បន្ទាប់ពីការងារហើយ ល្ងាចនេះ ថេហ្យុង បានណាត់ ជុងហ្គុក ញាំបាយជាមួយប៉ារបស់គេនៅខាងក្រៅ ជៀសវាងមានទំនាស់ពាក្យសម្តីមិនសមរម្យដាក់គ្នា បើធ្វើនៅផ្ទះគេខ្លាចថា ជុងហ្គុក និងទទួលពាក្យមិនល្អដូចកាលដែលគេទៅជួបប៉ាម៉ាក់នាយដែរ ។
"បងចេញពីធ្វើការហើយ អូននៅឯណា?"
"អូនកំពុងនៅតាមផ្លូវទៅសណ្ឋាគារជាមួយលោកប៉ា តើបងត្រៀមហើយមែនទេ?"
"បងនិងទៅដល់ទីនោះអោយបានមុនអូន" ជុងហ្គុក ដាក់ទូរស័ព្ទចុះ នាយឆៀងចូលទិញរបស់ជាប់ដៃទៅខ្លះដែរ តែនាយនិងទៅដល់មុនពួកគេដោយសារទីនោះនៅមិនឆ្ងាយពីក្រុមហ៊ុននាយប៉ុន្មានទេ ។
ជួបគ្នាក្នុងនាមពិសេសជាងធម្មតាជាលើកដំបូង ជុងហ្គុក មិនភ័យប៉ុន្មានទេគ្រាន់តែចង់អោយមើលទៅសុភាពរាបសារបន្តិចនៅចំពោះមុខមនុស្សចាស់តែប៉ុណ្ណឹង ។
"អឺ...លោកប៉ាហា៎..." ដោយសារតែអង្គុយមើលមុខ ជុងហ្គុក យូរពេកទើប ថេហ្យុង ដាច់ចិត្តហៅតែម្តង ។
"យ៉ាងម៉េចកូន?"
"គឺ...លោកពូ...នេះជាអំណោយបន្តិចបន្តួច លឺ ថេហ៍ ប្រាប់ថាលោកពូធ្វើការច្រើន វាល្អណាស់សម្រួសសរសៃបានល្អ ខ្ញុំបានទិញអោយលោកប៉ាសាកប្រើដែរ" ជុងហ្គុក ជូនប្រអប់ខ្នើយម៉ាស្សាទំហំធំល្មមអោយទៅគាត់ នាយមកដល់មុននាយទុកវានៅក្បែរជើង ។
"យើងមិន...អ៊ួយ!" លោកគីម រកប្រកែកតែក៏ត្រូវ ម៉ូយ៉ុងដែលមកជាមួយលួចមួលក្តិចគាត់ ។
"អរគុណ លោកចន!" ម៉ូយ៉ុង ទទួលជំនួសតែម្តង មើលទៅលោកគីម វិញដូចជាវិបាកសម្រួលណាស់ ។
"អាធ្យាស្រ័យផងអ្នកមីង ថេហ៍ អត់ប្រាប់ថានាំអ្នកមីងមកជាមួយដែរ ទើបខ្ញុំមិនបានត្រៀមរបស់អ្វីមកជាមួយ"
"មិនអីនោះទេ ជួបគ្នាញាំបាយ សុំត្រឹមតែនិយាយត្រូវគ្នាទៅបានហើយ" ម៉ូយ៉ុង
"ប្រាកដណាស់អ្នកមីង មែនទេលោកប៉ា?" ថេហ្យុង ញញឹមបែបគម្រាមដាក់ លោកគីម គាត់ត្រូវអ្នកដែល គាត់ស្រឡាញ់ទាំងពីរនាក់កៀបជាប់ហើយថ្ងៃនេះ ។
"ហេម! ចន ជុងហ្គុក" លោកគីម
"បាទ លោកពូ?"
"ឯងគិតថា..."