ព្រឹកម៉ោង 8 ជុងហ្គុក បានភ្ញាក់ដើម្បីរៀបចំខ្លួនទៅប្រជុំព្រឹកនេះ ហើយនាយត្រូវទៅការិយាល័យរបស់នាយមិនទៅក្រុមហ៊ុនធំ ។
ពេលដែល ជុងហ្គុក ងើប ថេហ្យុង ក៏ភ្ញាក់ដែរ គេយកទូរស័ព្ទនាយមកមើលម៉ោងក៏ឃើញសារនៅលើនោះ ជាសាររបស់ ឆយ យ៉ូអាន់ ដែលប្រាប់ថានាយនិងត្រូវពិន័យបើនាយមកយឺត បន្ថែមជាមួយ Emoji សើចទៀតផង មើលទៅបែបស្នឹងស្នាលណាស់ បើ បេន មិនឃើញហ៊ានបែបហ្នឹងផង?
មើលហើយក៏គេងវិញព្រោះគេមិនត្រូវទៅណាទេរហូតដល់ល្ងាចឯណោះទើបមានការ ។
គេងលក់ម្តងទៀតមិនបានដឹងថា ជុងហ្គុក ចេញទៅធ្វើការពីពេលណាផង សូម្បីតែនាយថើបថ្ពាល់របស់គេក៏គេមិនដឹងដែរ ។
មកដល់ការិយាល័យរបស់នាយ មាន បេន នៅចាំរាយការណ៍ជាស្រេចចំណែក យ៉ូអាន់ នៅក្រុមហ៊ុនឯណោះ ។
"សួស្តី ចៅហ្វាយ"
"ការងារបុគ្គលិកផ្នែកលក់យ៉ាងម៉េចហើយ?"
"ប្រមូលថ្ងៃនេះម៉ោងសម្រាក"
"អ្នកណាជាម៉ូដែល?"
"លី ហ្យុន ណាចៅហ្វាយ"
"ពួកគេរកមក? ហេតុអីមិនទាន់ទងអ្នកកំពុងពេញនិយម? ខ្លាចគ្មានលុយថ្លៃឈ្នួល?"
"គឺពួកគេជាអ្នករក"
"ហៅពួកគេចូលប្រជុំពេលមកពីក្រុមហ៊ុនវិញ"
"បាទ ចៅហ្វាយ"
"អូ៎...ថៅកែ! ត្រូវការកាហ្វេទេ?" សូរ៉ាន់
"ត្រូវការមើលការងាររបស់អ្នកនាង"
"ចាស៎ ឥឡូវនេះមែនទេ?"
"ថ្ងៃបន្តិចរៀបចំប្រជុំផង បេន"
"រួចរាល់ហើយចៅហ្វាយ សូមអញ្ចើញ" បេន ដើរពីក្រោយជាមួយ ជុងហ្កុក ពួកគេនាំគ្នាឡើងឡានទៅក្រុមហ៊ុន មកដល់បែរជាប្រាប់ថារំសាយដោយសារលោកនាយកមិនស្រួលខ្លួនភ្លាមៗ ទើបនាយត្រូវត្រលប់មកវិញ ។
ថេហ្យុង គេងយូរព្រោះតែហត់ផងណាមួយលឺថាទៅផ្ទះ ជុងហ្គុក មិត្តរបស់គេមិនហ៊ានរំខាននោះទេ ទម្រាំតែភ្ញាក់រៀបចំខ្លួនរួចថ្ងៃទៅហើយ សំណាងមកគេងនៅ Apartment របស់នាយសល់សម្លៀកបំពាក់មកពីប៊ូសានដើម្បីប្រើ ។