ភាគទី62 : អ្នកណាទៅហ៊ានវាយបងថ្លៃនោះ?

1.8K 123 3
                                    

    ពេលព្រឹក ថេហ្យុង បានចេញពីធ្វើការ មុនចេញមកក៏មាននិយាយជាមួយប៉ារបស់គេដែរ គាត់សួរថាគិតបែបណា? បើបែកគ្នាបែបនេះ នាយគួរតែជាអ្នកទទួលខុសត្រូវ ចៅរបស់គាត់មិនអាចរស់នៅជាមួយគ្រួសារខ្វះសមាជិកដូចកូនរបស់គាត់ឡើយ ថេហ្យុង ក៏ប្រាប់ថាទំនាក់ទំនងពួកគេមិនអាចបញ្ចប់ គឺគ្រាន់តែត្រូវការពេលវេលា ដរាបណា ជុងហ្គុក នៅតែមានរឿងជាប់ពាក់ពន្ធ័ជាមួយ ឆយ យ៉ូអាន់ គេមិនអាចត្រូវគ្នាជាមួយនាយវិញបានទេ គេចង់អោយនាយចាត់ចែងអោយដាច់ស្រេច ។

ក្រុមហ៊ុនដែល ថេហ្យុង ធ្វើការគឺចាប់ផ្តើមសម្រាករាប់ពីចុងសប្តាហ៍នេះទៅ តែ ថេហ្យុង កំពុងរៀបចំពាក្យលាឈប់ទៅវីញ ការងារគេដំណើរការហើយគេត្រូវរៀបចំការងារដែលគេស្រលាញ់ និងត្រូវការពេលវេលាផ្ទាល់ខ្លួនដើម្បីសម្រាកផង អ្វីដែលសំខាន់គេមិនមែនខ្លួនមួយទៀតទេ ពិតជាមិនអាចទៅធ្វើការទីនោះបានទៀតឡើយ ហើយគេកំពុងរៀបចំផែនការជីវិតសារថ្មី ព្រោះតែវត្តមានប៊េប៊ីរបស់គេ ផែនការចាស់មិនអាចសម្រេចបានទេ ។ 

ជុងហ្គុក ឯណេះវិញខាងក្រុមហ៊ុនធំរបស់នាយទាក់ទងអោយទៅប្រជុំភ្លាមៗ ហើយនាយក៏ទៅទាំងមិនបានញាំអាហារពេលព្រឹកនោះទេ រាប់ទៅប៉ុន្មានថ្ងៃនេះនាយញាំបាយតិចតួចបំផុត ។

ការប្រជុំបើកឡើងដាក់កំហុកទៅ ជុងហ្គុក រឿងពត៌មានទាំងទងជាមួយ ឆយ យ៉ូអាន់ ហើយនាយថែមទាំងចេញមកបដិសេដភ្លាមដោយមិនសុំយោបល់ឬប្រាប់ដល់ខាងក្រុមហ៊ុនអោយដឹងជាមុននោះទេ ។

"ដូច្នេះលោកខុសគោលការណ៍េពួកយើងសូមដកលោកចេញពីដំណែងនេះ ព្យួរការងាររយៈពេលយូរ យ៉ាងណាលោកធ្លាប់ធ្វើការងារល្អដែរ"

"តែរឿងការងារមិនគួរយករឿងផ្ទាល់ខ្លួនមកពាក់ពន្ធ័នោះទេ" ជុងហ្គុក

"តែលោកបានធ្វើអោយប៉ះពាល់ដល់ឈ្មោះសម្ព័ន្ធរបស់ខ្ញុំ មិនត្រូវបញ្ឈប់ការងារយល់ថាសំណាងណាស់ទៅហើយ"

"អញ្ចឹង ខ្ញុំសុំលាឈប់តែម្តង" ជុងហ្គុក និយាយដល់ត្រង់នេះស្រាប់តែ យ៉ូអាន់ នៅឯណាមិនដឹងបង្ហាញខ្លួនមកភ្លាមៗ

"មិនបានទេ" យ៉ូអាន់

"ហេតុអីមិនបាន បើគង់តែបញ្ឈប់ការងារមួយរយៈ ដើម្បីអោយរឿងស្ងាត់ វានៅតែមានពាក្យបន្តបើខ្ញុំនៅធ្វើការទីនេះ អញ្ចឹងខ្ញុំសុំលាឈប់ទៅចុះ" ជុងហ្គុក

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now