ភាគទី ៤០ : គ្មានការគិតជាលើកទីពីរ

539 28 3
                                    

បន្ទាប់ពីការឱបក្រសោបលួងលោមផ្ដល់ភាពកក់ក្តៅឲ្យគ្នាទៅវិញទៅមកពេលនេះនាយកំលោះសង្ហារជាមួយនិងនាងក្រមុំបានអង្គុយទល់មុខគ្នាហើយ ហានអុី ក៏សម្លឹងមើលគេដែលមានទឹកមាំតិចៗព្រោះមិនទាន់យល់ពីសម្ដីដែលគេនិយាយមុននេះចង់សំដៅទៅលើអ្វីនោះទេទើបនាងត្រូវការសួរនាំគេអោយបានច្បាស់ពីព័ត៌មានទាំងអស់នេះ។

"មុននឹងបងប្រាប់អូនបានទេថាមានរឿងអ្វីអោយប្រាកដទៅ ជុង ?"។ ហានអុី ក៏សួរនាំទើប ជុងហ្គុក ដកដង្ហើមធំបន្តិចហើយសម្លឹងមើលមុខគ្នា។

"គឺបងបានសម្រេចចិត្តស៊ីញ៉េប្រគល់ក្រុមហ៊ុនពាណិជ្ជកម្មទាំងមូលឲ្យទៅអ្នកម៉ាក់របស់បងវិញហើយ! ពេលនេះបងគ្មានពាក់ព័ន្ធអ្វីជាមួយនឹងក្រុមហ៊ុនពាណិជ្ជកម្ម ម៉ាលេនតូ ទៀតទេ! គ្រប់យ៉ាងបងបានស៊ីញ៉េផ្ទេរសិទ្ធិទៅឲ្យគ្រួសារទាំងអស់វិញហើយ! ពេលនេះបងគ្រាន់តែជាមនុស្សធម្មតាម្នាក់ដែលគ្មានក្រុមហ៊ុនក៏គ្មានការរកស៊ី! បងមានសល់ត្រឹមតែលុយនៅក្នុងកុងធនាគារជាមួយនឹងអ្នកបម្រើនិងអង្គរក្សប៉ុន្មាននាក់នោះទេ! និយាយឱ្យចំទៅជាមនុស្សដែលគ្មានការងារធ្វើ! ត្រឹមគិតដល់ប៉ុនហ្នឹងក៏មានអារម្មណ៍ថាកើតសម្ពាធតិចតួចដែរព្រោះគិតថាបងបែបមិនអាចនឹងជួយអូនច្រើនជាងមុន!"។ ជុងហ្គុក ក៏រៀបរាប់ទើប ហានអុី នាងភ្ញាក់ផ្អើលបន្តិចហើយក៏ស្រវាមកកាន់ដៃក្រាស់របស់គេទើបនាយកំលោះរហ័សក្រសោបដៃនាងវិញមិនទុកយូរឲ្យដៃនាងរងភាពត្រជាក់ឡើយ។

នេះបងមានរឿងអីកើតឡើងខ្លាំងណាស់ទៅ ជុង បានជាបងត្រូវសម្រេចចិត្តសុីញ៉េក្រុមហ៊ុនទាំងស្រុងប្រគល់ឱ្យគ្រួសារបងវិញ? នេះពួកគាត់ទាមទារយកក្រុមហ៊ុនទាំងអស់នោះមកវិញមែនទេ?"។ ហានអុី ក៏សួរនាំហើយ ជុងហ្គុក ក៏ញញឹមចុងមាត់ខណៈពេលនឹកឃើញដល់រឿងហួសចិត្តទាំងអស់នោះ។

"គាត់មិនបានទាមទារតែគាត់ប្រើសិទ្ធិជាមនុស្សដែលមានឈ្មោះឈរនៅលើក្រុមហ៊ុនមកគំរាមបងថាបើសិនជាបងមិនដោះស្រាយរឿង រីឃើរ នោះទេគាត់និងដកហូតសិទ្ធិក្រុមហ៊ុនទាំងនេះ! អូនគិតទៅអា រីឃើរ ជាមនុស្សដែលព្យាយាមយាយីជីវិតរបស់បង! ប្រុងឲ្យបងសុំទោសគេហើយប្រុងឲ្យបងទទួលខុសត្រូវលើគេចឹងរឺ? បងសុខចិត្តគ្មានលុយ សុខចិត្តមិនមានជាប់ពាក់ព័ន្ធជាមួយនឹងត្រកូល ម៉ាលេនតូ និងលែងទាក់ទងគ្រប់យ៉ាងជាមួយនឹងក្រុមហ៊ុននេះតែបងមិនទទួលកំហុសដែលបងមិនបានខុសនោះទេ!"។ ជុងហ្គុក និយាយដោយទឹកមុខមាំជាខ្លាំងហើយ ហានអុី នាងក៏កាន់តែមានចម្ងល់បន្ថែម។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now