ភាគទី ៣៧ : មនុស្សដែលមិនចង់ជួប

653 29 2
                                    

"ដូចអូនប្រាប់បងពីដំបូងអញ្ចឹងថាហេតុអ្វីបានជាអូនមិនចូលចិត្តមនុស្សដែលមានប្រាក់! ព្រោះថាដើមចមនៃរឿងទាំងអស់នោះគឺមកពីប៉ាជាអ្នកសាងស្លាកស្នាមទាំងអស់នោះឡើង! កាលនោះគ្រួសារយើងពិបាកខ្លាំង! យើងគ្រាន់តែជាគ្រួសារដែលនៅស្រុកស្រែតែប៉ុណ្ណោះ! ប៉ារៀបការជាមួយនឹងម៉ាក់ហើយម៉ាក់ត្រូវរកស៊ីចិញ្ចឹមគ្រួសារទាំងលោកប៉ាជាមនុស្សម្នាក់ដើរលេងល្បែងនិងតែងតែផ្សងសំណាងគ្រប់កន្លែងមិនមានការងារពិតប្រាកដ! គ្រួសារយើងក៏កាន់តែពិបាកខ្លាំងទៅហើយប៉ាជាមនុស្សដែលចូលចិត្តសប្បាយនិងចូលចិត្តជីវិតដែលហៅថាគាត់គិតថាឲ្យតែការសប្បាយរបស់គាត់គឺគ្រប់គ្រាន់ទៅហើយ!  ចុងបញ្ចប់មិនដឹងជាគាត់ទៅទាក់ទងជាមួយនឹងនារីម្នាក់នោះទេដឹងត្រឹមថាគេជាអ្នកមានហើយគេម្នាក់នោះថែមទាំងធ្លាប់មានគ្រួសារ! ប្ដីរបស់គាត់ស្លាប់ទៅហើយលោកប៉ាទៅទាក់ទងជាមួយនឹងគេក្រោយមកក៏រត់ចោលអ្នកម៉ាក់យកទាំងប្អូនស្រីរបស់ខ្ញុំម្នាក់ទៅជាមួយដើម្បីធ្វើលេសឲ្យគេអាណិត! មិនដឹងថាគាត់ធ្វើការរៀបជាមួយនឹងនារីម្នាក់នោះជាត្រកូលអ្នកមានណានោះទេតែនារីម្នាក់នោះគាត់បែរជាមកស្នើអ្នកម៉ាក់ខ្ញុំប្រាប់ថាឲ្យលែងលះជាមួយនិងលោកប៉ាហើយឈប់ទាក់ទងគ្មាទៀត! រឿងទាំងនេះនិងធ្វើអោយប៉ះពាល់ចិត្តជាខ្លាំងនាំឲ្យម៉ាក់កើតសម្ពាធហើយក៏ដល់ថ្នាក់ប៉ះពាល់ផ្លូវចិត្តរហូតមានជម្ងឺទើបត្រូវស្លាប់ចោលពួកយើងតែម្ដងរីឯលោកប៉ាមិនដែលគិតមកមើលថែពួកយើងនៅទីនោះបន្តិចណាទេ! ខ្ញុំឆ្អែតគ្រប់គ្រាន់និងទង្វើរបស់គាត់ហើយ! ហើយគាត់មិនដែលធ្លាប់ស្រលាញ់អ្នកម៉ាក់សូម្បីតែម្ដង! ដើរចោលផ្ទះនឹងទុកបំណុលឲ្យពួកយើង! ហើយខ្ញុំគ្រាន់តែដឹងថានារីម្នាក់ដែលលោកប៉ាបានរៀបការជាមួយគាត់ក៏ដឹងថាប៉ាមានគ្រួសារហើយកុំជាមនុស្សស្រីមកនាក់ដែលបង្ខំឱ្យលោកប៉ារត់ចោលអ្នកម៉ាក់ដើម្បីមករៀបការជាមួយគាត់! ខ្ញុំមិនយល់ពីសង្គមអ្នកមានទេថាគេគិតបែបណានោះ!"។ ហានអុី ក៏រៀបរាប់រឿងរបស់នាងជាច្រើនធ្វើឲ្យ ជុងហ្គុក ស្ដាប់ហើយហាក់អាណិតនាងជាខ្លាំង។

"បងសុំទោសដែលធ្វើអោយអូននិយាយរឿងមិនសប្បាយចិត្តតែពីពេលនេះទៅអូនកុំបារម្ភ! បងនៅក្បែរអូនហើយបងនឹងធ្វើឲ្យអូនមានគ្រួសារពេញលេញ! អ្នកណាក៏មិនអាចធ្វើឲ្យអូនពិបាកទៀតឡើយ! ត្រូវចងចាំថាបងស្រលាញ់អូនហើយបងពេលនេះគឺជាគ្រួសាររបស់អូនដូចគ្នានឹងអូនគឺជាគ្រួសាររបស់បង! បងនឹងធ្វើគ្រប់យ៉ាងឲ្យតែអូនមានស្នាមញញឹម! បងស្រលាញ់អូនខ្លាំងណាស់ ហានអុី ! យើងនៅក្បែរគ្នាបែបនេះរហូតណា!"។ ក្តីស្រឡាញ់និងពាក្យអាណិតអាសូរជាច្រើនបានចេញពីមាត់របស់ ជុងហ្គុក ហើយក៏ស្មោះសរពីក្នុងដួងចិត្តដែលគេអាណិតនារីម្នាក់នេះមុននិងឱបក្រសោបនាងជាខ្លាំងហើយសង្ឃឹមក្នុងចិត្តថាគេនឹងប្រើប្រាស់ជីវិតទាំងអស់របស់គេមកការពារនាងគ្រប់យ៉ាងគឺគេមិនឱ្យនាងរងភាពឈឺចាប់នោះឡើយ។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now