ជុងហ្គុក ព្រឹកនេះនៅការិយាល័យធ្វើការពេញម៉ោង ព្រឹកនេះនាយមានសម្ភាសន៍បុគ្គលិកផ្នែកលក់ថ្មីៗ ដែលនាយត្រូវការប៉ុន្មាននាក់សម្រាប់រៀបចំថ្មី ចំណែកបុគ្គលិកចាស់ត្រូវបញ្ជូនទៅសាខាផ្សេងទៀត ។
បុគ្គលិកថ្មីមានប្រុសស្រីលាយឡំគ្នា ហើយនាយត្រូវការបន្ថែមគឺ 4នាក់ទៀត ប្រុសពីរនាក់ ស្រីពីរនាក់ផងដែរ ។
"អ្នកបន្ទាប់ សូមអញ្ជើញ" បេន ចេញមកហៅអ្នកសម្ភាសន៍ការងារបន្ទាប់មកទៀត ជុងហ្គុក នៅក្នុង ការិយាល័យនាយជាមួយលេខានិង ឆយ យ៉ូអាន់ កូនប្រុសរបស់អតិតថៅកែទីនេះដែរ ។
"ចន ជុងហ្គុក? សង្ហារដូចដែលគេល្បីពិតមែន ខ្ញុំកាន់តែចង់បានលោក..." ម្នាក់ក្នុងចំណោមអ្នកសម្ភាសន៍ទាំងនោះក្រោយចេញពីសម្ភាសន៍វិញ ញញឹមមានល្បិចចង់បាននាយមកគ្រងទោះដឹងថា នាយមានគូរស្នេហ៍រួចហើយក៏ដោយ ព្រោះនាងធ្លាប់លឺពីគេមកថានាយពិសេសហើយថែមទាំងពូកែទៀតផង ជាប្រភេទរបស់នាងតែម្តង ។
"អ្នកសម្ភាសន៍ទាំងអស់អាចត្រលប់ទៅវិញបានហើយ ខាងពួកយើងនិងទាក់ទងទៅពេលក្រោយ" បេន ចេញមកបញ្ជាក់ សម្រាប់ការសម្ភាសន៍ ជុងហ្គុក ជាមួយ ឆយ យ៉ូអាន់ រៀបចំបញ្ជូនអោយថ្នាក់លើនិងរង់ចាំអោយថ្នាក់លើទម្លាក់ឯកសារមកវិញនិងទាក់ទងទៅពួកគេ ។
"ថ្ងៃត្រង់ហើយចៅហ្វាយ" បេន
"មែនហើយ លោកចន! ទៅញាំអីជាមួយគ្នាតែម្តងទេ?" យ៉ូអាន់
"អត់ទេ...ខ្ញុំមានអ្នកចាំញាំជាមួយហើយ" ជុងហ្គុក ញញឹមតបវិញនិងប្រញាប់រៀបចំឯកសារទុកដាក់ហើយក៏ចេញទៅតែម្តង ។
"អញ្ជើញ បេន ញាំបាយជាមួយផង ខ្ញុំទៅសិនហើយ" ជុងហ្គុក ផ្តាំហើយក៏ចេញទៅតែម្តង ព្រោះនាយទៅញាំអីជាមួយសំណព្វចិត្តរបស់នាយនោះអី។
"គាត់ទៅញាំអីជាមួយអ្នកណា?" យ៉ូអាន់
"ច្បាស់ជាមិត្តប្រុសគាត់ហើយ"
"គ្រួសារពួកគេមិនថាអីទេឬ?"
"ថាយ៉ាងម៉េច ពួកគាត់ស្រលាញ់គ្នាណាស់ លោកប្រុសក៏ហាមមិនបានដែរ"
"អូ៎..." យ៉ូអាន់ ងក់ក្បាលតិចៗ គ្រាន់តែលួចគិតរឿង ពួកគេខ្លះមិនសួរនាំអ្វីច្រើនឡើយ ។