ភាគទី17 : ព្រានគឺព្រាន អ្នកណាប្រដៅបាន?

2.5K 128 0
                                    

       ថ្ងៃបន្ទាប់
      អាកាសធាតុត្រជាក់នៅពេលព្រឹកព្រលឹម ថ្ងៃរះចាំងជះចូលតាមចន្លោះបង្អួចប៉ះលើផ្ទៃមុខសររលោងម៉ត់ខៃរបស់នាយសង្ហារដាស់អោយភ្ញាក់ពីដំណេកមកស្ទុះស្ទាមើលអ្នកជិតខ្លួនជាមុន ។
       បាតដៃក្រាសស្ទាបលើថ្ងាសនិងកញ្ចឹងក ថាថយកំដៅហើយឬនៅ?
       "ក្តៅឱនៗ មិនអីទេ" ជុងហ្គុក បន្លឺឡើងតិចៗមុននឹងងើបទៅបន្ទប់ទឹកត្រៀមទឹកក្តៅសម្រាប់អ្នកជំងឺពិសេសរបស់នាយ ។
    
       មួយសន្ទុះក្រោយរួចរាល់ហើយនាយចូលមកដាស់នាយតូចងូតទឹកក្តៅនៅពេលព្រឹកបែបនេះទើបឆាប់ជា ។
       "ថេហ្យុងហា៎"
       "ហឹម... ជុងហ្គុក"
       "ភ្ញាក់ឡើងងូតទឹក បងត្រៀមទឹកក្តៅអោយរួចហើយ"
       "សុំ 10នាទីទៀត"
       "ឆាប់ឡើង ភ្ញាក់ពីព្រលឹមទើបល្អ ម៉ោះ" ជុងហ្គុក ទាញភួយចេញគិតថាចាប់លើកគេឡើងតែក៏ចាប់ភ្លឹកនិងជើងតូចស្រលូនរបស់គេ យប់មិញមុនគេងនាយចាប់អារម្មណ៍ថាគេស្លៀកខោជើងខ្លីតែព្រឹកឡើងនាយភ្លេចទើបបានជានៅភាំងភ្លឹក ។
        ជើងទាំងគូរបស់គេតូចៗស្អាតខ្លាំងណាស់មើលត្រឹមតែមួយចំណាត់ក្រោមច្បាស់ជាគិតថាជាមនុស្សស្រីមិនខាន ។
        "យ៉ាងម៉េចហើយ មានមិនស្រួលត្រង់ណាទេ?" ជុងហ្គុក បង្វែរចំណាប់អារម្មណ៍មកសួរនាំវិញពេលគេងើបអង្គុយ ។
       "អត់អីទេ គ្រាន់តែនៅឈឺក្បាលបន្តិចបន្ទួច"
       "ងូតទឹកសិនទៅ បងចុះទៅអោយគេត្រៀមអាហារសម្រាប់អូន"
       "អរគុណបងហើយ" ថេហ្យុង ងើយមកថើបថ្ពាល់នាយមួយខ្សឺតមុននឹងងើបទៅបន្ទប់ទឹកធ្វើប្រងើយ ឯនាយកំលោះនៅត្រឹងត្រឹមញញឹមក្រោយទទួលបានស្នាមងើបពីមិត្តប្រុសរបស់នាយ ។

      ថេហ្យុង សង្ងំងូតទឹកក្តៅស្រួលខ្លួន ជុងហ្គុក ចុះទៅអោយគេរៀបចំអាហារមួយសន្ទុះឡើងមកវិញ យកសម្លៀកបំពាក់អោយ ថេហ្យុង នាយទិញពេលនៅប៊ូសានមុនឡើងឡានមកសេអ៊ូលវិញ មកដល់យប់មិញទុកវានៅក្នុងឡានទើបចុះទៅយកមកអោយ យ៉ាងណានាយដឹងថាគេមកតែខ្លួនស្រាប់ហើយ ។
       "ថេហ៍! សម្លៀកបំពាក់សម្រាប់អូន" គ្រាន់តែ ថេហ្យុង ចេញមកភ្លាមនាយបង្ហាញភ្លាមតែម្តង ។
       "អុ៎? បងទិញវា? ពីពេលណា?"
       "បងទិញមុនពេលមកវិញគឺកាលពីម្សិលមិញ អ៊ំមេផ្ទះ ប្រាប់ថាអូនមកហើយបងគិតថាអូនមកតែខ្លួនទេ បែបនោះបងក៏ឆៀងចូលទៅទិញទុកសម្រាប់អូនតែម្តង"
       "អូ៎... ព្រះអើយមិត្តប្រុសរបស់ខ្ញុំគឺពិតជាល្អខ្លាំងណាស់ អរគុណ" ថេហ្យុង ញញឹមញញែមដើរមករកនាយថែមអោយការអោបរឹតរួចហើយក៏ថើបបបូរមាត់នាយជាមិត្តប្រុសមួយខ្សឺតអោយអ្នកខាងនោះពេញចិត្តពេញថ្លើមហើយមានអារម្មណ៍ថាចូលចិត្តនៅពេលដែលគេថើបនាយមិនថាកន្លែងណាក៏ដោយ។
       "បងចូលចិត្តនៅពេលអូនថើបបងបែបនេះ" ជុងហ្គុក បន្លឺឡើងពេល ថេហ្យុង បញ្ឈប់ការថើបហើយដៃរបស់នាយនៅចាប់ចង្កេះតូចរបស់គេ ចំណែកឯដៃរបស់ ថេហ្យុង គឺស្រាក់កររបស់នាយនៅឡើយ ។
       "ពិតមែនហេស? ខ្ញុំស្មានថាបងចូលចិត្តតែមនុស្ស ស្រីថើបតើ"
       "ឈប់និយាយអត់បានការទៀតទៅ នៅជាមួយមិត្តប្រុសអូនតើត្រូវរំលឹកពីមនុស្សស្រីឯណាទៀត?"
       "អូ៎ៗ បងអត់ចូលចិត្តទេ រឿងនេះខ្ញុំមិននិយាយក៏បាន លែងទៅខ្ញុំទៅស្លៀកពាក់"
       "អេ... នេះកុំថាអូនខឹងនិងបងអោយសោះ?"
       "អត់ទេ! ខឹងស្អី? ខ្ញុំំត្រូវការស្លៀកពាក់ ឬបងចង់អោយខ្ញុំនៅស្លៀកបែបនេះរហូត?"
       "ច្បាស់ហើយថាមិនខឹង?"
       "ច្បាស់ហើយ"
       "អត់ជឿ!"
       "ជុប* ច្បាស់ឬនៅ?" ថេហ្យុង ធ្វើមាត់ស្រួចថើបលើបបូរមាត់នាយម្តងទៀត ជុងហ្គុក ញញឹមឡើងពេញចិត្តស្ដូកតែម្តង ។
       "ច្បាស់ណាស់" នាយតបមុននិងលែងអោយ ថេហ្យុង បានយកសម្លៀកបំពាក់ទៅផ្លាស់ប្តូរ ។
       "ត្រូវការអីបន្ថែម ប្រាប់បង"
       "អូ៎! អត់ទេ"
       "អញ្ចឹងបងចុះទៅក្រោមមុនហើយ" ជុងហ្គុក ចុះមកអោយនាយ បេន ជាកូនចៅញាំអីមុននិងបានទៅ ធ្វើការជំនួសអោយនាយ ថ្ងៃនេះនាងនៅជូន ថេហ្យុង ទៅណាខ្លះ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now