ព្រោះតែភ្លាមៗពេក ជុងហ្គុក មិនអាចបកស្រាយអ្វីបានតែនាយមិនបណ្តោយអោយ ថេហ្យុង ចេញទៅដោយនាយមិនបាននិយាយអ្វីមួយម៉ាត់នោះទេ ។
ពេលចេញមកតាម ថេហ្យុង ក្នុងចិត្តនាយគិតរឿងជាច្រើន ពិសេសនៅពេលដែល ថេហ្យុង ចេញកាយវិការមិនខឹងនាយកាន់តែខ្លាច ខ្លាចដូចអ្វីដែលគេបាននិយាយថាបើពេកទ្រាំលែងបានគេនិងដើរចេញ ហើយពេលដែលគេដើរចេញពីមុខនាយ ជុងហ្គុក មិនអាចគ្រប់គ្រងខ្លួនឯងបានទេ នាយខ្លាចគ្រប់យ៉ាង ខ្លាចវាកើតឡើង ។
"ថេហ៍...ចាំបងសិន គីម ថេហ្យុង" នាយមកតាម ថេហ្យុង ដល់ឡានទើប ថេហ្យុង ព្រមឈប់ដើម្បីនិយាយជាមួយនាយ ។
"បងមកធ្វើអី?"
"អូនអាចនិងមានរឿងយល់ច្រឡំ"
"Okay បងនិយាយមកអូននិងមិនរត់គេច ហើយអូននឹងជឿតែសំដីបងម្នាក់គត់" គ្រប់ៗម៉ាត់ច្បាស់ៗ ហាក់បញ្ជាក់អោយ ជុងហ្គុក ដឹងថាសូម្បីពាក្យកុហកមួយម៉ាត់ក៏នាយមិនហ៊ាននិយាយដែរ ។
"រឿងបែបនេះ រឿងចៃដន្យទេ លី ហេជូ គេផ្លាស់មកនៅកូរ៉េវិញ គរសម្រាកទីនេះបណ្តោះអាសន្នហើយពឹងអោយបងរកកន្លែងគួរសមមួយអោយគេតែប៉ុណ្ណោះក្នុងនាមជាអ្នក...ធ្លាប់ស្គាល់គ្នា"
"ចៃដន្យគេមកថ្ងៃដែលបងមកដែរ? អូ...អញ្ចឹងតើបងប្រញាប់មកប៊ូសានព្រោះតែគេមក?"
"បងប្រាប់ហើយចៃដន្យទេ បងមិនដឹងថាគេមកពីពេលណាផង?"
"បើដឹងនិងបានមកអោយលឿនជាងនេះ?"
"ថេហ៍...មិនមែនអញ្ចឹងទេ"
"បងនៅប៉ុន្មានថ្ងៃទៀត?"
"ស្អែកបងទៅវិញហើយព្រោះល្ងាចម៉ាក់អោយនៅញាំ បាយជាមួយប៉ានិង ជុងវ៉ូ សិន"
"អញ្ចឹងអូនទៅហើយ"
"ថេហ៍...បងបានប្រាប់គ្រប់យ៉ាងហើយថាវាចៃដន្យទេ"
"បើចៃដន្យ...okay អូនជឿ អូនមិនខឹងទេដែលបងចៃដន្យជួបសង្សារចាស់បង ចៃដន្យជូនគេទៅក្រៅ ចៃដន្យជួបអូន សុទ្ធតែជារឿងចៃដន្យទេ ដូច្នេះអូននិងមិនខឹងនោះទេ"
"ថេហ៍...បែបនេះបងមិនស្ងប់ចិត្ត...អឹម..." ដោយសារ ជុងហ្គុក មិនអស់ចិត្ត ថេហ្យុង បានអោបនិងថើបមាត់របស់នាយមួយខ្សឺតបញ្ជាក់ផង ហើយហេតុផលសំខាន់គឺម៉ាក់របស់នាយកំពុងដើរមក ចំណែក ហេជូ ឈរមើលពីចំងាយផង ។