ភាគទី67 : លោកសល់ពេលមិនច្រើនទេ

3.3K 179 12
                                    

    តាមពិតស្នេហាគឺមិនមែនស្រស់ស្អាតសម្រាប់គ្រប់គ្នានោះទេ មិនមែនលួចស្រលាញ់នរណាម្នាក់ គ្រាន់តែចង់ឃើញគេរីករាយនោះទេ មនុស្សមានសេចក្តីប្រាថ្នា ហើយក៏ប្រាថ្នាចង់បានម្នាក់នោះមកក្បែរបើទោះជាដឹងថាគេមានម្ចាស់រួចហើយក៏ដោយ ។

ដូចជា យូ៉អាន់ បើប្រៀបទៅគេស្រលាញ់ ជុងហ្គុក ពិតប្រាកដ គេចង់បាននាយទោះដឹងថានាយមានម្ចាស់ចិត្តហើយ គេគ្រាន់តែគិតថាយកនាយបាន អាចបង្កើតអនុស្សាវរីយ៍ជាមួយគ្នា បង្កើតស្នេហាជាមួយគ្នាបាន គេចង់នៅជាមួយនាយអស់មួយជិវិត ទើបបានជាគេហ៊ានធ្វើគ្រប់បែបយ៉ាង ។

ជុងហ្គុក បានសុីញ៉េអោយគេ គេសប្បាយចិត្តណាស់ ថ្នាក់មិនដឹងថាសុីញ៉េរូបរាងបែបណាផង ។

ជុងហ្គុក មិនបានសុីញ៉េពិតគ្រាន់តែគូវាសអោយផុតៗ ដើម្បីតែអាចជួយ ថេហ្យុង ពេលនេះគ្មានអ្វីដែលសំខាន់ជាង ថេហ្យុង ទៀតនោះទេ ។

មួយដំបង ហាក់ដាស់សតិរបស់ យ៉ូអាន់ មកវិញពិតមែន គេមិនបានសន្លប់គ្រាន់តែដួល ដួលហើយលែងចង់ងើប គេគេងអោបក្រដាស់អេតាសុីវិលនោះ ជាប់ទាំងយំសស្រាក់រហូតដល់ ជុងហ្គុក នាំ ថេហ្យុង  ចេញផុតពីទីនេះ ។

ពេលនេះគេអស់កម្លាំងចិត្តនិងដណ្តើមណាស់ យ៉ូអាន់ ខំងើបឡើងវិញឡើងទៅលើដំបូល គេសម្លឹងមើលចុះមកក្រោយឃើញ ជុងហ្គុក បី ថេហ្យុង ចុះមកយ៉ាងលំបាកគេកាន់តែមានអារម្មណ៍ថាអាណិត ខ្លួនឯង ថេហ្យុង ទោះមិនធ្វើអីក៏នាយស្រលាញ់ ព្រោះតែនាយស្រលាញ់ គេខំប្រឹងក៏គ្មានប្រយោជន៍ដែរ ។

"យ៉ូអាន់ កូន!!!" សម្លេងអ្នកជាឪពុកស្រែកហៅកូន អោយ ជុងហ្គុក ដាក់ ថេហ្យុង ចុះហើយងាកទៅមើលតាម ឃើញថាគេនៅលើដំបូលហាងឯណោះ ។

"សុំទោស លោកប៉ា!!"

"ចុះមកវិញមក"

"សុំទោស ហុឹកៗ" យ៉ូអាន់ យំហើយក៏លោតចុះមកតែម្តង ។

"យ៉ូអាន់!!!!!" លោកឆយ ស្រែកភ្លាត់សម្លេង ជុងហ្គុក ឯណេះទាញ ថេហ្យុង មកអោបបាំងកុំអោយគេបានឃើញរឿងរន្ធត់បែបនេះ ។

គ្រាប់យ៉ាងព្រោះស្រលាញ់ពេក គេអាត្មានិយមនៅតែមិនអាចយកនាយមកថែរក្សារបាន គេក៏មិនចង់រស់នៅរួមលោកជាមួយ មិនចង់ឃើញពួកគេទៀតដែរទើបសម្រេចចិត្តចាកចេញ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now