ឆ្លងកាត់ពេលវេលាជាមួយគ្នាគួរសម ថេហ្យុង ចូលក្នុងជីវិតរបស់ ជុងហ្គុក បានមិនពិបាកទេ គេដឹងលឺគ្រប់យ៉ាងពីនាយ នាយបែបណា ព្រាននារី កុហក បោកប្រាស់អ្វីខ្លះរឿងអីថាគេមិនដឹង? បើគ្រាន់តែយក រឿងនាយគេងជាមួយពួកនាងៗមកប្រាប់គេហើយចង់អោយគេខ្វល់ ឬឈឺក្បាលជាមួយនោះ ច្បាស់ជាគិតខុស ហើយកាន់តែគិតខុសមួយទៀតគឺគិតថា ថេហ្យុង ទៅរករឿង ជុងហ្គុក ។
កុំសួរថាហេតុអី ថេហ្យុង មិនរករឿង ជុងហ្គុក ក៏ព្រោះតែនាយមាននិស្ស័យបែបនេះទើបគេស្ម័គ្រចូលមកក្បែរនាយ មិនមែនគេមិនដឹងឯណា?
មកដល់ក្រុមហ៊ុនហើយគេនៅក្រៅមួយសន្ទុះទម្រាំ ដាច់ចិត្តចូលទៅរកបុគ្គលិកដើម្បីសុំជួបនាយតាមអ្វីដែលនាយបានប្រាប់គេកាលពីថ្ងៃមិញ ។
ការិយាល័យធ្វើការរបស់នាយជាប់និងកន្លែងតាំង ឡានសម្រាប់លក់ ឡានច្រើនម៉ូដណាស់ដែលគេពិតជាចង់ចូលទៅរើសទិញមួយសម្រាប់ខ្លួនឯង ។
"សួស្តី!"
"សួស្តីលោក...អូ៎...ជា គីម ថេហ្យុង មែនទេ? ខ្ញុំជាអ្នកដែលចូលចិត្តមើលវីដេអូរបស់លោក"
"អូ៎...ពិតជារីករាយណាស់ដែលនាងចូលចិត្ត"
"លោកនៅក្រៅស្អាតខ្លាំងណាស់ ស្អាតជាងក្នុងវីដេអូទៅទៀត"
"សរសើរពេកហើយ អរគុណ"
"មានអីអោយខ្ញុំបម្រើទេ?"
"គឺខ្ញុំមករកលោក ចន ជុងហ្គុក! បានណាត់ជាមួយគាត់រួចហើយ"
"អូ៎...សូមចាំបន្តិច" នាងជាបុគ្គលិកទាក់ទងទៅ ខាងលើសួរបញ្ជាក់មិននឹងអនុញ្ញាតអោយគេឡើងទៅបាន ។
"ចាស៎លោក! លោកអាចឡើងទៅបាន បុគ្គលិកនិងនាំលោកទៅ Office របស់គាត់"
"អរគុណ!"
"ប៉ុន្តែឈប់សិន! អាចថតជាមួយខ្ញុំបានទេ?"
"បាទ បាន" ថេហ្យុង ខិតទៅកៀកនាងដើម្បីថត Selfie ជាមួយនាងបានប៉ុន្មានសន្លឹកទើបទៅជាមួយ បុគ្គលិកម្នាក់ទៀតដែលជូនគេទៅដល់ office របស់ ជុងហ្គុក ។