ភាគទី48 : ម៉ាក់ចង់អោយពួកឯងរៀបការ

2K 99 3
                                    

    ចំណាយពេលជិតមួយម៉ោងដើម្បីអោយពួកគេរៀបចំខ្លួនចុះមកខាងក្រោម ពេលនេះកំពុងអង្គុយអោនមុខចុះទាំងពីរនាក់មិនមែនខ្លាចតែអៀន...ព្រះអើយមិនហ៊ានប្រឈមមុខទេហេតុអីពួកគាត់មកឃើញពេលកំពុងមានអីៗជាមួយគ្នាអញ្ចឹង? អារម្មណ៍ដូចប្រពន្ធដើមទាន់ប្តីជាមួយប្រពន្ធចុងយ៉ាងអញ្ចឹង សមនិងម៉ាក់របស់នាយកាចទៀតមុននេះបើមិនមែនជាគេប្រហែលជាគាត់វៃផ្ទប់ក្នុងបន្ទប់បាត់ហើយ បែបនេះទើបលោកប៉ានាយមិនហ៊ានខូច ព្រោះគាត់ទាំងសុភាពរាបសារ និងឆ្នាស់យកភ្លាមៗ មិនបានទេចរិកដូចគេម៉្លេះ ហិហិ ។

"ពួកឯងដឹងថាកំពុងធ្វើអ្វីទេ?" ស្ងាត់ៗម៉ាក់របស់នាយបន្លឺឡើង ពេលដឹងថាជា ថេហ្យុង គាត់ក៏អៀនដែរ បែរជារំខានកូនៗកំពុងនេះនោះគ្នាទៅវិញ ខ្មាសគេណាស់ព្រះអើយ ។

"ដឹង...បាទដឹង! ខ្ញុំច្បាស់ជាទទួលខុសត្រូវគ្រប់រឿងដែលខ្ញុំធ្វើ" ជុងហ្គុក

"ចង់ទទួលខុសត្រូវបែបណា?"

"ម៉ាក់ចង់អោយខ្ញុំធ្វើអីក៏បានដែរ"

"ឯងគួរតែសួរ ថេហ្យុង ថាចង់បានបែបណាទៅវិញ?"

"ខ្ញុំ? អឺ...ខ្ញុំមិនអីទេ គ្រាន់តែបងគាត់ស្រលាញ់តែខ្ញុំម្នាក់ ចាស់ៗដឹងលឺគឺបានហើយ" ថេហ្យុង

"មិនបាន!! ពួកឯងទាក់ទងគ្នាដល់ដំណាក់កាលនេះហើយ...បើឯងជាស្រីនោះមានកូនមានចៅគិតយ៉ាងម៉េច? មិនបានទេម៉ាក់និងរៀបការអោយពួកឯង"

"រៀបការ?" ទាំងពីរនាក់ស្រែកឡើងព្រមគ្នា ជុងហ្គុក មិនប៉ុន្មានទេតែ ថេហ្យុង ខ្លាំងជាង ។

"អឺ...អ្នកម៉ាក់..." ជុងហ្គុក

"ឯងកុំចង់ក្បាលខូចអោយសោះ អាយុឯងក៏ច្រើនហើយដែរ ជុងហ្គុក"

"អ្នកម៉ាក់! បើរៀបការអាចប៉ះពាល់ដល់ការងាររបស់បងទេ? គាត់ជាថៅកែផង...ណាមួយខ្ញុំនៅការងារច្រើនណាស់មិនទាន់គិតរឿងរៀបការនោះទេ" ថេហ្យុង ប្រកែកជាមួយហេតុផលបន្តិចបន្តួចតែគេពិតជាមិនទាន់ចង់រៀបការទេ គេនៅក្មេងនៅឡើយទេ នៅចង់សប្បាយខ្លួនមួយ នៅចង់ធ្វើការណាមួយការងារគេមិនទាន់សម្រេចផង បើគេក្លាយជាប្រធានគ្រប់គ្រង Stylist របស់តារាហើយមានប្តីខ្លាចតែត្រូវគេបញ្ឈប់ការងារក្តីស្រម៉ៃគេរលាយអស់មិនខាន ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Dove le storie prendono vita. Scoprilo ora