ភាគទី20 : អូនមិនដែលនិយាយថាបងគួរអោយស្រលាញ់សោះ?

2K 106 1
                                    

       កន្លងហួសទៅប៉ុន្មានថ្ងៃ ថេហ្យុង រៀបចំការងាររបស់គេបានរួចរាល់ ហើយជួប ជុងហ្គុក បានមួយថ្ងៃទៀតមុននាយទៅប៊ូសានវិញ ហើយពួកគេនិងជួបគ្នា នៅថ្ងៃកម្មវិធីតែម្តង ។

       មុនថ្ងៃទៅមួយថ្ងៃ ថេហ្យុង ទៅញាំបាយល្ងាចផ្ទះ មីនឃ្យូ ធ្វើខួបកំណើតតូចមួយសម្រាប់ប្អូនស្រីរបស់ មីនឃ្យូ ហើយនាយក៏ឆ្លៀតសួររឿងទៅកោះផង ។

       "អូ៎...និយាយអញ្ចឹង ឯងទៅភ្ជាប់ ជុងវ៉ូហ្យុង អត់? ស្អែកនេះ"

       "គឺទៅ! ស្អែកនេះពេលថ្ងៃ ព្រោះពេលព្រឹកមានការងារត្រូវធ្វើសិន"

       "បើថាទៅពេលព្រឹក ទៅជាមួយបងតែម្តង"

       "មែនហើយ មីនឃ្យូ ចាំប្អូនបន្តិចទៅ ទៅជាមួយគ្នាក៏ល្អណាកូន" អ្នកស្រីគីម

       "ខ្ញុំនិយាយជាមួយ វ៉ុននូ ហើយថាទៅព្រឹកព្រោះគេចង់ដើរលេងខ្លះផង"

       "មិនអីទេម៉ាក់អ៊ំ ខ្ញុំមានអ្នកមកទទួលមិនទៅខ្លួន ឯងទេ"

       "អ្នកណា? ជុងហ្គុក មែនទេ? ឯងនិងគេទៅដល់ណាហើយ? គេមានធ្វើអីឡប់ៗដាក់ឯងឬអត់? អាម្នាក់នេះពូកែឡប់ផង"

       "មានទៅដល់ណា? ខ្ញុំដៅកន្លែងណានៅកន្លែងហ្នឹងនឹងហើយ ដែលទៅណាកើត?"

       "ចង់ថា ជុងហ្គុក ស្តាប់ឯង? ពិតមែន?"

       "ចម្លែកត្រង់ណា? ឬគេមិនដែលស្តាប់អ្នកណា?"

       "គេទៅចេះស្តាប់អ្នកណា? តែចង់ធ្វើអីគេធ្វើហើយ តែបើចេះស្តាប់ឯងក៏ល្អ"

       "អ្នកណាគេកូន? ចន ជុងហ្គុក មិត្តរបស់កូនមែនទេ? ស្គាល់គ្នានឹង ថេហ្យុង ដែរហេស?" អ្នកស្រីគីម

       "បាទម៉ាក់! ស្គាល់យូរហើយ 2-3ខែហើយទេដឹង តាំងពីបុណ្យកាំជ្រួចលើកមុននោះម៉ាក់"

       "ប៉ាអត់ថាអ្វីទេឬ ថេហ្យុង?"

       "គាត់អត់ដឹងទេម៉ាក់អ៊ំ"

       "គ្រាន់តែស្គាល់ធម្មតាមិនអីទេដឹងម៉ាក់? ឬមានអ្វី លើសពីហ្នឹង?"

       "ក៏គ្រួសារ..."

       "អុ៎! សុំទោសម៉ាក់អ៊ំ ប៉ាទូរស័ព្ទមក" ថេហ្យុង មិនបាននៅស្តាប់ទេគេទៅលើកទូរស័ព្ទសិន ។ មួយសន្ទុះមកវិញមកប្រាប់លាទៅវិញតែម្តង ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Donde viven las historias. Descúbrelo ahora