ភាគទី ៥០ : ភាពច្របូកច្របល់

485 23 6
                                    

ផេនហោសន៍របស់ ជុងហ្គុក ...

"នេះ លីលី យកបាយទៅផងណា៎"!។ ងាកមកមើលក្រមុំៗទាំងពីរដែលនិយាយគ្នាយ៉ាងនឹករលឹកកអស់មួយរយៈធំនេះក៏កំពុងតែរៀបចំបាយទឹកយ៉ាងច្រើនដែលមានអាហារខ្ទប់ដែល ហានអុី បានធ្វើឲ្យ លីលី ទុកទៅរៀនផងដែរ។

"មិនដឹងជាពិបាកអីពេកទេជេ! ខ្ញុំអាចទៅញ៊ាំនៅក្រៅបានតើ! នេះខ្ញុំមានលុយចាយដែរតើ!"។ លីលី ក៏តបហើយ ហានអុី សម្លឹងមើលនាងមុននឹងសម្លឹងនាងដោយភាពក្នាញ់។

"នេះអ្នកណាគេទៅដែលឲ្យលុយ លីលី ចាយនោះ? នេះបើតាមលុយដែលអូនមានរាល់ដងគឺថាសន្សំទុកបង់ថ្លៃសាលាសោះនឹងណា៎!!! នេះច្បាស់ណាស់ថាមានអ្នកទំនុកបម្រុងបន្ថែុំហើយ! ជាលោក ហ្វេម ហ៎?"។ ហានអុី ក៏ញាក់ចិញ្ចើមហើយ លីលី ក៏អោនមុខងាកចេញ។

"គឺ...គឺខ្ញុំខ្ចីលោក ហ្វេម ទេជេ! ពិតណាស់ថាគ្រាន់តែខ្ចីមែន! ព្រោះ ហ្វេ- ទេ! លោក ហ្វេម មានហេតផលគ្រប់គ្រាន់ដែលថាខ្ញុំអាចរំខានជេច្រើន! ហើយចឹងខ្ញុំនឹងខំរៀនឲ្យចប់បានដោយសារគាត់ឧបត្ថុម្ភហើយពេលរៀនចប់នឹងធ្វើការសងគុណគាត់វិញ! តែប៉ុន្នឹងទេជេ!"។ លីលី ក៏តបហើយ ហានអុី ក៏ក្រពាតើដៃទៅក្រោយហើយសើច។

"មែនរឺ? នេះ លីលី កុំគិតថាកុហកជេណា៎! ប្រាប់ជេតាមត្រង់មកថាអូននឹងលោក ហ្វេម មានទំនាក់ទំនងអីទៅ?"។ ហានអុី នៅតែជជីកសួរនាំ ហើយ លីលី ចាប់ផ្តើមមុខក្រហម។

"អូយជេ!!! នេះ...នេះថាគ្មានអីនឹងគ្មាមែន! ខ្ញុំទៅរៀនហើយ!"។ លីលី ក៏គេចវេសតែ ហានអុី ក៏ញញឹមចុងមាត់។

"ចឹងជេខលសួរលោក ហ្វេម ក៏បាន! បងខលទៅ ជុង ហើយឲ្យ ហ្វេម មកនិយាយជាមួយក៏បាន!"។ ហានអុី នៅតែកកាយរមុននឹងងនាងតូចក៏ស្ទុះទៅចាប់ដៃ ហានអុី ។

"ជេហ៎!!! អាងតែមានប្តីជាលោក ជុងហ្គុក ក៏ប្រើអំណាចដាក់ខ្ញុំហើយនឹងហ៎! ក៏បានៗ!!! ខ្ញុំនឹងលោក ហ្វេម ទាក់ទងគ្នា! គឺទើបតែទាក់ទងទេ! មិនមានលក្ខណៈជ្រាលជ្រៅដូចជេរហូតរៀបការជាមួយគ្នាពេលណាក៏មិនដឹងទេណា៎!"។ លីលី ក៏បង្អាប់ ហានអុី ហើយនាងក្រមុំក៏សើចដោយភាពរីករាយ។

"មិនប្រាប់ក៏ជេដឹងថាឯងនឹងលោក ហ្វេម ប្រាកដជាបែបនឹង! បានហើយ! បងញោះឯងលេងទេ! ជេក៏មិនមានអ្វីក្រៅពីរីករាយនឹងសុភមង្គលដែល លីលី កំពុងតែមាននោះទេ! សង្ឃឹមបំផុតទៅចុះថាលោក ហ្វេម ជាបុរសល្អនឹងមើលថែ លីលី របស់ជេណា៎!"។ ហានអុី ក៏តបហើយហុចប្រអប់បាយឲ្យនាងហើយ លីលី ក៏ញញឹមហើយទទួលមុននឹងឪបនាងដោយក្តីឪបស្រលាញ់។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now