ភាគទី38 : ប៉ាម៉ាក់បង ពេញចិត្តអូនទេដឹង?

1.6K 84 8
                                    

    ពេលព្រឹកថ្ងៃថ្មីឈានចូលមកដល់ ក្រឡេកទៅមើលកូនប្រុសពៅក្នុងផ្ទះវីឡាធំមួយក្នុងទីក្រុងប៊ូសាន ឯណេះកំពុងគេងលក់តែក៏ត្រូវភ្ញាក់ពីដំណេកដោយសារនាយដាក់ម៉ោងរោទ៍ព្រោះនាយត្រូវទៅសេអ៊ូលវិញពីព្រឹកនោះអី ។

ដៃម្ខាងរាវរកបិទម៉ោងរោទ៍ ចំណែកឯដៃម្ខាងទៀតរាវចុះឡើងៗរកអ្នកគេងក្បែរខ្លួនកាលពីយប់មិញតែស្ទាបមិនប៉ះសោះ ទើបនាយបើកភ្នែករកមើល ។

"ហុឹម? ទៅណាហើយ?" ជុងហ្គុក ងើបអង្គុយភ្នែកសម្លឹងរកមើលជុំវិញបន្ទប់ សភាពស្អាតគ្មានសម្លៀកបំពាក់រប៉ាត់រប៉ាយនោះទេ ទ្វារបន្ទប់ទឹកក៏ចំហរបញ្ជាក់ថាក្នុងបន្ទប់មានតែនាយម្នាក់គត់ ។

"ថេហ៍?" ជុងហ្គុក មិនអស់ចិត្តនាយបើកភួយមើល ឃើញថាខោនៅស្លៀកតែបាត់អាវទៅណាក៏មិនដឹង?

"កុំថាយប់មិញនេះយល់សប្តិអោយសោះ? នេះឯងនឹកគេឡើងយល់សប្តិធ្វើរឿងនោះជាមួយគ្នាផងហេស ចន ជុងហ្គុក? តើឯងរោគចិត្តដល់កម្រិតស្អីហើយ? ចំមែន!" ជុងហ្គុក ទះថ្ងាសខ្លួនឯងជាច្រើនដង នឹកថាម៉េចបានទៅយល់សប្តិអ្វីបែបហ្នឹងទៅវិញ?

"តែឈប់!! នេះប្រឡាក់អី?" នាយទាញភួយចេញពីខ្លួនបម្រុងងើបតែក៏ឃើញស្នាមប្រឡាក់លើកម្រាលពូកពណ៌ប្រផេះរបស់នាយ ។

ជុងហ្គុក រហ័សងើបបើកទូរយកអាវយឺតមកពាក់ដើម្បីចុះទៅខាងក្រោម ។

សក់សំពោងរញ៉េរញ៉ៃសភាពទើបភ្ញាក់ពីគេងចុះពីជាន់លើមកជាន់ក្រោមទាំងនៅស្ថាននៅឡើយ នាយសំដៅទៅចង្ក្រានបាយដើម្បីរកកាហ្វេផឹកមុននិងរៀបចំខ្លួនចេញដំណើរទៅសេអ៊ូលវិញព្រឹកនេះ ។

"អ៊ំ! ឆុង..."

"កាហ្វេ? នេះកាហ្វេរបស់បង" ថេហ្យុង កាន់កាហ្វេមួយកែវដើរចេញមករកនាយដែលឈរពីចំងាយ ។

"ថេហ៍? នេះអូន...អូននៅទីនេះ?" ជុងហ្គុក បើកភ្នែកធំៗភ្ញាក់ព្រឺតទាំងព្រឹកក្រោយឃើញ ថេហ្យុង នៅក្នុងផ្ទះរបស់នាយ អញ្ចឹងបានន័យថាយប់មិញ...ជាការពិត?

"ភ្ញាក់ផ្អើលស្អី កូននេះ?" អ្នកស្រីចន ដើរចេញមកដោយមានអៀមពាក់សម្រាប់ធ្វើម្ហូបមកផង ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Donde viven las historias. Descúbrelo ahora