ថ្ងៃថ្មីឈានចូលមកដល់
ព្រឹកនេះ ជុងហ្គុក មានប្រជុំនៅសម្ពន្ធ័ធំជាលើកដំបូង របស់នាយចាប់តាំងពីកាន់ដំណែងមក យប់មិញគេងយប់ជ្រៅ ព្រឹកនេះភ្ញាក់ពីព្រឹករៀបចំខ្លួនទៅកន្លែងប្រជុំក៏ឆ្ងាយ តែនាយបានឆ្លៀតផ្ញើរសារអោយ ថេហ្យុង ពេលនៅតាមផ្លូវដែរ ថេហ្យុង ក៏បានទូរស័ព្ទមករកនាយតែម្តង ។"បងនៅតាមផ្លូវ បេន ជាអ្នកបើកឡានទេ អូនញ៉ាំអីហើយនៅ?"
<អូនមកដល់សាលាហើយ ថ្ងៃត្រង់នេះអូនរវល់មិនបានទៅញាំបាយជាមួយបងទេ ប៉ុន្តែស្អែកនេះ...>
"ស្អែកបងមិនរវល់អីណាស់ណាទេ យើងអាចជួបគ្នាបាន អូ៎...យប់នេះបងត្រូវធ្វើការជាមួយ មីនយ៉ុកហ្យុង ឆ្លៀតពេលបងរវល់អូនគួរតែធ្វើកិច្ចការរបស់អូនអោយរួចរាល់"
<អូ៎...ដឹងហើយ ល្ងាចនេះអូនឆ្លៀតទៅផ្ទះបង ប៉ុណ្ណឹងចុះ Fighting!>
"បាទ បងស្រលាញ់អូន" ជុងហ្គុក និយាយមុននិងដាក់ទូរស័ព្ទចុះ បានលឺសម្លេងគេបែបនេះនាយធូរស្បើយក្នុងចិត្តណាស់ស្តាប់ទៅមិនតានតឹងដូចយប់មិញនោះទេ ។
ថេហ្យុង ព្រឹកនេះទៅសាលាចេញពីសាលាទៅកន្លែង ធ្វើការ ហើយល្ងាចមានថតអីបន្តិចបន្តួចទើបទៅរក ជុងហ្គុក នៅឯផ្ទះតែម្តង ។
"ការណាត់ល្អទេយប់មិញ?" ជុងហាន់ សួរពេលនៅតាមផ្លូវទៅកន្លែងថត ថេហ្យុង មកថតពាណិជ្ជកម្មតិចតួចអោយគេ យ៉ាងច្រើន 2ម៉ោងរួចរាល់ហើយ ។
"អត់ទេ"
"ហេតុអី? លោកប៉ាមិនពេញចិត្តទេ? គាត់មានស្តីអោយឬអត់? គាត់ហាម? ឯងអត់សប្បាយចិត្តរឿងនេះ?"
"អត់ទេ គឺអត់បានទៅ ជុងហ្កុក ខកខានកាលពីយប់មិញ ហ៊ីយ...តែមិនអីនោះទេ គាត់រវល់"
"ចុះរឿងនោះ...បាននិយាយគ្នាឬអត់?"
"អត់ទេ...យើងគ្រាន់តែសុំទោសគាត់"
"អញ្ចឹងឯងអាចប្តូរចិត្តហើយមែនទេ?"
"វាក៏ដូចឯងនិយាយ...យើងជាជម្រើសគាត់ហើយ មែនហើយ...យើងរីករាយពេលនៅជាមួយគាត់ យើងខឹងពេលគាត់នៅជាមួយគេផ្សេងពិសេសគឺ លី ហេជូ ម្នាក់នោះ...យើងមានអារម្មណ៍មួយគឺមិនចង់បាត់បង់គាត់ តើយើងនិងនិយាយថាបែកគ្នាជាមួយគាត់រួចទេ? ហើយនិយាយនៅពេលណា?"