ភាគទី58 : ឃើញមុខបង ខ្ញុំឆ្អើមណាស់

1.7K 116 7
                                    

     ជុងហ្គុក បានចេញមកតាមរក ថេហ្យុង នាយទៅផ្ទះរបស់គេផង ទៅ Apartment ផង ទូរស័ព្ទរកផងនៅតែគ្មានបានផលអ្វីទាំងអស់ មិនដឹងជាពេលនេះនៅដល់ណាហើយទេ?

តាមផ្លូវបន្ទាប់ពីរកអស់ជាច្រើនម៉ោង ហើយក៏អស់ចិត្តហើយដែរនៅតែគ្មានដំណឹង ជុងហ្គុក សម្រេចចិត្តទាក់ទងទៅ សុឺងឆូល ដើម្បីជាជំនួយ ។

"ហាឡូ ឆូលហា៎ សួរ ជុងហាន់ ទៅមើលថានៅជាមួយ ថេហ៍ ឬអត់?"

'មានរឿងអី ជុងហ្គុក គ្រែងគេទៅដើរលេងជាមួយ មីនឃ្យូ ព្រឹកមិញមិនចឹង?'

"គេមិនបានទៅទេ...ពេលនេះមិនដឹងនៅឯណាទេ ឯងសួរ ជុងហាន់ បន្តិចទៅ"

'អត់ទេ ជុងហាន់ នៅជាមួយយើង ពួកយើងនៅដេហ្គូ យើងនាំ ជុងហាន់ មកផ្ទះលោកយាយ' លឺនាយនិយាយបែបនេះ ជុងហាន់ ប្រញាប់ទាក់ទងទៅរក ថេហ្យុង ភ្លាមដែរ ។

'ទាក់ទង ថេហ្យុង មិនចូលទេ មានរឿងអី?' ជុងហាន់ ស្រែកសួរពីក្រោយមក ជុងហ្គុក ឯណេះអស់ខ្យល់ គ្រាន់តែលឺថាទាក់ទងមិនបាន ។

'មានរឿងអី ជុងហ្គុក?' សុឺងឆូល

"យើងបង្កររឿង...ហុឺយ...ពេលនេះគេខឹងខ្លាំងណាស់ ថែមទាំងមិនដឹងថាទៅណាទៀតផង"

'ឯងធ្វើអី? នែ...ប្រាប់យើងសិនគ្រែងយើងនិង ជុងហាន់ អាចជួយបានណា'

"យើងទៅរកគេបន្តសិន" ជុងហ្គុក ដាក់ទូរស័ព្ទចុះ ហើយបើកឡានបន្តទៅតាមរកគេ ថ្ងៃនេះនាយត្រូវតែបាននិយាយជាមួយគេ បកស្រាយការពិត នាយគឺត្រូវ ថ្នាំង មិនបានមានចេតនាចង់ក្បត់នោះទេ ហើយនាយក៏សឹងតែមិនជឿថាជំនួយការនាយហ៊ានធ្វើរឿង ឆ្គួតឡប់បែបនេះដែរ ។

ថេហ្យុង កំពុងអង្គុយយំមុខផ្នូរម៉ាក់របស់គេ គេសង្ងំនៅទីនេះជាច្រើនម៉ោងហើយមិនដឹងគួរទៅប្រាប់អារម្មណ៍នេះទៅអ្នកណានោះទេ ។

"ហេតុអីទៅម៉ាក់? ហេតុអីខ្ញុំត្រូវមានវាសនាដូចម៉ាក់? ហេតុអីខ្ញុំតែងតែឃើញមនុស្សដែលខ្ញុំស្រលាញ់ធ្វើរឿងថោកទាបនៅចំពោះមុខ? ប៉ុន្មានដងទៀត? តើខ្ញុំគួរតែលើកលែងអោយគេដូចម៉ាក់លើកលែងអោយប៉ាទេ? ម៉ាក់ជួយប្រាប់ខ្ញុំផង ហុឹកៗ ហេតុអី? ហេតុអីខ្ញុំ ជួបរឿងនេះដែរ" ថេហ្យុង កាន់តែនិយាយកាន់តែយំ យំក្រោមកម្តៅថ្ងៃសមនិងសុខភាពចុះខ្សោយផងក៏ធ្វើអោយដួលសន្លប់ម្នាក់ឯង ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now