ភាគទី68 : កូនសម្លាញ់

2.1K 125 9
                                    

កំឡុងពេលកូនរបស់គេមានអាយុ 3ខែ ក្រោយត្រលប់មកពីក្រៅប្រទេសវិញ ថេហ្យុង ធ្វើខ្លួនធម្មតា ទទួលការងារធម្មតាទេ គេរៀងធាត់ជាងមុនគ្រាន់តែចេញទៅណាមកណាមានអ្នកសួរនាំបន្តិចបន្តួច ប៉ុន្តែ ការប្រែប្រួលត្រឹមតែរូបរាង សម្រស់វិញកាន់តែស្អាត ព្រោះតែគេមានក្តីសុខ ពិសេសពេលចេញទៅណាមក ណាម្តងៗ ជុងហ្គុក តែងតែខ្វល់ខ្វាយពីគេច្រើន មើលថែគេច្រើន នាយទទួលបានការណែនាំពីម៉ាក់របស់នាយហើយបង្គាប់អោយនាយតាមចិត្តគេ ព្រោះអ្នកទម្ងន់អារម្មណ៍ប្រែប្រួល និងឆាប់ខឹង ។

ថេហ្យុង ធ្វើការច្រើន ជុងហ្គុក ក៏រវល់មើលការងារអោយប៉ាក្មេកផង តែយ៉ាងណាក៏មិនភ្លេចឆ្លៀតទៅរកបានម្តង ឬ ថេហ្យុង ទៅរកនាយនៅឯក្រុមហ៊ុនប៉ារបស់គេក៏មាន ។

"អូនចេញពីធ្វើការហើយ អូននិងទៅរកបងនៅក្រុម៊ុនតែម្តង បងរវល់ឬអត់? ចង់ញាំអីទេ?"

'បងអត់មានរវល់ទេ អូនមកដល់ពេលណា? ទិញតែរបស់ដែលអូនចង់ញាំទៅបានហើយ'

"បន្តិចទៀតទៅដល់ហើយ" ថេហ្យុង ដាក់ទូរស័ព្ទចុះ រួចបំបែកគ្នាជាមួយមិត្តរបស់គេ ថ្ងៃនេះចេញពីកន្លែង ធ្វើការលឿនព្រោះមានអារម្មណ៍ថាមិនសូវស្រួលខ្លួន គេចង់ទៅរកនាយហើយទៅមន្ទីរពេទ្យជាមួយគ្នាតែម្តង ។

ជុងហ្គុក ធ្វើកាម៉ត់ចត់ណាស់ បុគ្គិលខ្លាចនាយជា លោកគីម ទៅទៀត មុខនាយមាំមិនសូវរាក់ទាក់ជាមួយបុគ្គលិកទៀត ក្រៅពី បេន និងជំនួយការរបស់ លោកគីម នាយមិនសូវនិយាយជាមួយអ្នកណាទេ លើកលែងតែប្រធានក្រុមម្នាក់នោះចូលចិត្តមកនិយាយជាមួយនាយ ។

ថេហ្យុង បានមកដល់ក្រុមហ៊ុនជាមួយរបស់ញាំក្នុងដៃ ទីនេះគេចេញចូលរហូតថ្នាក់បុគ្គលិកគិតថា ថេហ្យុង មកដើម្បីយកចិត្ត ជុងហ្គុក ដើម្បីការងារប៉ារបស់គេ ព្រោះពីដើមមកគេមិនសូវមកទេ មួយឆ្នាំឃើញមកមិនដល់ 10ដងផង ហើយអោយតែមកគឺតម្រង់ទៅការិយាល័យប្រធានក្រុមហ៊ុនរហូត ។

"កូនប្រុសលោកប្រធានមកទៀតហើយ មករកលោកប្រធាន ចន រហូត"

"ប្លែកណាស់ គាត់មិនសូវមកផងពីមុន"

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Where stories live. Discover now