ភាគទី23 : មនុស្សអាក្រក់ គីម ថេហ្យុង

1.6K 90 0
                                    

               ព្រឹកព្រលឹមឈានចូលមកចែងចាំងបន្លឺព្រះអាទិត្យជះចូលតាមចន្លោះបង្អួចវាំងននដាក់អោយនាយតូចភ្ញាក់ពីដំណេកមកទាំងមិនស្រឡះក្នុងខ្លួន ។

       នាយតូចងើបអង្គុយខ្ទប់ក្បាលខ្លួនឯងឈឺខ្ទោគៗតិចៗ នឹកថាខ្លួនមកដល់ផ្ទះវិញដោយរបៀបណា?

       "ម៉ោងប៉ុន្មានហើយ...ម៉ោង 9? ម៉េចក៏ភ្ញាក់លឿនម៉្លេះ? ហុឹម..." ថេហ្យុង ងើបចេញមកក្រៅតើមានអ្នកនៅផ្ទះឬអត់? មែនហើយច្បាស់ជាមាន ម្នាក់នោះមិនមែនជាមិត្តរបស់គេទេតែជាអ្នកដែលមានឈ្មោះជាមិត្តប្រុសរបស់គេទៅវិញ ។

       "ជុងហាន់ហា៎ មានអីញុំា..."
      
       "អូនភ្ញាក់ហើយហេស?"
      
       "បង...មកបានយ៉ាងម៉េច?"
      
       "បងបានធ្វើតែទឹកឃ្មុំអោយអូន នេះញាំទៅនិងបានស្រឡះខ្លួនព្រោះយប់មិញអូនញាំមិនកើត"
      
       "យប់មិញយ៉ាងម៉េច?"
      
       "ផឹកហើយអង្គុយ 10នាទីសឹមញាំអី បងបានត្រៀមរួចហើយ"
      
       "ទៅវិញទៅ" ថេហ្យុង ចាប់ខឹងឡើងសួរមិនឆ្លើយៗ ដេញទៅវិញតែម្តងទៅ ។
      
       "អូនកើតអី?" ជុងហ្គុក បញ្ឈប់សកម្មភាព ឈប់ទាំងស្នាមញញឹមដាក់គេ មកជាទឹកមុខរាបស្មើវិញ ។
      
       "កុំធ្វើដូចគ្មានរឿងអីកើតឡើង មកធ្វើអី ខ្ញុំមិនចង់ឃើញមុខ"
      
       "រឿងម្សិលមិញ ស្តាប់បងបកស្រាយបាន"
      
       "បងមានចេតនាហើយ បកស្រាយធ្វើអី?" ថេហ្យុង ដើរចូលបន្ទប់វិញសង្ងំមិនព្រមចេញ មិនចង់និយាយបើទោះជា ជុងហ្គុក គោះទ្វារហៅប៉ុន្មានដងក៏ដោយ ។
      
       "ថេហ៍ បើកទ្វារមកនិយាយជាមួយបងសិន ហេតុអីអូនអត់ហេតុផលបែបនេះ? បើកទ្វារមក ថេហ៍ អូនសង្ងំមិនព្រមស្តាប់បងឬអូនចង់បញ្ចប់ត្រឹមហ្នឹងមែនទេ?" មិនថា ជុងហ្គុកមព្យាយាមហៅប៉ុណ្ណាគេក៏នៅតែមិនតបស្តី រហូតដល់នាយត្រូវទៅវិញ ។
      
       "បងមានការព្រឹកនេះ មកវិញនិយាយគ្នាអោយដឹងរឿង" ជុងហ្គុក មានណាត់ជាមួយនាយកធំពេលព្រឹក កិច្ចការនេះមិនអាចចោលបានទេព្រោះវាទាក់ទងនិងការឡើងមុខដំណែងរបស់នាយ ។
      
       ជុងហ្គុក បានមកដល់ទីនេះមុន ជុងហាន់ ទៅធ្វើការបន្តិចព្រោះ ជុងហាន់ មានការងារត្រូវបង្ហើយជាមួយ សុឺងឆូល ថ្ងៃចុងក្រោយនៃការងាររបស់គេនៅក្រុមហ៊ុននោះ គេបានទុកចិត្តអោយនាយនៅពេលថែ ថេហ្យុង ពេលព្រឹកនេះ ហើយក៏ចង់អោយសម្រួលគ្នាអោយហើយទៅ តែ ថេហ្យុង អត់ខ្ចីស្តាប់ពុទ្ធោអ្នកណាឡើយ ។
      
