ថេហ្យុង សង្ងំៗគេកាន់តែដឹងរឿងកាន់តែច្រើនទាក់ទងនឹង ជុងហ្គុក ពិសេសទំនាក់ទំនងរបស់នាយនិងសង្សារចាស់របស់នាយ រឿងនេះក៏អាចដឹងតាមរយៈ យ៉ុនហ្គី បានខ្លះៗដែរ ដូច្នេះហើយគេបានត្រៀមខ្លួនដោយមិនភ័យខ្លាចចំពោះការជួបនិយាយជាមួយប៉ារបស់ ជុងហ្គុក នៅថ្ងៃណាមួយ គេមិនបានខ្លាចថានិងមានរឿងអីកើតឡើងព្រោះគេមិនបានមានគម្រោងច្បាស់លាស់ជាមួយ ជុងហ្គុក មិនថាគាត់និយាយអ្វីគេគ្រាន់តែប្រកែកអោយតែឈ្នះតែប៉ុណ្ណឹង ។
ដំបូងឡើយ ជុងហ្គុក គិតចង់បញ្ចប់ទំនាក់ទំនងដូចអំបិលអំបែកនេះហើយ មានអារម្មណ៍ថារាងធុញទ្រាន់ដែរ ប៉ុន្តែគ្រាន់តែលេខរបស់ ថេហ្យុង លោតឡើងលើអេក្រង់ទូរស័ព្ទរបស់នាយភ្លាម បេះដូងនាយលោតញាប់ចង់ធ្លាយចេញក្រៅ អារម្មណ៍ដែលចង់បែកក៏រលាយភ្លាមៗ ហាក់ដូចជាគេមិនឥទ្ធិពលមកលើនាយដោយនាយមិនដឹងខ្លួន ។
គ្រាន់តែ ថេហ្យុង ថាចង់ណាត់ជួបនិយាយគ្នា ជុងហ្គុក និងទៅទទួលពីកន្លែងធ្វើការមកតែម្តងទៅហើយ តែពេលមកដល់មុខក្រុមហ៊ុនបែរជាឃើញជំនួយការរបស់ខ្លួនមកទទួលគេបានមុនទៅវិញ ហេតុអ្វីគេដឹងថាត្រូវមកទទួល ថេហ្យុង បើនាយមិនបានប្រាប់ផង? រាងសង្ស័យដែរ ជុងហ្គុក ក៏តាមពីក្រោយរហូតមកដល់សណ្ឋាគារគ្រួសារ មីន ហើយវាមិនពិបាកអោយគេចូលទីនោះនោះទេ ។
មកដល់ស្តាប់លឺតែប៉ុន្មានប្រយោគចុងក្រោយក៏ស្ទុះស្ទាចូលមកអូសដៃ ថេហ្យុង ចេញតែម្តង នាងមិនចង់អោយគេនិយាយច្រើនជាមួយប៉ារបស់នាយនោះទេ វាមិនមានផលល្អ ខ្លាចពាក្យសម្តីរបស់គាត់គម្រាម ថេហ្យុង ដូចអ្នកចាស់ហើយបង្ខំអោយពួកគេបែកគ្នាទៅកន្លែងឆ្ងាយ ។
ជុងហ្គុក នាំ ថេហ្យុង ឡើងឡានបើកចេញទៅដល់កន្លែងស្ងាត់សឹមចុះមកនិយាយគ្នា តាមផ្លូវនាយមិនទាន់សួរនាំនៅឡើយទេ ថេហ្យុង ក៏នៅអង្គុយស្ងៀមមិនមាត់មិនស្តីអ្វីដែរ ។
ឡានចោទនៅត្រើយម្ខាងម្តុំក្រោមស្ពាននៃទន្លេហាន ម្តុំនេះស្ងាត់ល្អងាយនិយាយគ្នា នាយចុះមកមុនអមដោយ ថេហ្យុង មកតាមក្រោយ ។
"ហេតុអីទៅជួបគាត់?"
"ព្រោះគាត់ហៅទៅជួប" ថេហ្យុង អោនមុខចុះតបនិងនាយបើទោះជានាយសួរគេត្រជាក់ៗក៏ដោយ ។