏ដោះកាតាបចេញមុននឹងនាងក៏ញញឹមស្រស់ដាក់នាង។
"គឺខ្ញុំមិនអីទេ ជេ ! ធូរស្បើយច្រើនណាស់ព្រោះបានលោក ហ្វេម ជួយទិញថ្នាំនឹងរបស់របរទាំងនេះមកឲ្យខ្ញុំ! ខ្ញុំអាចមកធ្វើការបានហើយទៅរៀនបានធម្មតា!"។ លីលី ក៏តបដោយមុខស្លេកតិចៗព្រោះទើបនឹងស្រួលខ្លួនហើយ ហានអុី ក៏ចងចិញ្ចើម។
"អូ! នេះអូនឯងចឹងមកធ្វើការអីទៅ?! ជេ ថាគួរតែសម្រាកមួយថ្ងៃទៅណា៎!"។ ហានអុី ក៏តបមកវិញហើយ លីល៏ ក៏ទាញអៀមមកពាក់ហើយក្រវីក្បាល។
"មិនអីទេ ជេ ! ខ្ញុំអាចធ្វើការបាន! ធូរហើយ!"។ លីលី ក៏ញញឹមតបហើយ ហានអុី ក៏តាមមើលនាងដោយងឿងឆ្ងល់មុននឹងញញឹម។
"បើតាមមើលប្រហែលជាមានរឿងអីល្អដែលកើតឡើងហើយមែនទេ លីលី ?! នេះភ្លេចទៅថាយប់មិញទាក់ទងទៅឲ្យលោក ហ្វេុម ជួយមើលថែ! អីយ៉ា!! មិនដែលគិតថាអូនឯងហ្នឹង លោក ហ្វេម ប្រែជាសិ្នតស្នាលថ្នាក់នេះទេណា! ទំនាក់ទំនងដល់ណាហើយ?"។ ហានអុី ក៏សួរនាំដោយមុខច្រលើមទើប លីលី អៀនហើយទឹកមុខក្រហមមុននឹងសម្លឹងទៅផ្លាកហាងដើម្បីជាលេស។
"ធម្មតាៗទេ ជេ ! គ្មានអីទេ!! នេះ ជេ មិនទាន់បានបើកផ្លាកហាងទៀតហេ៎? ហើយចាំខ្ញុំទៅបើកឲ្យហើយ ជេ ចេះរៀបចំធ្វើម្ហូបអីទៅ!"។ លីលី ក៏តបនឹងការអឹមអៀនធ្វើឲ្យ ហានអុី កាន់តែយល់ច្បាស់ថានាងជាមួយនឹង ហ្វេម ដែលជាចំនិតរបស់ ជុងហ្គុក នោះច្បាស់ជាមានអ្វីមិនស្រួលជាមិនខានតែនាងក៏មិនចង់លូកដៃច្រើនលើមនោសញ្ចេតនារបស់គេសំខាន់ឲ្យតែ លីលី សប្បាយចិត្តនឹងទទួលបានមនុស្សល្អមើលថែក៏ជារឿងមួយដែលល្អសម្រាប់នាងផងដែរ។
YOU ARE READING
អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅
Romanceជារដូវកាលទី 6 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) ❤️💐 ដែលនិយាយពីកម្លោះពាណិជ្ជករដែលមានជំនឿជឿជាក់លើមន្តរបស់ខ្លួនតែបែរជាត្រូវដាក់ទុនមកឆាឆៅនារីម្ចាស់ហាងបាយតូចតាចម្នាក់ដោយសារតែនាងមិនបានគិតមកលើគេដូចដែលគេធ្លាប់មា...