       ក្រោយ ជុងហ្គុក ចេញទៅបានមួយសន្ទុះ ថេហ្យុង ក៏រៀបចំខ្លួនចេញក្រៅបើទោះជានាយនៅក៏គេមិនខ្វល់ តែជ្រុលជានាយមិននៅក៏ល្អ ។
      
       រហូតដល់ថ្ងៃត្រង់ទទួលបានសារសួរថានៅឯណាពី ជុងហ្គុក គេមិនបានតបហើយកំពុងទៅប្រជុំគ្នាជាមួយក្រុមការងារកាលពីម្សិលមិញ ។
      
       ក្រោយរួចរាល់ហើយទទួលបានប្រាក់ថ្លៃខ្លួន ស៊ូជុន អោយគេច្រើនដែរសម្រាប់ការងារម្សិលមិញ ថែមទាំងនាំទៅញាំបាយជាមួយគ្នាទៀត ។ ថេហ្យុង ទំនេរដៃបន្តិចឆ្លៀតបើកចូលបណ្តាញសង្គមមើលថាមានអ្វី? គឺមានរូបនិងវីដេអូរបស់គេនៅកន្លែងជប់លៀងយប់មិញ ។
      
       "អូ៎...ខ្ញុំចាំអីអត់បានពិតមែនហើយ ចេះរាំមកពីណា?" ថេហ្យុង រអ៊ូៗម្នាក់ឯងពេលកំពុងជិះតាក់សុីតាមផ្លូវទៅកន្លែងរបស់គេ ។
      
       រសៀលបន្តិចដែរគេមកយកឯកសារពីក្រុមហ៊ុនទៅធ្វើនៅផ្ទះហើយ ជុងហាន់ ក៏នៅដែរគេទើបជញ្ជូនរបស់មកវិញព្រោះការងារគេបានបញ្ចប់ដោយល្អហើយ ។
      
       "ជុងហាន់ ឯងមកវិញហើយ?"
      
       "អឹម! រួចហើយ"
      
       "ទីនោះយ៉ាងម៉េចដែរ? បើធ្វើការបានល្អប្រាក់ខែច្រើនឯងគួរតែទៅធ្វើការទីនោះ"
      
       "ធ្វើការទីនោះរវល់ណាស់ ពេញមួយថ្ងៃទោះមិនសូវមានអីធ្វើក៏ចេញក្រៅអត់បានដែរលុះត្រាតែដល់ម៉ោងសម្រាក ទីនេះប្រាក់ខែគួរសមហើយស្រួលចិត្តទៀតផង"
      
       "ក៏មែនហើយ! អូ៎...រៀបចំឥវ៉ាន់រួចទៅមើលកន្លែងជាមួយគ្នាទៅ គេបើកលុយអោយហើយ"
      
       "បានប៉ុន្មាន លោកផាក ប្រហែលជាមិនអោយឯងតិចទេមើលទៅ"
      
       "គួរសម តោះយើង! 3ស្អែកនេះឯងទំនេរទេ? យើងមានសំបុត្រខនសឺត 2សន្លឹកទៅមើលជាមួយគ្នាទៅ"
      
       "យើងអត់ដឹងទេ អាចនិងទៅ...ប្រហែលជាយើងអត់ទៅទេទីនោះ យើងនិងទៅជាមួយឯង"
      
       "ឯងមានណាត់មែនទេ មិនអីទេយើងបបួល ជីមីន បានបើឯងមានរវល់ ឬឯងចង់មើលខនសឺតដែរ?"
      
       "ច្បាស់ជាចង់ហើយ ងាយឯណាបានសំបុត្រខនសឺតមកងាយៗនោះ? តោះយើងរួចរាល់ហើយ" ទាំងពីរនាក់នាំគ្នាទៅក្រៅជាមួយគ្នា ពួកគេទៅមើលកន្លែងអោយ ថេហ្យុង សម្រាប់ការបើកកន្លែងរកសុីរបស់គេបណ្តើរៗ ថេហ្យុង សន្សំលុយគឺដើម្បីបើកវាសម្រាប់ថ្ងៃអនាគតរបស់គេ សុំត្រឹមតែមានហាងនេះមួយគឺគ្រប់គ្រាន់ ។
      
       មេឃចាប់ផ្តើមងងឹតពួកគេបំបែកគ្នារាងខ្លួនដោយសារ ថេហ្យុង ត្រូវទៅគេងនៅផ្ទះរបស់គេវិញ ។
      
       បន្ទាប់ពីជូន ជុងហាន់ ដល់ខន់ដូរគេនៅយកឯកសារខ្លះទុកក្នុងកាបូបរបស់គេជាមុនសិនទើបត្រលប់មកវិញ ។
      
