ភាគទី37 : ផ្ទះប៉ាម៉ាក់ក្មេករបស់អូនតើ!

1.7K 85 3
                                    

     នៅពេលថ្ងៃ ថេហ្យុង រៀបចំការងាររបស់គេនៅហាងរួចរាល់ឆ្លៀតផ្តាំ ជុងហាន់ ផងថ្ងៃនេះជាថ្ងៃសម្រាកដូច្នេះគេចង់អោយមិត្តរបស់គេមានពេលសម្រាកសម្រាប់ខ្លួនឯងខ្លះដែរ ។

"របស់រៀបដាក់ឡានរួចហើយ" ជុងហាន់ ចូលមកប្រាប់ ថេហ្យុង ពួកគេកំពុងនៅហាងថ្មីរបស់ពួកគេដែលធ្វើនិងតុបតែងជិតរួចរាល់ហើយនោះ ទីនេះមាន 3ជាន់និងបន្ទប់គេមួយនៅជាន់លើគេ ហាងនេះពួកគេចូលហ៊ុន 3នាក់ដើម្បីបង្កើតវាឡើងមក ចំណែក ជីមីន ក៏ជួយរៀបចំទីនេះដែរ គ្រាន់តែភាគច្រើនគេមកជាមួយ យ៉ុនហ្គី ។

ទីនេះរៀបចំរបៀប មិនចំជាហាងសម្លៀកបំពាក់តែម្តងនោះទេ វាមាន Studio សម្រាប់ថតរូបនៅជាន់ទី 2 ហើយការដេគ័រគ្រប់ជ្រុងនៃហាងគឺជាប្លង់ថតបានទាំងអស់ ហើយ ថេហ្យុង ក៏បានប្រូម៉ូដផេក ហាងរបស់គេនៅក្នុងវីដេអូដែលទៅកម្មវិធីថ្ងៃមុនផងដែរ ។

"ជុងហាន់ហា៎...ថ្ងៃនេះយើងទៅតែឯងបានហើយ"

"អូ៎...ហេតុអី?"

"ឯងគួរតែសម្រាកខ្លះ ការងាររវល់ណាស់ហើយណា ឯងគួរតែមានពេលវេលាផ្ទាល់ខ្លួនខ្លះ"

"ចុះថត? ឥវ៉ាន់ដាក់ផ្ញើរហើយ? ទៅម្នាក់ឯងរួច?"

"ច្បាស់ជារួច យើងនិងជិះរថភ្លើងទៅបានថតទីនោះផងព្រោះមិនដែលថតលើរថភ្លើងនោះទេ"

"ដើរតែឯងមិនស្រួលទេ នេះរសៀលទៅហើយ ទម្រាំទៅដល់យំល្មម"

"ជិះរថភ្លើងតែ 3ម៉ោងទេ ឥវ៉ាន់ផ្ញើរទៅមុនហើយ ឯងសម្រាកចុះ មិននឹកប៉ាម៉ាក់ឯងទេឬ? នេះចាំយើងបាញ់លុយចូលកុងអោយ"

"ចុះឯងទៅឥឡូវនេះឬ?"

"ទៅធ្វើធុរៈ បន្តិចសិនពេលទៅដល់យើងនិងទាក់ទងមកនេះ សោរឡាន"

"អញ្ចឹងក៏បាន បើមានបញ្ហារអីត្រូវទាក់ទងមកយើងភ្លាម ដឹងហើយនៅ?"

"អឹម! យើងទៅសិនហើយ" ថេហ្យុង ទុកសោរឡាន អោយ ជុងហាន់ ប្រើឡានថ្ងៃនេះតែម្តងព្រោះគេចេញ ទៅធ្វើការឆ្ងាយ គេទិញសម្ភារៈសិក្សារអោយតាមសន្យានៅកន្លែងដែលគេធ្លាប់ទៅកាលពីមុន ។

ទីនេះជាសេអ៊ូល វាជាទីក្រុងធំរបស់កូរ៉េខាងត្បូង ហេជូ ប្តូរមករស់នៅទីនេះវិញ គេក៏មានមិត្តមានញាតិដែររស់នៅទីនេះដែរ តែកាលពីជាង 2ឆ្នាំមុន ពេលដែល ទំនាក់ទំនងរបស់គេនិង ជុងហ្គុក បានបើកបង្ហាញ គ្រួសារមិត្តភក្តិរបស់គេសុទ្ធតែលែងខ្វល់ពីគេអស់ ពេលនេះគេចង់ចំណាយពេលរកពួកគេមកវិញ នៅពេលដែលគេមានគោលជំហរខ្លួនឯងហើយ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Место, где живут истории. Откройте их для себя