ភាគទី16 : គាត់លង់ស្រលាញ់ឯងហើយ

7.7K 180 3
                                    

       ជុងហ្គុក មកដល់ប៊ូសាននៅម៉ោង 3ទាបភ្លឺហើយពេលនាយមកដល់គឺគ្រាន់តែផ្ញើរសារទៅប្រាប់ ថេហ្យុង ថាបានមកដល់តែប៉ុណ្ណឹង នាយទុកទូរសព្ទចោលក្មុងឡានហើយរឿងដែលនាយត្រូវធ្វើដំបូងគេនោះគឺ... ទៅដល់ផ្ទះអ្នកបង្កររឿង ។

       សម្លេងកណ្តឹងផ្ទះបន្លឺឡើងទាំងយប់ម្ចាស់ផ្ទះភ័យ សឹងមិនហ៊ានចេញមកបើកទ្វារតែយ៉ាងណាក៏នៅតែចេញមកដដែល ។
      "ពួកលោកមករកអ្វី មានការអ្វីថ្មើនេះ"
      "កូនប្រុសអ៊ំស្រីនៅទេ?" ជុងហ្គុក ចេញមកមុខ មិនគម្រោលដាក់មនុស្សចាស់តាមមើលគាត់មិនបានដឹងអ្វីឡើយ ។
      "ប៊ុកស៊ូ មែនទេ? គេអត់ទាន់មកវិញទេ តើមានរឿងអីទៅ?"
      "អ៊ំស្រីសម្រាកចុះ" ជុងហ្គុក អោនគំនាបលាទៅវិញហើយនាយក៏ខឹងថាត្រូវទៅណាបន្តដូចគ្នា ។

      ឡានមួយគ្រឿងបើកចូលទៅដល់កន្លែងដែលមានមនុស្សមួយក្រុមដែលកំពុងនៅជុំគ្នាហើយឡាន នេះមានតែគ្នាបួននាក់ប៉ុណ្ណោះ ។
     ឡានបើកទៅដល់ឈប់ភ្លាមអ្នកក្នុងឡានក៏ចុះមកភ្លាមក្នុងដៃមានដំបងជ្រុងម្នាក់មួយក្នុងដៃដើរយ៉ាងលឿនតម្រង់ទៅរកមនុស្សមួយក្រុមនោះដែលនាយដឹងច្បាស់ណាស់ថាជាអ្នកណា ។
       គ្រាន់តែលឺដំណឹងថាប្អូនត្រូវគេព្រួតវាយ ឯទូកត្រូវគេលួចដុះនាយចុចសំដៅទៅហើយថាគ្មាននរណាក្រៅពី ប៊ុកស៊ូ អតិតសង្សាររបស់ អ៊ុនហុី នោះទេ គេខឹងដែលដឹងថានាងនឹងរៀបការជាមួយ ជុងវ៉ូ ។
       ដំបូងឡើយ ប៊ុកស៊ូ និង អ៊ុនហុី ធ្លាប់ជាសង្សារគ្នាតែដោយសារចរិកពាលរបស់គេ អ៊ុនហុី ក៏សុំបែកគ្នា ក្រោយមកគ្រួសារនាងណែនាំអោយស្គាល់ជាមួយ ជុងវ៉ូ ហើយមើលទៅចុះសម្រុងគ្នាដែរទើបសម្រេចចិត្ត ថាភ្ជាប់ពាក្យហើយរើសថ្ងៃរៀបការ ។ ដំណឹងនេះធ្វើអោយ ប៊ុកស៊ូ ខឹងខ្លាំងហើយគិតថាកំហុសទាំងស្រុងជារបស់គ្រួសារ ចន ហើយបើមានឱកាសគេនិងតាមធ្វើបាបអ្នកគ្រួសារនេះ ហើយវាក៏មិនមែន លើកទីមួយដែរ គ្រាន់តែរាល់ដងមិនធ្ងន់ធ្ងរបែបនេះ ប្រហែលគេបានដឹងរឿងភ្ជាប់ពាក្យអាទិត្យក្រោយនេះហើយ ។

       "ល្បង! ខាងក្រោយ" លឺភ្លាមប្រញាប់ងាគតែមិនទាន់ដំបងរបស់ ជុងហ្គុក ហោះមកដល់មិនទៅហើយ បើទោះជាគ្នាតិច ជុងហ្គុក ដែលចេះខ្លាចអ្នកណា?
       ក្រោយវាយ ប៊ុកស៊ូ ឡើងទ្រោមនៅឆ្លៀតប្រមាន កុំអោយមានរឿងនេះកើតឡើងហើយនាយក៏មិនអោយរឿងដល់ប៉ូលិសដែរ ។
      បញ្ចប់ពីទីនោះមកនាយបន្តទៅមន្ទីរពេទ្យមើលប្អូនរបស់នាយដែលរងរបួសធ្ងន់ហើយ ប៊ុកស៊ូ ក៏មិនត្រូវតិចដែរ ។
      "យ៉ាងម៉េចហើយ?"
      "មិនអីប៉ុន្មានទេហ្យុង"
      "ម៉ាក់ឯងច្បាស់ជាភ័យស្លាប់ហើយ"
      "ខ្ញុំដឹងខ្លួនមកមិនមាននរណានៅជិតហ្នឹងទេ"
      "នរណាមកមើលឯងម៉ោង 4ទាបភ្លឺ?"
      "គឺហ្យុងហ្នឹងហើយ"
      "សម្តីគ្រាន់បើតើ មិនគួរណាអោយគេវាយឡើងចូលពេទ្យអញ្ចឹងសោះ ខូចឈ្មោះប្អូនប្រុសរបស់ ចន ជុងហ្គុក អស់"
      "កុំតែពួកវាព្រួតគ្នាទេ ខ្ញុំទើបចេញពីរៀនគ្នាវាច្រើនមកព្រួតខ្ញុំតែឯងហ្នឹង? ចេញពីពេទ្យខ្ញុំច្បាស់ជាសងសឹក"
       "មិនបាច់ទេ បងចាត់ការហើយសម្រាកអោយតែស្រួលខ្លួនទៅ អូ៎...ជុងប៊ីនហា៎ វាមាននិយាយអីទេ?"
       "មែនហើយហ្យុង វាថាមិនទាន់ចប់ទេ បើសិនបងធំនៅតែរៀបការជាមួយបងស្រី អ៊ុនហុី នោះ"
       "វាធ្វើអីបាន? ឯងសម្រាកចុះហើយរឿងពាក់ពន្ធ័ និង ប៊ុកស៊ូ កុំនិយាយប្រាប់អ្នកណា"
       "បាទហ្យុង"
       ជុងហ្គុក ផ្តាំហើយក៏ត្រលប់មករកសម្រាក នាយបើកបន្ទប់មួយគ្រាន់តែឡើងទៅគេងបានបន្តិច ព្រឹកសឹមអោយ បេន យកសម្លៀកបំពាក់អោយ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now