ភាគទី31 : កាដូពិសេសសម្រាប់អូន

1.6K 93 1
                                    

     ដោយសារតែប៉ារបស់ ថេហ្យុង បានទាក់ទងមកជាច្រើនដង គេក៏សម្រេចចិត្តថាទៅផ្ទះវិញដើម្បីនិយាយជាមួយគាត់ តែពេលថ្ងៃត្រង់គេបានទៅញាំបាយជាមួយ ជុងហ្គុក ដោយនាយមកទទួលដល់ក្រុមហ៊ុនតែម្តង ។

"បងនៅកន្លែងណា?"

"អូនដើរមកខាងមុខបន្តិចមក ឡានពណ៌សរ"

"អូ៎...ឃើញហើយ" ថេហ្យុង ដើរសម្តៅទៅរកឡាននោះហើយក៏ឡើងឡានទៅតែម្តង ។

"ចង់ទៅណាដែល បាទ?" ជុងហ្គុក សួរនាំលេងសើច ព្រោះថ្ងៃនេះនាយអារម្មណ៍ល្អ ។

"ទៅញាំបាយ"

"បាទលោកថៅកែតូច"

"ស្អីរបស់បង?" ថេហ្យុង នឹកអស់សំណើច មកហៅលេងសើចស្អីប្លែកៗ

"ព្រោះបងថៅកែ"

"ចុះឡានបងទៅណា? បងប្តូរឡាន?"

"ឡានបងអោយ បេន យកទៅលាង ក៏យកឡានថ្មីមកប្រើសិន"

"អូហូ...ថៅកែឡានពិតៗ"

"ម៉ាកនេះ អូនគិតថាយ៉ាងម៉េចដែរ? បងបើកសាកពីការិយាល័យបងមកដល់ទីនេះ"

"មិនអន់ទេ អូនគួរតែសន្សំលុយទិញវាមួយ"

"អឹម..." ជុងហ្គុក ងក់ក្បាលតិចៗយល់ស្របជាមួយដែរ ។ នាយបើកឡានបន្តដល់ហាងអាហារមួយកន្លែង ចូលញាំបាយជាមួយគ្នា បន្ទាប់មកជូនគេទៅទិញរបស់ចាំបាច់ប្រើនៅផ្ទះខ្លះ នៅក្រុមហ៊ុនខ្លះ ជុងហ្គុក ក៏ត្រូវការរបស់ប្រើប្រាស់ផ្ទាល់ខ្លួនដូចគ្នា ។

"បង! ម៉ាសនេះល្អណាស់ អូនចង់ទិញអោយអ្នកម៉ាក់បង ពេលណាបងទៅប៊ូសាន?"

"ប្រហែលជាបីថ្ងៃទៀត បងចុះទៅប្រមូលទិន្នន័យនៅកំពង់ផែ អូនចង់ផ្ញើរតាមបង?"

"ប្រាកដហើយ បីថ្ងៃទៀតប្រហែលជាទៅថតនៅខេត្តជាមួយ ជុងហាន់ ព្រោះណាត់កន្លែងរួចហើយ"

"ទៅឯណា?"

"ដេហ្គូ"

"ដេហ្គូ អូនហួសបន្តិចដល់ហើយ បងចង់អោយអូនយកអោយគាត់ដោយផ្ទាល់ច្រើនជាង មិនអញ្ចឹងគាត់ច្បាស់ជាយល់ថាបងបង្គាប់អូនអោយធ្វើមិនខានទេ"

"អញ្ចឹងចាំលើកក្រោយចុះ អូនអាចនិងរវល់ណាមួយទៅជាមួយ ជុងហាន់ ខ្លាចគេទើសទាល់"

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Nơi câu chuyện tồn tại. Hãy khám phá bây giờ