ភាគទី52 : សមាជិកថ្មីរបស់គ្រួសារ ចន

1.5K 82 0
                                    

   ជុងហ្គុក នៅត្រួតពិនិត្យការងារមួយសន្ទុះនាយក៏ចុះទៅពិនិត្យមើលផែ មើលទូក មើលរបៀបរៀបរយពេលនាយមិននៅអីបែបហ្នឹង ។

ចម្លែកណាស់ថ្ងៃនេះជួបអ្នកមិនចង់ជួបឬគេមានចេតនាមករកនាយតែម្តងព្រោះដឹងថានាយមកវិញ?

"សួស្តីប្រុសស្អាត" សម្លេងនោះមកមុនដំណើរមកតាមក្រោយ ជុងហ្គុក លឺហើយទោះមិនបែរក៏ស្គាល់ថាជានរណាដែរ ។

"ប្រមូលនិន្ន័យមកខ្ញុំបូកប្រាក់ខែអោយ" ជុងហ្គុក បន្តនិយាយជាមួយកម្មកររបស់នាយដោយមិនខ្វល់សម្លេងអ្នកណា ។

"អូ៎...សង្សាររបស់ឯងនេះ...ទាំងស្អាត សាច់ក្រអូប ថែមទាំងគួរអោយស្រលាញ់ទៀតផង យើងដូចជាចង់បានដែរហើយ" ប៉ុន្មានប្រយោគនេះហើយអោយ ជុងហ្គុក រហ័សបែរមកយ៉ាងលឿន ។

"កុំមករវល់ជាមួយគេ សត្វនៅដោយសត្វ"

"ឯងកាន់តែនិយាយយើងកាន់តែចង់បាន"

"កុំប៉ះពាល់គេបើឯងនៅចង់ឃើញពន្លឺថ្ងៃ យើងគ្រាន់តែប្រាប់ឯងបញ្ជាក់ទេ ប៊ុកស៊ូ បើឯងប៉ះរបស់យើង អ្នកណាក៏ដោយអោយតែជាញាតិឯង យើងនិងមិនអោយបានសុខទេ កុំភ្លេចថា...អ្នកណាធំនៅទីនេះ បើឯងចេះរត់...ម៉ាក់ឯងប្អូនឯង ទុកអោយយើងមើលថែ" ជុងហ្កុក មកភ្ជាប់ជាមួយស្នាមញញឹមឌឺដង ប៊ុកស៊ូ គិតថាគ្រាន់តែគម្រាម នាយមិនធ្វើបាបអ្នកមិនដឹងអីនោះទេ ។

"យើងខ្លាចណាស់ មនុស្សឯងធ្វើអីបានខ្លះ?"

"ម៉ាក់ឯងមិនប្រាប់ទេឬថាយើងទៅរកគាត់ដល់ផ្ទះមានគ្នាប៉ុន្មាននាក់? អូ៎...របួសជាហើយនឹកពេទ្យ? លើកនេះយើងដាក់អោយធ្ងន់ជាងលើកមុនទៀតក៏បានណា"

"កុំអោយដល់វេនយើង"

"យើងមិនអោយដល់វេនឯងស្រាប់ហើយ គុំយើងហើយជីវិតឯងរុងរឿងទេ? អោបភ្លើងហើយមានក្តីសុខទេ? យើងទេដែលមានក្តីសុខពេលមិនខ្វល់ពីឯង មានការងារមានស្នេហា មានប៉ាម៉ាក់មានមោទនៈភាពជាមួយនេះហៅថាក្តីសុខ ចុះឯងអាយុជិត 30ឆ្នាំ ហើយក្រៅពីដើររករឿងអ្នកដ៍ទៃមាអ្វីជារបស់ខ្លួនឯងខ្លះ? យើងសូមណែនាំចុះ បើគ្មានការងារធ្វើមកធ្វើកម្មករយើងបាន"

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Donde viven las historias. Descúbrelo ahora