ភាគទី51 : បងកើតអី??

1.5K 91 2
                                    

    ក្រោយបញ្ចប់ការនិយាយគ្នាទាំងពីរនាក់ដើរចេញមកវិញកាន់ដៃគ្នាញញឹមញញ៉ែមដាក់គ្នាមិនឈប់ ពិសេស ថេហ្យុង នៅពេលដែលគេបានយល់ពីនាយកាន់តែខ្លាំង ដឹងពីទំហំក្តីស្រលាញ់របស់នាយមកលើគេកាន់តែច្រើន ប៉ុន្តែគ្រែងមិននេះជួបជាមួយ ហេជូ នោះអី?

ត្រលប់មកក្រោយបន្តិចពេលដែលពួកគេមកញាំអីវាក៏រសៀលទៅហើយទម្រាំនិង ថេហ្យុង ថតចប់នោះ ហេជូ មកធ្វើការនៅទីនេះដែរ គេមានធុរៈជួបជាមួយក្រុមការងារក៏រើសទីនេះជាកន្លែងណាត់ ក្រោយបញ្ចប់ការងាររបស់ពួកគេ ហេជូ បានឃើញទាំងពីរនាក់បានចូលមក ព្រោះខានជួបគ្នាយូរដែរហើយតាំងពីមានរឿងមក គេគ្រាន់តែចង់អរគុណពួកគេសម្រាប់រឿងកន្លងមកតែប៉ុណ្ណោះ ។

"សួស្តី!"

"លី ហេជូ?" ជុងហ្គុក

"អាចអង្គុយបានទេ?" ហេជូ

"តាមសម្រួល" ថេហ្យុង អនុញាតិ ជុងហ្គុក ក៏ងើបពីកៅនាយមកអង្គុយជាប់ ថេហ្យុង ហើយអោយ ហេជូ អង្គុយទល់មុខពួកគេវិញ ។

"ខ្ញុំបានឃើញផុសរបស់លោក សូមអបអរសាទរ ការខំប្រឹងរបស់អ្នកទាំងពីរ សាកសមនិងទទួលបាន"

"អរគុណហើយ! សង្ឃឹមថាលោកនិងជួបមនុស្សល្អម្នាក់ជំនួសអ្នកចាស់" ថេហ្យុង

"ខ្ញុំមិនត្រូវការអ្នកជំនួសគាត់ទេ! ខ្ញុំបានដកពាក្យបណ្តឹងហើយ មិត្តប្រុសរបស់ខ្ញុំពេលនេះយល់ព្រមព្យាបាលខ្លួន នៅពេលគាត់ជាសះស្បើយពួកយើងត្រលប់មកជួបគ្នាវិញ គ្រួសារគាត់ក៏មិនថាអ្វីដែរ"

"គិតអោយច្បាស់ ថ្ងៃក្រោយបើមានរឿងអាចនិងគ្មានអ្នកណាទៅជួយទាន់ទេ" ថេហ្យុង

"ខ្ញុំគិតច្បាស់ហើយ ព្រោះខ្ញុំស្គាល់គាត់ច្បាស់ជាងអ្នកណាៗទាំងអស់ លោកក៏ដូចគ្នា គីម ថេហ្យុង លោកគួរតែស្វែងយល់និងស្គាល់ពីចរិកដៃគូររបស់លោកអោយបានច្បាស់ ជៀសវាងបែកបាក់គ្នាដោយសារអ្នកក្រៅទៀត កាលនោះពេលដែលលឺថាលោកបែកគ្នានិង ជុងហ្គុក ខ្ញុំពិតជាមានអារម្មណ៍ថាខុសខ្លាំងណាស់ ព្រោះតែខ្ញុំដែលធ្វើអោយអ្នកទាំងពីរបែកបាក់គ្នា ខ្ញុំដឹងថាទោះសុំទោសក៏មិនសាកសមដែរ តែក្រោយដឹងថាលោកនិងគាត់ត្រូវរ៉ូវគ្នាវិញក៏មានអារម្មណ៍ថាធូរស្រាលចិត្តបានបន្តិចដែរ" ហេជូ

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now