ក្រោយពីមានរឿងរបស់ ហេជូ កើតឡើងរួចហើយ សុីនវ៉ូ នៅជាប់ឃុំនៅឡើយព្រោះតែ ជុងហ្គុក ជាអ្នកគ្រប់គ្រងជំនួស ហេជូ ក្រោយពេលគេដឹងខ្លួននាយក៏សុំអោយគេទាក់ទងទៅគ្រួសាររបស់គេដើម្បីមកមើលគេនៅមន្ទីរពេទ្យហើយអោយគេប្រាប់រឿងរ៉ាវទៅពួកគេផង ដំបូងមិនចង់ជឿប៉ុន្មានទេតែគេក៏ប្រាប់អោយទៅមលលនៅបុស្ត៍ប៉ូលិសទើបគ្រប់គ្នាជឿសម្តីគេ មិនអញ្ចឹងពួកគេនៅតែថា សុីនវ៉ូ ល្អណាស់ ។
តែទោះយ៉ាងណាក៏ ហេជូ មិនសូវមានយកចិត្តទុកដាក់ជាមួយគេដែរ គេនៅមន្ទីរពេទ្យសម្រាកព្យាបាលខ្លួនតែម្នាក់ឯងទេ មីនយូ ជាចៅហ្វាយក៏បានមកសួរសុខទុកគេដូចគ្នា ។
រំលងតែពីរបីថ្ងៃ ថេហ្យុង បានមកមន្ទីរពេទ្យពិនិត្យរបួសរបស់គេនិងលាងរបួស គេមកតែម្នាក់ឯងទេក្រោយចេញពីធ្វើការ ដោយសារគេមិនទាន់និយាយហេតុផលរឿងបែកគ្នាប្រាប់អ្នកណា ម្នាក់ៗក៏មិនហ៊ានសួរនាំ ក្នុងបណ្តាញសង្គមគេធម្មតាមិននិយាយមិនផុស មិនលុបរូបអ្វីជាមួយនាយទាំងអស់គ្រប់យ៉ាងនៅសភាពធម្មតា ។
នៅពេលបានជួប ហេជូ ភ្លាមៗគេមិនចង់ជឿ ក្នុងចិត្តនឹកថាតើមានរឿងកើតឡើងខ្លះទៅ? គេខំតែគិតថា ហេជូ តែងតែមានកិច្ចការពឹង ជុងហ្គុក មិនចេះអស់ តែមើលសភាពឥឡូវនេះចុះ នៅពេលដែល ហេជូ ចង់និយាយជាមួយគេ គេមិនចង់ប៉ុន្មានទេ ប៉ុន្តែ... គេចមិនមែនជាដំណោះស្រាយ គេក៏ចង់ដឹងដែរថាមានរឿងអីកើតឡើងខ្លះ?
ពួកគេនៅសួនច្បារបរិវេណមន្ទីរពេទ្យ ហើយកំពុងអង្គុយនៅលើបង់មួយជាមួយគ្នា ។
"លោកកើតអី ទើបមកមន្ទីរពេទ្យ?" ហេជូ ផ្តើមសួរសុខទុក្ខមុន ដោយសារក្បាលរបស់ ថេហ្យុង ទម្លាក់សក់បាំងមិនបានឃើញស្នាមរបួស ហើយដៃវិញគេពាក់អាវដៃវែងបិទបាំងហើយ មើលមកធម្មតាណាស់ ។
"មកលាងរបួស... ចុះលោកវិញ? របួសថ្នាក់នេះតើមានរឿងអ្វី?"
"ខ្ញុំត្រូវមិត្តប្រុសរបស់ខ្ញុំវាយ ហុឹស...ស្តាប់ទៅគួរអោយខ្មាសណាស់" ហេជូ សើចបន្តិចគេអោនមុខចុះ ពិតជាមានអារម្មណ៍អៀនខ្មាសពិតមែន ។
"មិត្តប្រុសរបស់លោក?"
"មិនមែន ជុងហ្គុក ទេ! សុំទោស...មួយរយៈនេះពឹងពាក់គាត់ច្រើនធ្វើអោយលោកទើសទាល់ក្នុងចិត្ត តែខ្ញុំគ្មានអ្នកណាអាចពឹងពាក់បានក្រៅពីគាត់ទេ បើសិនខ្ញុំជាហេតុផលអោយអ្នកទាំងពីរល្អក់កករជាមួយគ្នា សុំទោសផង"
![](https://img.wattpad.com/cover/328515980-288-k300661.jpg)