       ចុះមកដល់ខាងក្រោមឈរចាំជិះតាក់សុីតែក៏មានអ្នកមកស្ទាក់ចាំនិយាយជាមួយ ។
      
       "ថេហ៍! និយាយគ្នាសិន" ជុងហ្គុក ស្ងាត់ៗមកពីក្រោយអោយនាយតូចភ្ញាក់ព្រឹត ។
      
       "ជុងហ្គុក? ចង់និយាយអី? គ្មានអីត្រូវនិយាយទេ"
      
       "ហេតុអីថាគ្មាន? អូនចង់គេចដល់ពេលណា? ពេញមួយថ្ងៃហើយបងទុកអោយអូនត្រជាក់ចិត្ត នៅមិនទាន់ត្រជាក់ចិត្តបានទៀតឬ?"
      
       "ចិត្តខ្ញុំត្រជាក់ ថែមទាំងរងារទៀតផង បេះដូងឡើងចង់កកលែងដឹងថាសាច់ឬអត់ទៅហើយ"
      
       "ស្តាប់បងណា៎ អ្វីដែលអូនបានឃើញ មិនដូចដែលអូនគិតទេ ពួកយើង..."
      
       "ខ្ញុំហត់ណាស់ ហត់ខ្លាំងដែលត្រូវស្តាប់ពាក្យបកស្រាយម្តងហើយម្តងទៀត បើបងតាំងចិត្តធ្វើវាចេញមកហើយ បកស្រាយធ្វើអី? ខ្ញុំដឹងថាខ្ញុំមិនមែនជម្រើសបងហើយនៅពេលនេះ"
      
       "បើអូនមិនមែនជម្រើស បងតាមលួងអូនធ្វើអី?"
      
       "ធ្វើវារួចហើយ អាងអីលួង"
      
       "តែអូនយល់ច្រលំ"
      
       "អង្គុយញាំបាយជាមួយគ្នា ចាប់ម្ហូបអោយគ្នាទៀត តើយល់ថាម៉េចវិញ? ខ្ញុំហត់ លឺទេ?" ថេហ្យុង ថាហើយក៏ដើរចេញពីមុខនាយគេបក់ដៃហៅតាក់សុីឡើងទៅតែម្តង ចំណែក ជុងហ្គុក នៅស្ងៀមត្រឹង តឹងទ្រូងរកគិតអីមិនចេញ ខំមកស្ទាក់ចាំហើយគេមិននៅស្តាប់ទៀត ។
      
       ពេលនេះនាងយល់អារម្មណ៍ហើយថាពេលគេដើរគេចមិនចង់ស្តាប់យើងនិយាយវាបែបណា វាតឹងទ្រូងប៉ុណ្ណា? ហើយនៅមិនសុខពេលមិនបាននិយាយអោយអស់ចិត្តបែបនេះ អញ្ចឹងបានជាស្រីៗដែលនាយសុំបែកគ្នាតែងតែមករកនិយាយដដែលៗដាក់នាយ ។
      
       "តែហេតុអីយើងត្រូវតាមទ្រគេថ្នាក់ហ្នឹងដែរ? បើគេមិនចង់បន្តអោយគេទៅៗវាចប់ទៅហើយ នៅតាមគេធ្វើអោយគេធុញធ្វើអី?" មែនហើយ ជុងហ្កុក កំពុងគិតបែបនេះ រាល់លើកអោយតែខឹងដឹងតែគេចមុខ មិនចង់ជួប មិនចង់និយាយជាមួយ មិនចង់ស្តាប់នាយបកស្រាយ នាយដូចជាកំពុងតាមទ្រអោយគេមកស្រលាញ់នាយហើយ បែបនោះមិនមែន ចន ជុងហ្គុក នោះទេ ប៉ុន្តែ...នាយមានអារម្មណ៍ថាកំពុងលង់ស្រលាញ់គេតែម្ខាងហើយ ។
      
       ជុងហ្គុក ចាកចេញពីទីនោះមកសង្ងំនៅក្លឹបចង់ផឹក ចង់រកស្រីកំដរ មិនចង់ទៅផ្ទះជួបប៉ានាយសួរនាំរឿងការណាត់ជួបនោះទេ ។
      
       "លោកចន"
      
       "ចេញទៅ" ដំបូងថាមករកស្រីកំដរ តែពេលមានអ្នកចូលមកនាយកើតធុញទ្រាន់កាន់តែខ្លាំង ។
      
       "លោកចន តើកើតអ្វី?"
      
