ភាគទី63 : ថ្នាំចាញ់កូនទេដឹង?

2.6K 122 4
                                    

    ព្រឹកមិនទាន់ទេ ថេហ្យុង ប្រញាប់ទៅមើល ជុងហ្គុក ខ្លាចថា មីនឃ្យូ ទុកនាយអោយនៅតែម្នាក់ឯង ព្រោះនាយនៅខឹងនិង ជុងហ្គុក កាលពីម្សិលមិញ ។

ដំបូងគិតថាឆៀងចូលទៅទិញអាហារសិនតែ...គេអាចនិងក្អួតពេលឈរចាំ គេចាញ់ក្លិបថ្មីប៉ះច្រមុះ លើកលែងតែពេលនៅជិត ជុងហ្គុក គេមិនមានអារម្មណ៍អ៊ួអាប់នោះទេ ។

មកដល់មានក្លិនអាហារពេញបន្ទប់គេទុកកាបូបលើសាឡុងហើយក៏ចូលទៅមើលក្នុងបន្ទប់ ពេលចូលមកនាយក៏ដឹងខ្លួនភ្លាម ខណៈដែល មីនឃ្យូ ឈរទីនោះ?

"អូ៎យ..."

"ជុងហ្គុក ឯងភ្ញាកហើយហេស?" មីនឃ្យូ

"ថេហ៍..."

"ជុងហ្គុក បងយ៉ាងម៉េចហើយ?" ថេហ្យុង រហ័យចូលមកជិតនាយ ចំណែក មីនឃ្យូ ក៏សុំដកខ្លួន ។

"បង...គឺបងមិនអីទេ"

"ឯងមកល្អហើយ មើលគេផង ព្រោះបងត្រូវទៅទទួល វ៉ុននូ មកវិញថ្ងៃនេះផង! បបររបស់គេនៅទីនេះ បងទៅសិនហើយ"

"ឈប់សិនបងប្រុស យកវាទៅទុកខាងក្រៅទៅ" ថេហ្យុង សម្តៅទៅលើបបរនោះ ក្លិនវាធ្វើអោយគេចង់ដោល ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្អប់ក្លិនជាច្រើនមុខ ។

"ហេតុអី? អូ៎...មិនទាន់ញាំមែនទេ? បងយល់ហើយ អញ្ចឹងបងញាំវាចុះហើយឯងចាំញាំនៅសល់ក្នុងឆ្នាំមានទៀត" មីនឃ្យូ ផ្តាំហើយក៏លើកបបរចេញទៅវិញដែរ ។

"ថេហ៍..." ជុងហ្គុក ទាញដៃ ថេហ្យុង មកអង្គុយជិត នាយផ្តេកខ្លួនគេងកើយស្មាររបស់គេដោយដៃដាក់អោបចង្កេះតូចផង ។

"ខ្ញុំនៅមិនទាន់បាត់ខឹងបងទេ"

"តែអូនបារម្ភពីបង"

"ព្រោះបងប្រុសរបស់ខ្ញុំជាអ្នកវាយបង"

"អញ្ចឹងអូនចង់ទទួលខុសត្រូវ មើលថែបងជំនួស មីនឃ្យូ តើមែនទេ?"

"បងប្រុសបានមើលថែបងហើយ ខ្ញុំគ្រាន់តែមកមើលថាយ៉ាងម៉េចហើយ បើអស់អីហើយខ្ញុំ..."

"ចង់ទៅចោលបងទៀតមែនទេ?"

"...." ថេហ្យុង ស្ងាត់មិនតប ជុងហ្គុក ងើបចេញពីគេមកអង្គុយវិញដោយចាប់លើកគេមកអង្គុយលើភ្លៅរបស់នាយវិញហើយតាមដោយអោបចង្កេះរបស់គេម្តងទៀត ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Nơi câu chuyện tồn tại. Hãy khám phá bây giờ