ភាគទី50 : ធ្វើ Manager អោយអូន

1.6K 87 2
                                    

     ក្រោយពីបានបើកបង្ហាញថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នារួចហើយ បង្ករការភ្ញាក់ផ្អើលដល់មនុស្សជាច្រើនជាពិសេសអ្នកដែលចង់បានពួកគេតែម្តង ។

មនុស្សភាគច្រើនបានដឹងថា ជុងហ្គុក ជាព្រាននារីយ៉ាងណាតែចុងក្រោយនាយចង់បញ្ចប់ត្រឹម គីម ថេហ្យុង វាមិនសំខាន់ប៉ុន្មានទេ អ្វីដែលកាន់តែសំខាន់នោះគឺគ្រួសាររបស់ពួកគេទៅវិញទេ ។

ថេហ្យុង បានសុំការអនុញាតិបង្ហោះវីដេអូដែលគេនិងអ្នកស្រីចន ទៅដើរផ្សារជាមួយគ្នា គាត់ក៏អនុញាតិ គេបញ្ជាក់ថាគាត់ជាម៉ាក់របស់ ជុងហ្គុក គ្រាន់តែមិនបង្ហាញមុខ មិនចង់អោយគាត់ទើសទាល់ទេ ។

តាំងពីថ្ងៃនោះមក ថេហ្យុង មិនទាន់បាត់ខឹងប៉ារបស់គេនៅឡើយទេ ដំបូងនិយាយគ្នានៅផ្ទះរួចហើយថាចាស់ៗចង់ជួបគ្នាបានម្តង គាត់ដំបូងមិនចង់ទៅទេ តែ ថេហ្យុង សុំទៅហើយគាត់ក៏ព្រម ហើយថែមទាំងផ្តាំថាមិនអោយឆេវឆាវទៀតផង ព្រោះគេបានដឹងរឿងចាស់ៗកាលពីអតិតកាលអស់ហើយ បើគាត់ឆេវឆាវ មកវិញគេនិងយករឿងនេះប្រាប់ ម៉ូយ៉ុង តែគេគ្រាន់តែគម្រាមប៉ុណ្ណោះ ពេលមកវិញក៏អត់និយាយរកគាត់ ។

"ថេហ្យុង..."

"អ្នកមីង! ខ្ញុំទៅគេង..." ថេហ្យុង រៀបនិយាយហើយ លោកគីម កាត់សម្តី រាល់ដងគេតែងតែគេចឡើងទៅបន្ទប់តែថ្ងៃនេះគេនៅទល់មុខគាត់ ។

"គេងឯណាគួរតែប្រាប់ប៉ា"

"គេងផ្ទះ ជុងហ្គុក"

"ថេហ្យុង! ម៉េចក៏ធ្វើខ្លួនបែបនេះ?"

"បែបណាលោកប៉ា? ខ្ញុំគ្រាន់តែទៅគេងផ្ទះគាត់ បន្ទប់មានមិនខ្វះផង ណាមួយទីនោះជិតកន្លែងធ្វើការជាង ប៉ាកុំភ្លេច ខ្ញុំនិងគាត់ជាអ្វី"

"ប៉ាមិនទាន់ទទួលស្គាល់"

"អញ្ចឹងពេលណាប៉ាព្រមទទួលស្គាល់ ខ្ញុំនិងមកវិញ"

"កុំអាងអីចេញពីផ្ទះនោះ គីម ថេហ្យុង"

"អញ្ចឹង...ខ្ញុំទៅរហូតតែម្តង"

"ហុឺយ...ស្រលាញ់អីណាស់ណា អាម្នាក់ហ្នឹង?"

"តែគេធ្វើអោយសប្បាយចិត្ត ស្រលាញ់បានហើយ ប៉ាមើលទៅ ចិញ្ចៀនពេជ្រ កាបូបថ្លៃៗ ឡានទំនើប ព្រមទាំងក្តីស្រឡាញ់ជាច្រើនគាត់បានផ្តល់អោយខ្ញុំ ប៉ាគួរតែសប្បាយចិត្តដែលឃើញខ្ញុំកំពុងតែមានសុភមង្គល មិនមែននៅតែកៀបសង្កត់ផ្លូវចិត្តខ្ញុំរហូតបែបហ្នឹងទេ ប៉ាមិនពេញចិត្តគាត់ ឬប៉ាត្រូវតែអោយខ្ញុំមិនពេញចិត្តតាមដែរ? តើខ្ញុំឬប៉ាជាអ្នករស់នៅជាមួយគាត់?"

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Où les histoires vivent. Découvrez maintenant