ខួបអាយុ 2ខួបរបស់ ថេជុង បានមកដល់ ប៉ុន្មានខែមកនេះ ជុងហ្គុក ជាអ្នកមើលកូនភាគច្រើន ចំណែក ថេហ្យុង ក៏មិនសូវរវល់ណាស់ណាដែរ ។
លោកចន បានត្រៀមការងារសម្រាប់ ជុងហ្គុក គាត់អោយ មីនយ៉ុក គ្រប់គ្រងកំពង់ផែតែម្តងនិងមិនពិបាកនាយឡើងចុះហើយរង់ចាំតែទទួលលុយជារៀងរាល់ខែដែលជាចំណូលបានពីកំពង់ផែនេះ ហើយការងាររបស់នាយនៅ សេអ៊ូល នៅជាប្រធានរងបន្ទាប់ពី សុឺងឆូល គ្រប់គ្រងសណ្ឋាគារដែលគាត់ត្រៀមសម្រាប់នាយកាលពីខួបរបស់នាយកាលពីលើកមុននោះ ។
ថេជុង អាយុ 2ខួបហើយ ក្មេងនេះមិនតាមប៉ាៗរបស់គេស្អិតពេកនោះទេ គេក៏តាម អ៊ុនហុី ឬនាងក៏អាចយកគេទៅគេងជាមួយបានទៀតផងដោយសារតែនាងបានមើលថែគេតាំងពីង៉ាមកហើយ ជុងហ្គុក និង ថេហ្យុង ក៏មានពេលវេលានៅជាមួយគ្នាច្រើន សង្ស័យតែចំហាយកូនទីពីរទេ ។
"ដើរលេងអោយសប្បាយណាកូន" ថេហ្យុង និយាយលាទៅកាន់កូនពួកគេដែល អ៊ុនហុី លើកនេះយកទៅប៊ូសានជាមួយហើយនាំទៅ ជេជូ តែម្តងអាចនិង 3យប់បើគេមិនរករឿង ។
"គេច្បាស់ជានឹកពួកយើង ចប់ការងារបងនិងជូនអូនទៅតាមក្រោយ ប៉ានិងទៅតាមក្រោយណាកូន" ជុងហ្គុក បញ្ជាក់គឺដោយសារតែ ថេហ្យុង មានកិច្ចការរបស់គេហើយនាយក៏ដូចគ្នា ។
"លើកនេះមិនដឹងយ៉ាងម៉េចទេ..." ថេហ្យុង បែរមករអ៊ូដាក់នាយក្រោយ អ៊ុនហុី ចេញទៅផុត ។
"អូនក៏ដឹងកូនក្បាលខូចរបស់ពួកយើង បានដើរលេងហើយដែលខ្វល់ពីយើងពីកាល? ម៉ោះ ខ្វល់ពីបងម្តងវិញល្អទេ?" ជុងហ្គុក ស្រាប់តែលើកបី ថេហ្យុង ឡើងភ្លាមៗ ។
"នែ៎...ចង់ធ្វើស្អីទាំងព្រឹក"
"ប្រពន្ធបង បងចង់ធ្វើអីពេលណាក៏បាន ចូលបន្ទប់ទៅបងមិនអោយអូនទៅលាងចានទេ"
"អា៎...មនុស្សឆ្គួតនេះ...នែ៎...កុំទាន់មើល...ចាំយប់"
"ចង់បានមួយទៀតអត់?"
"បងថាឈប់យប់ហើយ ឯណារបស់ការពារ"
"អស់ហើយ...អត់ម្តងទៅវាមិនអីនិងអាម្តងហ្នឹងទេ"
"តែបានមួយទៀតអូនអោយបងមើលតែឯងហើយ"
"ម្តង 2ក៏បាន"