ថ្ងៃបន្ទាប់ ជុងហ្គុក ជូន ថេហ្យុង ទៅកន្លែងការងារបស់គេតាមផ្លូវឆ្លៀតសួរនាំរឿងធ្វើការក្រុមហ៊ុនផង បើគេកំពុងតែមានទម្ងន់នាយឯណាព្រមអោយគេធ្វើការបីបួនកន្លែងនោះ?
"លាឈប់? ពីពេលណា?"
"ពីរបីថ្ងៃមុន នៅពេលអូនដឹងថាខ្លួនឯងមានកូន អូនមិនអាចធ្វើការនៅទីនោះបានទៀតទេ តែ Boss មិនទាន់យល់ព្រមប្រាប់ថាសុំអោយរកបុគ្គលិកជំនួសបានសិន"
"បែបនោះអូនរត់ទៅមកៗមិនខានទេ បងជួយរកបុគ្គលិកអោយគេទៅចុះ"
"កុំអី អោយពួកគេចាត់ចែងទៅល្អជាង"
"និយាយអញ្ចឹង ចិញ្ចៀនអូន..."
"នៅទីនេះ" ថេហ្យុង ទាញខ្សែរមកបង្ហាញ ខ្សែរករដែលនាយទិញអោយគេភ្ជាប់ជាមួយចិញ្ចៀនជាបណ្តោង ។
"អូននៅទុកវា? គ្រែងថ្ងៃនោះអូនបានបោះចោលហើយមិនអញ្ចឹង?"
"គឺលោកឆយ ផ្ញើរតាម ជុងហាន់ មកអោយអូនថ្ងៃនោះអូនដោះទុកលើតុអាហារហើយគាត់ជាអ្នកយកទុក"
"ប្រសើណាស់ បងស្មានថាបាត់ទៅហើយ"
"បងពាក់វាជាប់រហូត?"
"អឹម!! ដោះចេញទៅដូចមិនទម្លាប់ភ្នែកទេ បងចូលចិត្តពេលដែលេពាក់បែបនេះដូចជាដាស់តឿនបងគ្រប់ពេលថាបងមានម្ចាស់ហើយ"
"អូននិងពាក់វាវិញ បងមិនបាច់បារម្ភទេ បេះដូងរបស់អូនមានម្ចាស់ហើយ" ថេហ្យុង ញញឹមតបទៅនាយវិញ នាយមិនបារម្ភ គ្រាន់តែតាមព្រោះនាយទំនេរ មិនមែនបិទស៊េរីភាពទេគ្រាន់តែតាមទៅមើលថែប្រពន្ធកូនរបស់នាយតែប៉ុណ្ណោះ ។
មកដល់នាយចូលទៅជាមួយបានបន្តិច និយាយគ្នាជាមួយ ជុងហាន់ និង ជីមីន ផងព្រោះនៅព្រឹកនៅឡើយនាយនិងទៅបន្តណាត់ជាមួយ សុឺងឆូល និង មីនឃ្យូ ។
"ខ្ញុំទៅវិញសិនហើយ ព្រោះមានណាត់ជាមួយ សុឺងឆូល និង មីនឃ្យូ មើលថែគេអោយល្អ មើលគេកុំអោយឡើងជណ្តើរតែឯង ត្រូវប្រើជណ្តើរយន្ត ដឹងហើយឬនៅ?" ជុងហ្គុក
"ហៃយ៉ា...លោកចន នេះផ្តាំធ្វើមើលតែ ថេហ្យុង ជាអ្នកមានទម្ងន់យ៉ាងអញ្ចឹង" ជីមីន