ហេជូ បានចេញពីធ្វើការនៅក្រុមហ៊ុន មីនយូ នៅពេលល្ងាច តាមផ្លូវគេជិះតាក់ស៊ីមកផ្ទះតែមានអារម្មណ៍ថាមានអ្នកតាមគេទៅ ។
ខណៈដែលកំពុងរង់ចាំភ្លើងស្តុបគេបានឃើញឡានរបស់ ជុងហ្គុក ក៏សម្រេចចិត្តថាតាមឡាននាយទៅ មិនមែនសុខៗក៏ជួបនាយដោយចៃដន្យនោះទេ ។
មកដល់ផ្សារទំនើប ជុងហ្គុក ជាមួយបុគ្គលិកស្រី 2នាក់និង បេន នាំគ្នាពិនិត្យកន្លែងហើយរៀបចំចូលទៅការិយាល័យផ្សារទំនើបដើម្បីនិយាយគ្នា បន្ទាប់មកនាយក៏ចេញមកមុន ទុកអោយ បេន និង បុគ្គលិកស្រីពីរនាក់ទៀតនៅរៀបចំបង្ហើយ ។
ស្របពេលនោះ ហេជូ មិនដឹងចេញមកពីណា បានចូលមករកនាយតែម្តង ។
"ជុងហ្គុក"
"លី ហេជូ? មានការអី?"
"តាមខ្ញុំមក ខាងនេះ" ហេជូ អូសដៃនាយទៅតាមផ្លូវច្រកចេញទៅកន្លែងចទឡាន យ៉ាងលឿន ។
"លី ហេជូ! ធ្វើអី ខ្ញុំកំពុងធ្វើការ"
"ហុង សុីនវ៉ូ គេកំពុងតាមខ្ញុំ ខ្ញុំខ្លាចថាគេអាចនិងតាមដល់កន្លែងស្នាក់របស់ខ្ញុំ"
"ខ្ញុំថាអ្នកទាំងពីរនិយាយទៅ ចង់គេចមួយជីវិតមែនទេ? ខ្ញុំគ្មានពេលឯណាជួយលោករហូតនោះទេ"
"អោយខ្ញុំធ្វើម៉េច ជុងហ្គុក បងជួយគិតទៅអោយខ្ញុំធ្វើម៉េច? បើប្តឹងប៉ូលីសចាប់គេវាមិនងាយទេ គ្រួសារគេជាអ្នកមាន ឯណាគេព្រមអោយកូនចៅគេដេកគុកនោះ? ខ្ញុំបានសុំបែកគ្នាហើយតែគេនៅតែតាម ខ្ញុំមានតែរត់គេច ខ្ញុំមិនសុំអោយបងជួយមួយជីវិតទេ តែមួយរយៈប៉ុណ្ណោះ ខ្ញុំបានស្នើរអគ្គនាយក គីម ហើយសុំទៅធ្វើការនៅសាខាក្រៅប្រទេស គាត់និងរៀបចំអោយខ្ញុំ តែត្រូវរង់ចាំ"
"លោកប្រយត្ន័ខ្លួនផងទៅ ខាងនេះ ខ្ញុំហៅតាក់សុីអោយចុះ" ជុងហ្គុក នាំគេចេញតាមផ្លូវក្រោយនិងហៅតាក់ស៊ីអោយជូនគេទៅដល់ផ្ទះតែម្តង ពេលត្រលប់មកវិញ ថេហ្យុង បានទួរស័ព្ទមករកនាយ ហើយពួកគេក៏បានជួបគ្នា ។
ថ្ងៃបន្ទាប់ ថេហ្យុង រៀបចំខ្លួនមិនទាន់រួចរាល់ស្រួលបួលផង ជុងហ្គុក ទូរស័ព្ទមកតឿនរហូតខ្លាចគេទៅចោលនាយ យប់មិញទូរស័ព្ទទៅនិយាយជាមួយក៏ ថេហ្យុង មិនបាននិយាយជាមួយនាយយូរ គេប្រាប់ថាស្អែកត្រូវចេញដំណើរផ្លូវឆ្ងាយ ។