ជុងហ្គុក ក្រោយនិយាយជាមួយ សុឺងឆូល រួចហើយនាយក៏បានទៅរក ថេហ្យុង នៅផ្ទះ នាយមកដល់នៅពេលប្រលប់បំណងនិងបានញាំបាយនៅទីនេះតែម្តង ។
មកដល់មានរបស់ជាប់ដៃតិចតួចផ្ញើរប៉ាក្មេក និង ម៉ូយ៉ុង ផង ។ មួយរយៈក្រោយនេះ លោកគីម មិនដែលធ្វើគម្រោះគម្រើយដាក់នាយឡើងព្រោះនាយបានមើលថែ ថេហ្យុង បានយ៉ាងល្អ គឺទឹកមុខ ថេហ្យុង បានបញ្ជាក់ ។
"លោកប៉ាសាកទៅលេងកន្លែងហ្នឹងស្អាតណាស់ មិនក្តៅទេ ថេហ៍ គេចូលចិត្តឬអត់? បបួលគេទៅសាកទៅល្អទេ? ខ្ញុំនិងទិញដងវាយកូនហ្គោលបន្ថែម" ជុងហ្គុក
"អាមួយនេះស្អាតណាស់ ឃើញហើយចង់លេងតែម្តង ថ្ងៃណាទំនេរ? ទៅជាមួយគ្នាទៅ" លោកគីម
"គួរតែអាទិត្យក្រោយណាលោកប៉ា"
"អាហាររៀបចំរួចហើយ អូនឡើងទៅហៅ ថេហ្យុង សិន" ម៉ូយ៉ុង
"មិនបាច់ទេ អ្នកមីង! ខ្ញុំចុះមក...អុ៎?" ថេហ្យុង ភ្ញាក់ព្រឺតពេលចុះមកឃើញ ជុងហ្គុក អង្គយនិយាយជាមួយប៉ារបស់គេ ។
"មកធ្វើស្អី?" ថេហ្យុង និយាយតិចៗធ្វើមិនឃើញនាយថែមទាំងហួសទៅតុបាយតែម្តង ។
ពួកគេអង្គុយញាំបានជុំគ្នាក៏មានជជែកគ្នាខ្លះៗរបៀបគ្រួសារអីបែបហ្នឹង ។
"ញាំបាយហើយ កុំទាន់ប្រញាប់ទៅវិញណា មីងបានធ្វើគីមឈី ចាំអោយរួចរាល់សិនយកទៅញាំខ្លះទៅ"
"អូ៎...មិនបាច់ប្រញាប់ទេអ្នកមីង ខ្ញុំគេងទីនេះតើ"
"ខិះ ខិះ" ថេហ្យុង គ្រាន់តែលឺថានាយគេងទីនេះក៏ឈ្លក់បាយ មករកស្អីមនុស្សកំពុងតែគេចផង ។
"ញាំមួយៗកូន" លោកគីម
"ញាំទឹកសិនទៅ" ជុងហ្គុក យកទឹកមកអោយគេផឹកហើយក៏ញាំបាយបន្ត ។
ក្រោយញាំហើយនៅនិយាយគ្នាបន្តិចក៏បំបែកគ្នាទៅគេងដោយសារ ថេហ្យុង ឡើងទៅមុនគេ ។
ជុងហ្គុក លបៗចូលបន្ទប់សំណាងដែលមិនចាក់សោរចោលនាយ គេកំពុងងូតទឹកនៅឡើយ ជុងហ្គុក ច្រឡឹងបន្តទៅចង់ចូលបន្ទប់ទឹកជាមួយតែស្តាយណាស់ដែលចូលមិនបាន ។