ភាគទី66 : លោកត្រូវចុះអេតាសុីវិលជាមួយខ្ញុំ

2.8K 183 14
                                    

     ក្រោយពីទៅពិនិត្យផ្ទៃពោះរួចស្តាប់តាមការណែនាំខ្លះដែរហើយ ជុងហ្គុក និងព្យាយាមធ្វើតាមតែអ្វីដែលសំខាន់នាយថែមទាំងលួចសួរសំណួរអៀនខ្មាសទៅពេទ្យទៀតផង ថានាយអាចបង្គ្រប់ដៃជើងអោយកូនបានឬអត់? ពេទ្យថាមិនអីទេ ថេហ្យុង អៀនឡើងផ្កាប់មុខនិងតុ ហេតុតែពេទ្យនិងនាយជាមិត្តទើបបានជានាយហ៊ានសួរលេងបែបនេះ តែក៏បានចម្លើយមកពិតៗ មិនបង្អង់នាយក៏បានចាត់ការ ព្រោះខានយូរហើយ ។

បន្ទាប់ពីថ្ងៃនោះមកពួកគេបានទៅនិយាយគ្នាជាមួយប៉ារបស់ ថេហ្យុង នៅផ្ទះព្រោះ ជុងហ្គុក សម្រេចចិត្តថានិងជួយការងាររបស់ លោកគីម បណ្តោះអាសន្នតែនាយសុំអោយ ថេហ្យុង រឹងមាំជាងនេះសិន ព្រោះពេទ្យប្រាប់ថាខែដំបូងអាចមានហានិភ័យណាស់ នាយមិនចង់ត្រូវស្តាយក្រោយទេ ហើយលោកគីម ក៏មិនថាអ្វីដែរព្រោះនាយបានអះអាងថានិងមើលថែកូនរបស់គាត់នោះអី តែគាត់ប្រាប់អោយនាយទៅបង្ហាញខ្លួនជាមុន និងត្រៀមខ្លួនជាអ្នកហ្វឹកហាត់ការងារអោយហើយ មុននិងមានការសម្រាកចុងឆ្នាំផង ។

កន្លងបានប៉ុន្មានថ្ងៃជាថ្ងៃខួបកំណើតរបស់ ជុងហ្គុក នាយគិតថាធ្វើកម្មវិធីតូចមួយជាមួយគ្រួសារនាយ តែមើលទៅ ថេហ្យុង អាចនិងពិបាកទៅមកក៏សម្រេចចិត្តថានៅទីនេះវិញ ។

ជុងហ្គុក បាននាំ ថេហ្យុង ទៅផ្ទះនៅសេអ៊ូលព្រោះប៉ាម៉ាក់និងបងប្រុសនាយជាមួយបងថ្លៃនាយមកចូលរួមអបអរសាទរកូនរបស់នាយនិងឆ្លងថ្ងៃកំណើតអោយនាយតែម្តង ។

"ជុងហ្គុកហា៎ អំណោយរបស់ប៉ា" លោកចន ហួចឯកសារមួយច្បាប់អោយទៅនាយមើល ។

"ជាអ្វីទៅប៉ា?"

"ជាឯកសារភាគហ៊ុន សណ្ឋាគារពួកយើងនៅប៊ូសាន ចូលហ៊ុនជាមួយសណ្ឋាគាររបស់ សុឺងឆូល ប៉ាអោយឯងគ្រប់គ្រងជាកាដូរ" លោកចន

"អរគុណលោកប៉ា ប៉ុន្តែខ្ញុំត្រូវការពេលដើម្បីមើលថែ ថេហ្យុង កំឡុងពេលនេះ" ជុងហ្គុក

"ឃើញទេ អូនថាហើយរឿងនេះចាំនិយាយគ្នាពេល ថេហ្យុង ពួកយើងសម្រាលទៅបងកាន់វាទៅ ឬ ជុងវ៉ូ ក៏បាន" អ្នកស្រីចន

"ម៉ាក់ ខ្ញុំរវល់នៅកោះ ណាមួយមកដល់សេអ៊ូលគឺ ឆ្ងាយណាស់" ជុងវ៉ូ

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now