ភាគទី65 : ការណាត់ពី ឆយ យ៉ូអាន់

1.7K 112 3
                                    

     មុនទៅដល់ប៊ូសាន ថេហ្យុង ឆ្លៀតទៅផ្ទះប៉ារបស់គេផងគាត់មានរឿងចង់និយាយជាមួយ ជុងហ្គុក ។

"ឯងយ៉ាងម៉េចហើយ?" លោកគីម

"បាទលោកប៉ា?" ជុងហ្គុក

"លឺថាឯងត្រូវគេដេញចេញពីការងារហើយ?"

"អត់ទេលោកប៉ា! គឺខ្ញុំលាឈប់ដោយខ្លួនឯង"

"ហេតុអី? ប្រាក់ខែតិចពេក ខ្លាច ថេហ្យុង ចាយមិនគ្រាន់មែនទេ?"

"មិនមែនទេ បើនៅមិនស្រួលចិត្តដដែល ណាមួយធ្វើការជាមួយអ្នកដែល ថេហ្យុង មិនចូលចិត្តខ្ញុំក៏ពិបាកចិត្តដែរ លាឈប់ទៅស្រួលចិត្តជាង"

"អញ្ចឹងឯងធ្វើអី? ថេហ្យុង ចាយធំណាស់ទប់រួចឬអត់? ឥឡូវថែមអាច្រម៉ក់ក្នុងពោះមួយទៀតហើយ"

"មិនអីទេលោកប៉ា មួយខែអាចចាយដល់ 5មុឺនដុល្លារ ខ្ញុំអាចទប់ជាប់ ខ្ញុំនៅមានការងារនៅប៊ូសាន តាមពិតទីនេះគ្រាន់តែចង់ធ្វើការបាននៅជិតៗ ថេហ៍ ប៉ុណ្ណោះ ចំណូលនៅប៊ូសានក៏មានដែរលោកកុំបារម្ភអី"

"ចឹងឯងទៅធ្វើការនៅប៊ូសានវិញ? យើងមិនអោយយកកូនយើងទៅជាមួយទេណា"

"អឺ...គឺ...ការងារនោះពិបាកយកមកធ្វើនៅទីនេះណាស់លោក ខ្ញុំក៏មិនអោយ ថេហ៍ ទៅមកៗដែរ ខ្ញុំនិង..."

"មួយរយៈនេះឯងទំនេរត្រូវទេ?"

"បាទ តែមិនទំនេររាល់ថ្ងៃទេ"

"ម៉ូយ៉ុង ជិតគ្រប់ខែហើយយើងមិនដែលមានពេល មើលថែនាងទេ ឯងជាកូនប្រសារតែម្នាក់របស់យើង ចូលទៅធ្វើការជំនួសយើងបានទេ?"

"បាទ? គឺខ្ញុំមិន..."

"លោកប៉ា! ជុងហ្គុក មិនធ្លាប់ធ្វើការងារខាងហ្នឹងទេពីមុនមក ប៉ាមិនបារម្ភទេ?"

"ប៉ាគិតថាគេធ្វើបាន ពីមុនលឺប៉ារបស់គេអ៊ួតថាកូនប្រុសពួកគេឆ្លាតៗណាស់ ឆ្លៀតពេលធ្វើជាអ្នកហាត់ការងារសិនក៏បាន តែបើមិនចង់ធ្វើក៏មិនអីដែរ ប៉ាអោយជំនួយការប៉ាធ្វើក៏បាន គិតសិនចុះ"

"បាទលោកប៉ា!!" ជុងហ្គុក ទទួលពាក្យយកទៅដេកគិតសិន ការងារគាត់មិនមែនមិនល្អឯណា? ជាប្រធានក្រុមហ៊ុនអចលនទ្រព្យរបស់ Kgroup ដែល មីនឃ្យូ ជាអគ្គនាយកសព្វថ្ងៃ ប៉ុន្តែនាយស្ទាក់ស្ទើរព្រោះតែខ្លាចរវល់ដូច មីនឃ្យូ គ្មានពេលមើលថែ ថេហ្យុង របស់នាយទៅវិញទេ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Donde viven las historias. Descúbrelo ahora