ភាគទី21 : ខ្ញុំមិនអោយប្រវត្តិសាស្ត្រច្រំដែលទេ

1.8K 99 1
                                    

       កម្មវិធីពេលព្រឹកបានបញ្ចប់ ជុងហ្គុក ជូន ថេហ្យុង ទៅសម្រាកព្រោះកម្មវិធីបន្តនៅពេលល្ងាចដែលរៀបចំ នៅលើឆ្នេរខ្សាច់របៀបជប់លៀងអីបែបហ្នឹង ។

       មីនឃ្យូ ជាមួយ វ៉ុននូ សម្រាកបន្តិច តែ ថេហ្យុង វិញកំពុងដើរលេងទីនេះស្អាតគ្រប់កន្លែង ហើយអ្នក នាំផ្លូវរបស់គេថ្ងៃនេះគ្មានអ្នកណាក្រៅពី ជុងហ្គុក នោះទេទាំងជាអ្នកណែនាំនិងជាកាំមេរ៉ាផ្ទាល់ខ្លួនអោយគេទៀតផង ។

        "អូនចង់ទៅឈរលេងមាត់សមុទ្រទេ?"

        "អត់ទេ ក្តៅ! ចាំល្ងាចវិញស្អាតជាង"

        "តែល្ងាចនេះពួកយើងនៅកម្មវិធីបន្ត"

        "កម្មវិធី? មិនទាន់ចប់ទេឬ?"

        "ជប់លៀងនៅឆ្នេរ កន្លែងរៀបចំហើយនៅខាង ក្រោយផ្ទះរបស់ ជុងវ៉ូហ្យុង"

        "ម៉េចក៏បងមិនប្រាប់ ខ្ញុំមិនបានត្រៀមឈុតសម្រាប់ជប់លៀងនោះទេ"

        "បងត្រៀមអោយអូនរួចហើយ កុំបារម្ភអី ឬមួយអូនអាចសម្រាកសិនទេ? យប់មិញគេងយប់ជ្រៅថែមទាំងភ្ញាក់ពីព្រលឹមទៀត ស្អែកសឹមដើរលេង"

       "ស្អែកទៅវិញហើយព្រោះមានស៊មពេលល្ងាច ខានស្អែកប្រលងពេលព្រឹកទៀត"

       "ហេតុអីមិនប្រាប់បង? តែមិនអីទេ ប្រលងហើយចាំមកលេងក៏បាន"

        "បងជូនខ្ញុំមកទៀត? មើលទៅប៉ាម៉ាក់បងដូចជា មិនពេញ..."

        "កុំទាន់និយាយទុកមុន ថាមិនត្រូវគាត់អាចនិងចូលចិត្តអូនក៏ថាបាន"

        "ចុះហេតុអីអ្នកមុនគាត់មិនពេញចិត្ត?" មួយប្រយោគចាក់ចំ ជុងហ្គុក គាំងមាត់និយាយលែងចេញ នាយជឿជាក់យ៉ាងម៉េចបាន? បើសិនជាច្បាស់លាស់ នាយនិងភ័យតែក្នុងចិត្តនាយចំពោះ ថេហ្យុង នៅពេលនេះកំពុងវិលវល់អញ្ចឹងនាយមិនថាចង់ច្បាស់លាស់ជាមួយ ថេហ្យុង ឬគ្រាន់តែលេងសើចនោះទេ ។

       "ហៃយ៉ា...មកកំសាន្តកុំគិតរឿងដែលធ្វើអោយមិនសប្បាយចិត្តអី" ជុងហ្គុក ប្តូររឿងនិយាយព្រោះនាងមិនចង់រំលឹករឿងកាលនោះទៀតទេ ។

បំបាក់ស្នេហ៍ ព្រាននារី (Season2) Complete Donde viven las historias. Descúbrelo ahora