ត្រលប់មកវិញ ពេលដែល ថេហ្យុង នាំ ជុងហ្គុក មកកន្លែងរបស់គេវិញ នាយមិនប្លែកចិត្តប៉ុន្មានទេ គ្រាន់តែសួរនាំបន្តិចបន្ទួច ។
"អូនមកទីនេះធ្វើអី? ទិញសម្លៀកបំពាក់?" ព្រោះ ថេហ្យុង ធ្លាប់នាំនាយមកយកសម្លៀកបំពាក់ទៅចូលរួមកម្មវិធីជាមួយគ្នានៅទីនេះ ។
"ចូលសិនមក ចាំអូនប្រាប់" ថេហ្យុង នាំមុខនាយទៅមុន ជុងហ្គុក តាមទៅពីក្រោយ ចូលមកអង្គុយលើសាឡុងសម្រាប់ទទួលភ្ញៀវ មានបុគ្គលិកលើកទឹកមកជូនភ្លាមៗផង ។
"នេះថាប្រធានគីម"
"អរគុណអ្នកនាង ហាន យូរី"
"ប្រធានគីម?" ជុងហ្គុក មើលមុខនិងចោទសំណួរទៅ ថេហ្យុង ពេលបុគ្គលិកស្រីម្នាក់នោះចេញទៅបាត់ ។
"នេះហើយដែលអូនចង់ប្រាប់បង! តាមពិតទៅ ទីនេះជារបស់អូន បងចាំដែលសម្លៀកបំពាក់លើកមុនមាន ឈ្មោះរបស់អូនទេ? វាជារបស់អូន ទីនេះរួមគ្នារវាងអូន ជុងហាន់ និង ជីមីន តែដាក់ឈ្មោះនិងរូបអូនព្រោះអូនជាភាគហ៊ុនធំជាងគេ"
"មិននឹកស្មានថាអូនអាចបង្កើតវាបានបែបនេះទេ បងក៏មានគម្រោងបើកហ្ការ៉ាសឡានខ្លួនឯងដែរ"
"ពេលណា?"
"មិនដឹងដែរ! ចុះទីនេះរៀបចំបែបណា បងចង់ដឹងពីទីនេះណាស់"
"ខាងក្រោមអូនរៀបដូចជាហាងសម្លៀកបំពាក់ មានបុគ្គលិកមើលរបៀបរៀបរយនិងមានមេជាងដែរ គេមានជំនាញនិងអាច កែសម្រួលរាល់គ្រប់តំរូវការបាន ជាន់ទី 2 ជា Studio ថតរូប ចំណែកជាន់ទី3 ជា Office របស់ពួកយើង តែវាមិនទាន់រួចរាល់នៅឡើយទេដោយសារខ្វះទុន"
"បងចង់ដាក់ទុន"
"ស្អីរបស់បង?"
"បងដាក់ទុនអោយអូនរកសុីនោះអី អាចដាក់បានអត់?"
"គ្រែងបងចង់សន្សំលុយបើកហ្ការ៉ាសឡានខ្លួនឯង?"
"គ្រាន់តែដាក់ទុនមិនប៉ុន្មានទេ បងចង់ជួយអូន"
"ចាំនិយាយជាមួយក្រុមការងាររបស់អូនសិន ព្រោះមិនទាន់ចេញរូបរាងមិនទាន់រកបានអ្នកបណ្តាក់ទន់នៅឡើយទេ! បងចង់មើលទីនេះទេ? ជាន់លើ?"