នៅខណៈដែល យ៉ូអាន់ គឺនៅតែតាមដាន ជុងហ្គុក ដដែលថ្ងៃនេះគេក៏តាមមើលថានាយនៅឯណាជាមួយអ្នកណាដូចគ្នា ។
នៅពេលដែលបានដឹងហើយថា ជុងហ្គុក បានចាកចេញគេក៏ចេញទៅតាមនាយបន្តទៀត ចង់ដឹងថានាយទៅណា ចំណែ ថេហ្យុង ឯណេះក្រោយឃើញឡានរបស់ យ៉ូអាន់ បានចេញទៅគិតមួយសន្ទុះក៏សម្រេចចិត្តទៅតាមពីក្រោយ ។
តាមផ្លូវ មីនឃ្យូ ដែលបានឃើញគេបិទ Acc IG ក៏ទូរស័ព្ទមកសួរនាំថាមានរឿងអី? ថេហ្យុង មិនទាន់ ទទួលគេមិនដឹងនិយាយបែបណា នាយក៏បន្តទូរស័ព្ទទៅអ្នកផ្សេងទៀតរហូតបានដឹងថាមានរឿងអីកើតឡើង ហើយដំណើរកំសាន្តនេះនាយសុំអនុញាតមកមុន បើទោះជានៅក៏ដើរមិនសប្បាយដែរ ។
ថេហ្យុង ដែលកំពុងតាមនោះមិនបានដឹងថា យ៉ូអាន់ កំពុងតាមឡានរបស់ ជុងហ្គុក ដែលនៅខាងមុខនោះទេព្រោះនាយជិះតាក់ស៊ី ។
ជុងហ្គុក ចូលមកកាន់ផ្សារទំនើប នាយទិញរបស់ខ្លះមិននិងទៅប៊ូសាន នៅទីនេះប្រហែលជាពិបាកធ្វើចិត្ត ជូនពេលសម្រាកផងនាយក៏ត្រលប់ទៅធ្វើការនៅប៊ូសានវិញ ហើយអាចនិងរៀបចំការងារថ្មីបន្ថែមទៀត។
យ៉ូអាន់ ចុះមកតាមពីក្រោយនាយសុខៗក៏បាត់ស្រមោល ស្រាប់តែមានដៃមួយចាប់អូសគេចូលគៀនយ៉ាងរហ័ស ។
"អ៊ួយ! លោកចន"
"តាមខ្ញុំធ្វើអី?"
"គឺខ្ញុំ បារម្ភពីលោក"
"ចេតនាលោកមិនមែនបារម្ភ ចេតនាបំផ្លាញខ្ញុំទៅវិញទេ ធ្វើបែបនេះតាំងពីពេលណា? ខ្ញុំមិននឹកស្មានមនុស្សដែលខ្ញុំទុកចិត្ត..."
"ព្រោះខ្ញុំស្រលាញ់លោក ហេតុអីលោកមិនយល់ពីទឹកចិត្តខ្ញុំ? ខ្ញុំលះបង់អស់ច្រើនទម្រាំមានថ្ងៃនេះ ថ្ងៃដែលលោកនិង គីម ថេហ្យុង បែកគ្នា"
"ខ្ញុំបែកពីគេ ក៏មិនយកលោកដែរ ចាំទុក! ឈប់មករំខានជីវិតខ្ញុំទៀត"
"ខ្ញុំមិនល្អត្រង់ណា? ប្រាប់មកខ្ញុំព្រមកែប្រែដើម្បីលោកទាំងអស់"
"គ្រប់យ៉ាងរបស់លោកដែលខ្ញុំមិនត្រូវការ លោកកាន់តែតាម ខ្ញុំកាន់តែធុញទ្រាន់និងលោក"