ភាគទី61 : សុំទោស យើងមិនតាំងចិត្ត

1.6K 99 0
                                    

    ថេហ្យុង មកដល់ផ្ទះវិញប៉ារបស់គេក៏វានសួរនាំ ព្រោះគាត់មិនបានដឹងថា ថេហ្យុង មិនបានទៅនោះទេ ។

"មកវិញលឿនម៉្លេះកូន?"

"គឺខ្ញុំអត់បានទៅទេ ព្រោះមិនស្រួលខ្លួនក៏សម្រាកប៉ុន្មានថ្ងៃសិន"

"អញ្ចឹងហេស? ឯណាគូដណ្តឹងឯងមិនមកជាមួយទេឬ?"

"ខ្ញុំមកម្នាក់ឯងទេ សុំឡើងទៅសម្រាកសិនហើយ" ថេហ្យុង សម្តៅទៅបន្ទប់តែម្តង ។

អោយតែយប់ម្តងៗវាពិបាកណាស់សម្រាប់គេតែងតែគេងនឹកដល់ ជុងហ្គុក គេមិនអាចគ្រប់គ្រងខ្លួនឯងបានទេ ទឹកភ្នែករបស់គេហូរដោយមិនដឹងខ្លួន នឹករាល់គ្រប់កាយវិការ នឹករាល់គ្រប់ពាក្យសម្តី ទង្វើរប្រចាំថ្ងៃជាមួយគ្នា នឹករង្វង់ដៃកក់ក្តៅ នឹកកន្លែងទៅជាមួយគ្នាតែគេមិនហ៊ានសូម្បីតែមើលរូបរបស់នាយព្រោះខ្លាចតែយំកាន់តែខ្លាំង គេត្រូវចំណាយពេលយូរដើម្បីគេងលក់ ។

ជុងហ្គុក បានមកដល់ផ្ទះនៅពេលយប់ជ្រៅ នាយមកពីកោះក៏មកមើលការងារបន្តិចទើបមកផ្ទះវិញ នាយបានញាំអីបន្តិចៗបន្តួចជាមួយកម្មករកាលពីថ្ងៃមិញដែរ តែញាំបន្តិចបន្តួចប៉ុណ្ណោះ ។

"ជុងហ្គុក ឈប់សិន"

"បាទ ម៉ាក់?"

"ទើបមកពីណា? ញាំបាយហើយឬនៅ?"

"ខ្ញុំមកពីកំពង់ផែ សុំឡើងទៅសម្រាកសិនហើយ"

"កើតអីកូននេះ? ឬមួយឈ្លោះគ្នាទេដឹង? នែ៎ ជុងហ្គុក ឈប់សិន"

"បាទ?"

"ស្អែកទៅវិញមែនទេ?"

"ខ្ញុំជិះម៉ូតូទៅវិញ"

"កុំអី ប៉ាម៉ាក់ក៏ទៅដែរ ទៅជាមួយគ្នាទៅ"

"បាទ" ជុងហ្គុក ឆ្លើយយល់ព្រមភ្លាមៗហើយក៏ឡើងទៅបាត់ធ្វើអោយគាត់កាន់តែឆ្ងល់ ធម្មតាប្រកែកអស់ចិត្តសិនទើបទៅ ។

"កើតអីអូន?" លោកចន

"បង! គឺ ជុងហ្គុក ប្លែកៗណាស់ ប្រហែលជាឈ្លោះជាមួយ ថេហ្យុង មិនខានទេ"

"ស្អែកទៅហើយណាត់ជាមួយ ថេហ្យុង ទៅបើគេមិនឈ្លោះគ្នាទេ ជុងហ្គុក និងតាមទៅជាមួយអូនហើយ"

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Tempat cerita menjadi hidup. Temukan sekarang