       "ចេញទៅ ខ្ញុំធុញ"
      
       "អា៎ៗ កុំប្រញាប់តែខឹងមើល អ្នកណាធ្វើអោយលោក អារម្មណ៍មិនល្អ ប្រាប់ខ្ញុំបាន អោយខ្ញុំជួយអោយអារម្មណ៍ល្អវិញទេ?" នាងតូចខំរៀបរាប់តែបែរជាទទួលបានមកវិញនូវការសម្លក់សម្លឹងពីនាយទៅវិញ ។
      
       "ខ្ញុំយល់ហើយ សុំទោសលោកចន" នាងតូចឃើញទឹកមុខមើលមកនាងដូចជាសាតានចង់ចាប់ហែកសាច់នាងឆីបានជាប្រញាប់ដកខ្លួនចេញតែម្តង ។
      
       "អ៊ើយ...ធុញណាស់" ជុងហ្គុក រអ៊ូម្នាក់ឯង លើកអ៊កដាច់ៗទម្រាំមិត្តរបស់នាយមកដល់ ។
      
       "យ៉ាងម៉េចៗ កើតអីខូចចិត្តអីថ្នាក់ហ្នឹងផង?" អ្នកជាមិត្តមកដល់ យឺតបន្តិចហើយមនុស្សកំពុងមានណាត់តែត្រូវឆ្លៀតចូលមករកនាយសិន យ៉ាងណាមិត្តមិនអាចចោលបានទេ ។
      
       "យើងសួរឯង បើមិនស្តាប់ហេតុផលគ្នាផង សម្រួលយ៉ាងម៉េច? មានតែបែកគ្នា" ជុងហ្គុក គ្រាន់តែឃើញមុខមិត្តរបស់នាយភ្លាមសួរតែម្តងទៅ តឹងទ្រូងមិនដឹងនិយាយជាមួយអ្នកណាយូរហើយ បើនិយាយជាមួយ មីនឃ្យូ ច្បាស់ជាត្រូវជាមិនខានទេ ។
      
       "ឯងជាមួយ ថេហ្យុង? ចង់បែកគ្នាហើយឬ? ទើបតែទាក់ទងគ្នាបានមួយខែ បែកទៅហើយ? មិនបានសម្រួលគ្នាទេឬ?"
      
       "គេមិនស្តាប់ មើលទៅចង់បែកគ្នាហើយ បើមិនស្តាប់គ្នាផងអោយត្រូវគ្នាយ៉ាងម៉េចកើត? នែ៎ មនុស្សអាក្រក់ គីម ថេហ្យុង អូនគិតថាអូនជាស្អី? មកធ្វើអោយបងពិបាកចិត្តបែបនេះ? មិនដែលមានអ្នកហ៊ានធ្វើបែបនេះទេ អូនប្រហើនណាស់"
      
       "អ៊ួយ! មើលទៅមែនទែនហើយ" សុឺងឆូល ខ្ទប់ក្បាលវិលមុខជំនួសតែម្តង នេះស្រវឹងឡើងលែងដឹងខ្យល់អីបាត់ទៅហើយ មិនដឹងជាមកផឹកតាំងពីពេលណាមកទេ?
      
       "មែនទែនៗ មែនហើយ មែនទែនតែឯង គេមិនមែនជាមួយផង ចង់បែកគ្នាហេស? គិតថាបងខ្លាចហេស? បើខ្លាំងនិយាយដាក់បងមុនមក"
      
       "ទៅផ្ទះទៅ យើងជូនទៅផ្ទះ"
      
       "មិនទៅ មិនចង់ជួបមុខអ្នកណាទាំងអស់"
      
       "ឡប់សតិហើយ" សុឺងឆូល ហៅបុគ្គលិកមកជួយសម្រួលគ្រា ជុងហ្គុក ទៅដាក់ឡាន ។
      
       "អើយ...តើយើងជាអ្នកដឹកជញ្ជូនអ្នកស្រវឹងទៅផ្ទះឬយ៉ាងម៉េច? ម្សិលមិញសង្សារឯង ថ្ងៃនេះឯងម្តង"
      
       "ឆាប់ឡើងឡានមក ខាងក្រៅត្រជាក់ណាស់" អ្នកចាំនៅក្នុងឡានហៅតឿនអោយនាយឆាប់ឡើងឡានពេលដាក់ ជុងហ្គុក ចូលក្នុងឡានបាំងខាងក្រោយរួចរាល់ ។
      
       "អូ៎..." សុឺងឆូល ប្រញាប់ចូលមកក្នុងឡាននៅឆ្លៀតខលអោយ បេន មកយកឡានរបស់ ជុងហ្គុក ទៅទុកផង ចំណែក ជុងហ្គុក នាយយកទៅដាក់ខន់ដូរហើយប្រសិនបើនាយមិនចង់ទៅផ្ទះវិញ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete حيث تعيش القصص. اكتشف الآن