ភាគទី ៧៤ : ចំណុចខ្វះខាតបងគឺជាអូន

721 28 4
                                    

៥ ខែក្រោយមក ...

"តិចៗអូនសម្លាញ់! នេះមិនចេះថ្នមខ្លួនអីសោះ! បងគិតថាឲ្យបងបីអូនទៅល្អជាង!"។ ខណៈពេលនេះនៅក្នុងវីឡាដ៏ធំធេងមួយកំពុងតែសម្លឹងឃើញគូស្នេហ៍គួរឲ្យច្រណែនជាខ្លាំងពេលនេះហើយងាកទៅមើលរាងស្ដើងពីមុនដែលមានភាពខុសប្លែកជាខ្លាំងដោយសារតែពោះរបស់នាងគឺមានសភាពធំជាមុនខ្លាំងទាំងនេះទើបតែបានប៉ុន្មានខែតែប៉ុណ្ណោះតែពោះរបស់នាងពិតជាធំជាងអ្នកមានផ្ទៃពោះ 5 ខែធម្មតាទៅទៀតក៏ព្រោះតែពួកគេគឺមានចំណងដៃជាកូនភ្លោះហើយថែមទាំងជាកូនភ្លោះស្រីទៀតផង។

"ពុទ្ធោអើយ ជុង ! នេះអូនដើរបានណា៎! អញ្ចឹងបងឆាប់ទៅរៀបចំទៅណា៎! បើយើងមិនឆាប់ទៅចូលរួមពិធីមង្គលការយឺតហើយ! នេះបងមិនដឹងទេថានេះម៉ោងប៉ុន្មានហើយ? អូនមិនទាន់បានរៀបចំបន្ទប់ផង! បងឯងក៏ខំដែរ! មិនព្រមដាស់អូនឲ្យកករោកពីព្រឹកសោះ!"។ ពេលនេះពោះធំដែលកំពុងតែគ្រងឈុតយ៉ាងស្រស់ស្អាតនិងជាមួយម៉ូដសក់និងការតុបតែងមុខមាត់យ៉ាងស្រទន់នោះកំពុងតែរៀបចំខ្លួនដើម្បីចូលពិធីមង្គលការរបស់មនុស្សសំខាន់គឺជាមង្គលការរបសជំនិត ជុងហ្គុក ហើយនិង លីលី នោះឯងហើយពួកគេបានសម្រេចចិត្តរៀបការជាមួយគ្នាបន្ទាប់ពីឆ្លងកាត់រឿងជាច្រើនស្មើនឹងឧបសគ្គដែលចៅហ្វាយគេបានជួបដូចគ្នាហើយពេលនេះក៏ជាថ្ងៃជ័យមង្គលពួកគេទើបគូស្នេហ៍ខាងនេះរៀបចំខ្លួនដើម្បីទៅចូលរួមមង្គលការ។

"អីយ៉ា!!! មង្គលការអ្នកណាបងមិនខ្វល់ទេ! បងខ្វល់តែពីប្រពន្ធរបស់បងថាប្រពន្ធរបស់បងត្រូវថែសុខភាព! បងឃើញអូនគេងលក់ស្រួល! បងមិនចង់ដាស់អូនព្រោះខ្លាចអូនមានសុខភាពមិនល្អ! អូនមិនយល់ចិត្តរបស់ប្តីខ្លះទេហ៎?"។ ជុងហ្គុក ក៏និយាយខណៈដែលនាយក៏ឪបចង្កេះភរិយាដែលមានពោះប៉ោងៗនោះហើយក៏ដៃម្ខាងទៀតស្រវ៉ាកាន់ដៃរបស់នាងមើលទៅហាក់ដូចជាកំពុងតែដឹកដៃម្ចាស់ក្សត្រីឲ្យចូលទៅក្នុងវាំងអញ្ចឹងដែលធ្វើឱ្យអ្នកបម្រើក្នុងផ្ទះសម្លឹងទៅការច្រណែនខណៈពេលដែលចៅហ្វាយរបស់គេមិនថារូបសម្បត្តិ កិត្តិយសរឺកេរ្គ៍ឈ្មោះហើយភារកិច្ចស្វាមីក៏ ជុងហ្គុក ម៉ាលេនតូ ម្នាក់នេះគឺធ្វើឲ្យគ្រប់យ៉ាងមើលទៅល្អខ្ចោះតែម្ដង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now