ភាគទី39 : អូនគ្រាន់តែចង់សុំទោស

1.4K 94 3
                                    

    មកដល់ផ្ទះភ្លាម ថេហ្យុង ចូលទៅនិយាយជាមួយប៉ារបស់គេរឿងដែលពួកគេនិយាយគ្នាកាលពីម្សិលមិញ ។

គេប្រាប់ថាអញ្ចើញ ជុងហ្គុក មកញាំបាយនៅផ្ទះល្ងាចនេះរួចហើយ គេថែមទាំងទៅផ្ទះរបស់ ជុងហ្គុក នៅឯប៊ូសានជាច្រើនដងទៀតផង លោកប៉ារបស់គេមិនដឹងនិយាយថាម៉េចក៏យល់ព្រមសម្រាប់ការញាំ អាហារល្ងាចនេះ ណាមួយគាត់ក៏ចង់ដឹងដែរថា ចន ជុងហ្គុក ឥឡូវនេះកែប្រែអ្វីខ្លះហើយបានជា ថេហ្យុង ស្រលាញ់នាយថ្នាក់នាំមកជួបអ្នកផ្ទះផងនោះ?

និយាយគ្នារួចរាល់គេបានទូរស័ព្ទរក ជុងហាន់ អោយគេមកទទួលខ្លួនទៅផ្សារទិញគ្រឿងទេសសម្រាប់ ធ្វើអាហារល្ងាចនេះ ។

ចំណាយពេលប៉ុន្មានម៉ោងដែរ ដើរទិញបន្លែត្រីសាច់ និងរបស់ប្រើប្រាស់ផ្សេងៗនិងថតផងទើបយូរបន្តិចហើយ ក្រោយទិញរបស់រួចរាល់ពួកគេចូលញាំអីសិនមុនត្រលប់មកផ្ទះវិញ ។

"ឯងនិងលោកចន ដល់ណាហើយ? គាត់មកផ្ទះឯង ញាំបាយថ្ងៃនេះ?"

"អឹម! យើងណាត់គាត់អោយហើយ ខ្លាចថារវល់មិនបានជួបប៉ា ណាមួយថ្ងៃនេះថ្ងៃសម្រាកផង"

"ចុះអារម្មណ៍?"

"អារម្មណ៍យើង..." ដល់ត្រង់នេះ ថេហ្យុង ស្ងាត់មាត់ ហើយទើបតែនឹកឃើញថាខ្លួនបានធ្វើអ្វី?

"ថេហ្យុងហា៎ តើឯងបំភ្លេចរឿងនោះបានទេ? យើងចង់ថា...ពេលនេះលោកចន ស្រលាញ់ឯងតើឯងដាច់ចិត្តធ្វើបាបគាត់ទេ? គាត់មិនបានធ្វើបាបឯង មានតែស្រលាញ់ តាមយើងមើលឃើញ ថេហ្យុង...បើឯងបែកគ្នាជាមួយគាត់ហើយ យើងមិនគិតថាឯងអាចរកអ្នកជំនួសគាត់បានងាយៗទេ យើងមើលដឹងថាឯងគិតអ្វីលើគាត់"

"ជុងហាន់...រឿងនោះយើងមិនភ្លេចទេ គ្រាន់តែ..."

"តើអ្នកទាំងអស់នោះសំខាន់ជាងឯងខ្លួនឯងទេ? សួរខ្លួនឯងបែបនេះវិញ"

"....." ថេហ្យុង ស្ងាត់ព្រោះមិនដឹងគួរនិយាយបែបណាអោយសមនិងអារម្មណ៍របស់គេពេលនេះទេ ។

"តាមពិត! អោយតែគាត់ស្រលាញ់ឯងតែម្នាក់ មនុស្សស្រីផ្សេងទៀតនិងលែងខូចចិត្តដោយសារគាត់ហើយ ឯងសាកគិតមើល បើសិនគាត់ស្រលាញ់ឯងហើយ ឯងកំពុងមានក្តីសុខពេលនៅជាមួយគាត់ហើយ តើឯងចាំបាច់ត្រូវតែធ្វើរឿងនោះដែលឬ? បើគាត់មិនត្រឹមតែឈឺតែថែមទាំងទៅធ្វើបាបចិត្តពួកគេជាងមុន កាន់តែខូចជាងមិន ការតាំងចិត្តរបស់ឯងមិនស្មើសូន្យទៅហើយហេស?"

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Место, где живут истории. Откройте их для себя