ភាគទី ៦៥ : មនុស្សសំខាន់

444 24 5
                                    

"អ៎!!! តាមទៅលោកគឺមានទំនាក់ទំនងជាមួយនឹង កញ្ចាស់ ម៉ាសៀ ដែលធ្លាប់ទៅឆាឆៅបង ថេយ៉ុង កាលនោះមែនទេ? នេះខ្ញុំធ្លាប់ស្គាល់លោក ភីតធើរ តែនឹកស្មានមិនដល់ថាលោក ភីតធើរ ក៏ជាសាច់ញាតិរបស់ ម៉ាសៀ អតីតខ្លាបាក់ចង្កូមនោះទេនោះ! ឮមកថាបងប្រុសរបស់លោកបានគាំងបេះដូងស្លាប់យូរមកហើយ! មាននៅតែកូនប្រុសម្នាក់ដែលពេលនេះប្រហែលជាស្ថិតក្រោមការគ្រប់គ្រងរបស់លោក ភីតធើរ ទេដឹង?! ព្យាយាមស្រាវជ្រាវនិងតាមដានពីខ្ញុំរហូតមែនទេ?"។ ជុងហ្គុក ពេលនេះក៏និយាយដោយក្រពាត់ដៃហើយទឹកមុខពេញទៅដោយភាពមាំហួនហើយ ភីតធើរ ក៏សម្លឹងមុនគេដោយទឹកមុខស្មើ។

"កិច្ចការឲ្យស៊ើបសម្ងាត់ក៏ឯងដឹងថាប៉ុន្មានឆ្នាំនេះយើងឱ្យគេតាមដាន! ហើយចុះឯងនៅដឹងរឿងអីទៀត?"។ ភីតធើរ ក៏សួរតបវិញហើយពេលនោះ ជុងហ្គុក ក៏ញញឹមចុងមាត់។

"ខ្ញុំមិនដឹងទេថាពីមុនមកលោក ភីតធើរ ធ្លាប់ចាប់អារម្មណ៍ដូចជាមនុស្សខ្ញុំក៏ព្រោះតែខ្ញុំជាមនុស្សដែលធ្លាប់ធ្វើអោយបងប្រុសជីដូនមួយលោកគាំងស្លាប់តែវាក៏មិនមែនជាកំហុសរបស់ខ្ញុំទេព្រោះគាត់ក៏បានព្យាយាមមកបំពានបង ថេយ៉ុង មុន! សងទៅមកជារឿងគួរសមទេ! ហើយខ្ញុំក៏បានរៀបចំឲ្យមានការស៊ើបបកទៅវិញផងដែរឃើញថាលោកកំពុងតែព្យាយាមតាមរកមនុស្សស្រីម្នាក់មែនទេ? បើខ្ញុំនិយាយបានថាខ្ញុំអាចជួយស្វែងរកមនុស្សដែលលោកតាមរកនោះតើលោក ភីតធើរ អាចស្តាប់ខ្ញុំទេ?"។ រីឃើរ ឈរស្តាប់ការនិយាយរបស់ ជុងហ្គុក ហើយក៏សម្លឹងមើលទៅ ភីតធើរ ដែលកំពុងតែស្រឡាំងកាំងស្តាប់គេនោះ។

"ផ្តេសផ្តាស!!! លោក ភីតធើរ កុំទៅស្តាប់វាអី! វាគ្មានដឹងស្អីទេ!!! វាកំពុងតែប្រឌិតរឿងកុហកលោកតែប៉ុណ្ណោះ!!! ឆាប់សម្លាប់វាទៅ!"។ រីឃើរ ក៏កាន់កាំភ្លើងចង់បាញ់គេតែ ភីតធើរ ក៏ចាប់ដៃគេដោយមុខមាំហើយ ជុងហ្គុក ក៏ញញឹមហើយជ្រែងដៃចូលហោប៉ៅ។

" ជុងហ្គុក ខ្ញុំនិយាយហើយច្បាស់ជាអាចធ្វើបាន! ខ្ញុំមិនចូលចិត្តកុហកទេ! កាលពីមុននោះបើតាមដឹងខ្លះលោកជាមនុស្សដែលគ្មានសម្ថតភាពចឹងទេ! ជាមនុស្សក្រីក្រហើយក៏មាននារីដែលខ្លួនស្រលាញ់តែបង្ខំចិត្តចាកចេញដោយលោកប្រហែលជាមិនបានដឹងទេថាគេអាចមាននឹងមានកូនផងនោះ! នេះបើតាមការស៊ើបរបស់ដែលតាមដានលោកដែលចុះទៅរកពត៍មានពីខេត្តនោះ! ខ្ញុំក៏អាចគិតដឹងថាលោកប្រហែលជារកគេ! តែពេលនេះខ្ញុំគករានតែចង់ឲ្យលោកប្រការពិចារណាឲ្យខ្ពស់! កុំព្រោះតែអាមនុស្សដែលគ្មាមខ្នងម្នាក់និយាយបច្ចុះបញ្ចូលខ្យល់ហើយលោក៏សមករេចចិត្ជឿវាព្រោះអាចនឹងខាតប្រយោជន៍លោក ភីតធើរ ខ្លួនឯង! ស្តាប់ប៉ិនកនឹងលោកក៏ដឹងថាម្នាក់ដែលមានប្រយោជន៍ជាងសម្រាប់លោកហើយ!"។ ជុងហ្គុក ក៏តបបែបនេះហើយពេលនេះ រីឃើរ កាលបើលឺចឹងហើយក៏កញ្រ្ជោលចាប់សម្លាប់គេតែត្រូវ ភីតធើរ ច្រានទៅម្ខាង។

អង្រួនបេះដូងអូន ( Shaking your stone heart ) រដូវកាលទី ៦ ( Season 6) Completed ✅Where stories live. Discover now